ពេលចាប់ឃើញពេញរថយន្ត ពេលបញ្ជូនជ្រុះបាត់ស្ទើរអស់
រតនគិរីៈ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-2491 មួយគ្រឿង ដឹកឈើប្រណីតពេញព្រៀប ត្រូវបានកម្លាំងនៃគណៈបញ្ជាការឯកភាពក្រុងបានលុង បង្ក្រាបបាន រួចយកទៅទុកក្នុងអធិការក្រុងលុះព្រឹកឡើងថ្ងៃទី៧ ខែកញ្ញា ទើបបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្រាប់តែឃើញសល់តែឈើបន្តិចបន្តួចទុកជាភស្តុតាង សង្ស័យសមត្ថកិច្ចឃុបឃិតគ្នា។ រថយន្តសាំយ៉ុងដែលត្រូវសមត្ថកិច្ចបង្ក្រាបបានកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី៦ កញ្ញា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងភូមិសិល សង្កាត់យក្សឡោម…