សិស្សវិទ្យាល័យច្បារអំពៅ និងសិស្សវិទ្យាល័យវត្តភ្នំ ដឹកគ្នាចេញឆក់ មិនសម្រេចត្រូវប៉ូលិសក្របួចជាប់!

ភ្នំពេញៈ ជនសង្ស័យជាចោរឆក់ចំនួន ២នាក់ ក្នុងចំណោមបក្ខពួកគ្នា ៨នាក់ ជិះម៉ូតូចំនួន ៤គ្រឿង ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់មិនបានសម្រេច ហើយត្រូវបានកម្លាំងល្បាតដេញចាប់បាន។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅខាងមុខផ្ទះលេខ…

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណី​ រំលោភសេពសន្ថវៈ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សមត្ថកិច្ចខណ្ឌចំការមន បានបញ្ជូនខ្លួនជនសង្ស័យ ដែលរំលោភសេពសន្ថវៈម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឯក តេង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ជាង​ជួសជុលរថយន្តនៅយានដ្ឋាន…

បញ្ជូនខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធហ្គែមបាញ់ត្រី នៅខណ្ឌច្បារអំពៅ ទៅតុលាការ ចាត់ការបន្ត តាមនីតិវិធី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនស្ត្រីមេការហ្គែមបាញ់ត្រី និងបុរស ៣នាក់ដែលពាក់ព័ន្ធទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរួមមាន៖ -ទី១ឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកមើលការខុសត្រូវហ្គែមបាញ់ត្រី…

ស្ត្រីម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នៅក្នុងបុរីប៉េងហួត ទំនងជាមានវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរ

ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេករបស់ខ្លួន ទំនងជាដោយសារតែនាងមានវិបត្តិ ក្នុងគ្រួសារធ្ងន់ធ្ងរ មិនមានដំណោះស្រាយ ក្រោយពីរូបនាង បានធ្វើការលែងលះប្តី ទើបតែបានរយៈពេលកន្លះឆ្នាំ មកនោះ។ ហេតុការបង្កការរភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ២២ ខែ តុលា…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទ ប្រើអំពើហិង្សាដោយចេតនា

ភ្នំពេញៈ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រើអំពើហិង្សាដោយចេតនា។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២ និង១៥នាទីយប់ រំលងអាធ្រាត្រ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៣នាក់ ស្លាកពាក់ស៊ីវិល ប្រដាប់ដោយ…

មានវីដេអូ៖ តំណាងអយ្យការថា រឿង ម្តាយក្មេកប្តឹងកូនប្រសារ និងដន្លង ថាលួចលុយជាង១០ម៉ឺនដុល្លារគ្មានភស្តុតាងច្បាស់លាស់

ភ្នំពេញៈ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន បញ្ជាក់តាម Telegram កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញថា មូលហេតុដែល តំណាងអយ្យការសម្រេចដោះលែង ជនសង្ស័យ ៣នាក់ពាក់ព័ន្ធ នឹងសំណុំរឿង កូនអតីតប្រសារស្រី និងគ្រួសារ សមគំនិតគ្នា លួចលុយ…

ផ្តន្ទាទោស ស្ដ្រីមេបនល្បែងស៊ីសងស្ទូចគម្របក្លងប្រេងកូឡា ដាក់ពន្ធនាគារ១ តែព្យួរទាំងអស់

ភ្នំពេញៈ ក្រោយពីបានចំណាយពេលសាកសួរអស់ជាច្រើនថ្ងៃរួចមកនោះ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងក្រុងភ្នំពេញបាន បើកសវនាការជំនំជម្រះផ្ទាល់ លើសំណុំរឿង បើកល្បែងស៊ីសងដោយខុសច្បាប់ និងបានប្រកាសសាលក្រមភ្លាមៗ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ…

Update៖ បុរសជាងដែកម្នាក់ ឆក់ខ្សែភ្លើងស្លាប់យ៉ាងអណោចអាធ័មនៅក្នុងផ្សារឌីហ្វាលក់គ្រឿងសំណង់

ភ្នំពេញៈ បុរសជាងដែកម្នាក់ បានឆក់ខ្សែភ្លើងស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័មនៅក្នុងផ្សារឌីហ្វាលក់គ្រឿងសំណង់ ខណៈដែលរូបគាត់និងបុរសជនជាតិចិនម្នាក់ទៀតនាំគ្នាដាក់អន្ទារឡើងទៅស្វានដែកដើម្បីដាក់ផ្ទាំងស្លាកយីហោនៅខាងមុខតូបលក់ដូរមួយនោះ។ ករណីនេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៧ មុខតូបមួយកន្លែងក្នុងផ្សារឌីហ្វាលក់គ្រឿងសំណង់ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា…

មានវីដេអូ៖ សមត្ថកិច្ចបញ្ជូនខ្លួនស្ដ្រីមេបនល្បែងស៊ីសងស្ទូចគម្របក្លងប្រេងកូឡាទៅតុលាការ ចាត់ការបន្ត

ភ្នំពេញៈ ក្រោយពីបានបញ្ជូនខ្លួនទៅតុលាការកាលពីម្សិលមិញម្តងរួចមកហើយ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនស្រ្តី ជាមេបនល្បែង សុីសងប្រភេទស្ទួចគម្របក្លងប្រេងកូឡា ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីបន្តទៀត។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងសុីសង…

តំណាងអយ្យការកំពុងចាត់ការសំណុំរឿង យកគ្រាប់បែកចូលមន្ទីរទេព្យជោរៃ

 ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែពិនិត្យ និងបើកការស៊ើបសួរ លើសំណុំរឿង បង្កៃគ្រាប់បែកនៅមន្ទីរទេព្យជោរៃ។ ប្រភពបន្ដថា ទោះជាយ៉ាងណា តំណាងអយ្យការខាងលើនៅមិនទាន់ បានសម្រេចចោទប្រកាន់លើជនសង្ស័យនៅឡើយទេ ដោយរងចាំបន្តនីតិវិធីនៅរសៀលថ្ងៃនេះបន្ដទៀត។ សូមបញ្ជាក់ថា…