ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរហូតបណ្តាលឲ្យភាគីម៉ូតូកាវ៉ាសាគីឆេះ មនុស្ស៣នាក់របួសធ្ងន់ស្រាល

កំពង់ឆ្នាំងៈ លោក ម៉ាត លី អធិការស្រុកកំពង់ត្រឡាចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូកាវ៉ាសាគី ឆេះនិងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ ៥០-៥១ ក្នុងភូមិតាកុល ​ឃុំពានី…

First News៖បុរសម្នាក់ដេកស្តូកស្តឹងក្នុងថ្លុកឈាមក្បែរចេតិយក្នុងវត្តនិរោធ សង្ស័យមានគេអារកបម្រុងសម្លាប់!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsបានឲ្យដឹងថា ខណៈនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានការប្រទះឃើញបុរសម្នាក់​ ដេកស្តូកស្តឹងនៅក្នុងថ្លុកឈាម ដោយមានស្នាមអារក សង្ស័យមានគេអារកសម្លាប់តែសំណាងដែលមិនស្លាប់ត្រូវគេឃើញទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចេតិយមួយកន្លែង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខណៈនេះបុរសខាងលើ កំពុងមានការអន្តរាគមន៍ពីសំណាក់កម្លាំងសមត្ថកិច្ចដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ព័ត៌មានលម្អិតយើងនឹងបន្តផ្សាយជូនពេលក្រោយបន្ថែមទៀត៕

ថ្មីទៀតហើយ! ចោរស្រីម្នាក់លួចម៉ូតូគេមិនសម្រេចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ជាស្រី ក្នុងចំណោមបក្ខពួកសរុប៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់បុរសម្នាក់តែមិនសម្រេច។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៧៦អាអឺ០ ផ្លូវ១៣៥ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បក្ខពួកជនសង្ស័យទាំង៥នាក់ គេចខ្លួនបាត់អស់៤នាក់ នៅសល់តែជនសង្ស័យម្នាក់ឈ្មោះ…

ស្នេហាត្រីកោណ! ខឹងអតីតប្រពន្ធទៅស្រឡាញ់មិត្តខ្លួននាំគ្នាទៅចាក់គេរបួសធ្ងន់ធ្ងរឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោចបក្ខពួក២នាក់ បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ ដែលជាគូស្នេហ័ថ្មីរបស់ស្ត្រីជាអតីតប្រពន្ធ និងជាមិត្តរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រួចព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយនិងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…

Update : វីដេអូមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាញ់បោះសេរី ចេញមកហើយ

ភ្នំពេញ: កម្លាំងមានសម្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់ ដែលបានប្រើកាំភ្លើង AK បាញ់បោះសេរីនៅច្បារអំពៅបានហើយ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧ ក្នុងនោះកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានធ្វើការចាប់ឃាត់ខ្លួនលោក ស្វាយ ពិសិដ្ឋ ដែលជាមន្ត្រីនគរបាលបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងប្រជាពលរដ្ឋ…

មន្រី្តនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋិ បាញ់ផ្អើលយប់មិញ

ភ្នំពេញៈ មន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់ មានជម្លោះជាមួយប្រពន្ធរបស់ខ្លួន បានទាញកាំភ្លើងម៉ាកAK ស្វ័យបត់មួយដើមបាញ់ឡើងលើជាច្រើនគ្រាប់ រួចឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅច្បារអំពៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះលេខ ២៦៤ ក្នុងបុរីសម្បត្តិមានហេង៣ ភូមិតាងៅក្រោម ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា បុរសជនដៃដល់មានឈ្មោះ…

មានករណីបាញ់បោះជាច្រើនគ្រាប់ នៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍ថា មានមន្ត្រីនគរបាលខណ្ឌច្បារអំពៅម្នាក់ បានអះអាងថាមានករណីបាញ់បោះជាច្រើនគ្រាប់ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ុន្តែមិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ហើយសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ។ ព័ត៌មានលម្អិត Post News នឹងធ្វើការផ្សាយបន្ត៕

២នាក់បងប្អូនបង្កើតព្រួតវាយយុវជនម្នាក់ នៅកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយ និងកម្លាំងការិយាល័យនគរបាលកម្រិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសជាជនដៃដល់ពីរនាក់បងប្អូនបង្កើត ក្រោយពីពួកគេនិងបក្សពួកជាច្រើននាក់ទៀតបានធ្វើសកម្មភាពវាយវាយតប់ទៅលើបុរសម្នាក់បណ្តាលអោយរងរបួសនៅកើពេជ្រកាលពីពេលកន្លងមកនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥១ ផ្លូវលំ ភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ភ្នាក់ងារ Post News បានអោយដឹងថា…

ត្រៀមណា ប្រយត្ន័អត់ទឹកប្រើ !

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រផងកាត់ភ្ជាប់បំពង់ចែកចាតទឹកថ្មី ទំហំ២២៥មម នៅលើផ្លូវជាតិលេខ១ កែងនឹងផ្លូវ៣៥១ និងលើផ្លូវជាតិលេខ១ កែងនឹងផ្លូវ៣៤៩ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ ដូច្នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅលើផ្លូវ៦៩៧ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រយៈពេលខ្លីប្រមាណជា៦ម៉ោង ចាប់ពីម៉ោង៨យប់ ដល់ម៉ោង…

សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ និងដកហូតគ្រឿងញៀន ៤កញ្ចប់

ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅអធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្ហាញក្រុមមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣នាក់ និងដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់តូច នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមកនេះ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ មានទី១-ឈ្មោះ សោម ស៊ុនដារ៉ា…