បើករថយន្តរវល់ងាកក្រោយមើលកូន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងទាំងកណ្តាលថ្ងៃត្រង់នៅមុខវត្តនិរោធ

ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់បានបើករថយន្តម៉ាក CRV មួយគ្រឿង ដោយបានដឹកកូនស្រីអាយុទើបតែជាង២ខួបម្នាក់ នៅខាងក្រោយផងដែរនោះ ដោយរវល់តែងាកមើលកូនក៏ស្រាប់តែរេចង្កូតឡើងទៅលើខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតតិចតួច ចំណែកឯរថយន្តកំពិតផ្នែកខាងមុខបែកធុងទឹក និងផ្ទុះពោងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ទី ១ ខែ កញ្ញា ឆ្នាំ…

សមត្ថកិច្ចកម្ពុជាចុះត្រួតពិនិត្យការស្នាក់នៅជនបរទេសនៅឃ្លាំងស្បែកជើងមួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាមជិត១៣នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅក្នុងឃ្លាំងស្បែកជើងមួយកន្លែង ដោយបានធ្វើការឃាត់ជនជាតិវៀតណាមប្រុស ស្រី ចំនួន ១២នាក់ (ស្រី ៣នាក់)នៅខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទីល្ងាច ថ្ងៃទី…

អ្នកខណ្ឌច្បារអំពៅ ដាច់ភ្លើងទាល់តែម៉ោង១រសៀល ទើបមានវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង៤៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P1463 ដើម្បីឲ្យក្រុមការងារជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រហូតមកទល់នឹងម៉ោង១រសៀល ទើបមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

តុលាការផ្តន្ទាទោស ចោរប្លន់ អុំ សួស្តី និងបក្ខពួក ដាក់គុកអស់មួយជីវិត!

ភ្នំពេញៈ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ អ៊ុ សួស្ដី ហៅពៅ ហៅ ក្បាលធំ ភេទប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះ…

ឪពុកជនរងគ្រោះ សុំឲ្យតុលាការដាក់គុកក្រុមចោរប្លន់ អុំ សួស្តី និងបក្ខពួក អស់មួយជីវិត!

ភ្នំពេញៈ គេនៅមិនទាន់ភ្លេចឡើយនៅវីដេអូដែលគេបង្ហោះលើបណ្តាញហ្វេសប៊ុក អំពីសកម្មភាពក្រុមចោរបានបាញ់ប្រហារជនរងគ្រោះក្នុងរថយន្តម៉ាក Lexus GS300 ដើម្បីប្លន់ទ្រព្យសម្បត្តិនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ ដែលបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងស្ត្រី២នាក់រងរបួស។ សំណុំរឿង ប្លន់សម្លាប់ជនរងគ្រោះនេះត្រូវបានលោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសហើយនៅព្រឹកថ្ងៃទី១៥ ខែសីហា…

Update៖ បើករថយន្តមិនប្រកាន់ស្តាំ បុកម៉ូតូស្លាប់ម្នាក់

កណ្តាលៈ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលមានរថយន្តមួយគ្រឿងបើកបរមិនប្រកាន់ស្តាំ ជ្រុលចង្កូតទៅបុកម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ចំយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា…

បន្តិចទៀតនេះ កម្លាំងអ.ហក្រុង នឹងនាំខ្លួនជនសង្ស័យដែលសម្លាប់នារីជាសង្សារប្លន់យកម៉ូតូនៅផ្ទះសំណាក់មុនីកា ទៅធ្វើត្រាប់ពីសកម្មភាព!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា ខណៈនេះ កម្លាំងកងរាជអាវុធរាជធានីភ្នំពេញ នាំខ្លួនជនសង្ស័យដែលសម្លាប់សង្សារខ្លួនឯងប្លន់យកម៉ូតូនៅក្នុងផ្ទះសំណាក់ មុនីកា ទៅធ្វើត្រាប់។ ហេតុការណ៍នាំខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ មុនីកា ក្នុងក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូងទី១…

Update៖ ករណីឃាតកម្មលើស្រ្តីម្នាក់នៅផ្ទះសំណាក់យីហោ មុនីកា សមត្ថកិច្ចរកឃើញឃាតកពិតហើយ

ភ្នំពេញៈ ករណីឃាតកម្មលើស្ត្រីស្រស់ស្អាត់ម្នាក់ នៅផ្ទះសំណាក់យីហោ មុនីកា កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ សមត្ថកិច្ចរកឃើញឃាតកពិតហើយ។ បើតាមលោក ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី៥ សីហា ២០១៧ នេះ…

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយឡែក៤នាក់ត្រូវចាប់បាននៅក្នុងផ្ទះសំណាក់ណានណាន ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញៈ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ៤នាក់ ក្នុងផ្ទះសំណាក់ណានណាន រួមជាមួយបក្ខពួក១នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ណានណាន ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យទាំង៤មានឈ្មោះ ១ឈ្មោះ ជីវ អេងឆាយ…

ដាច់ភ្លើង! ខណ្ឌច្បារអំពៅនឹងដាច់ភ្លើងជិត២ម៉ោងក្នុងថ្ងៃនេះ

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP១៧៣០-F១ មូលហេតុដើម្បីឲ្យក្រុមការងារធ្វើការរំលែកបន្ទុក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តប្រើប្រាស់វិញនៅម៉ោង១រសៀល៕