បង្ក្រាបបានឡានក្រុងដឹកឈើក្រញូងឆ្លងដែនខុសច្បាប់នៅក្រុងស្វាយរៀង

​ស្វាយរៀងៈ កម្លាំង​កងរាជអាវុធហត្ថខេត្តតាមប្រម៉ាញ់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវៀតណាម លួចបង្កប់ឈើក្រញូងក្នុងរថយន្តដឹកឆ្លងដែនចេញពីព្រះរាជណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត​-ម៉ុកបាយ។ ហើយត្រូវកងរាជអាវុធហត្ថបង្ក្រាបបាន​ កាលពីវេលាម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី១៩ កក្កដា នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខក្លោងទ្វាវត្តចំបក់ ស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង។ បើតាមមន្រ្តីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ​ឲ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរចំណុះ ៤៥កៅអី ម៉ាកហ៊ីយិនដាយ១គ្រឿងពាក់ស្លាកលេខ53N9333 ពណ៌ក្រហមដឹកអ្នកដំណើរ (ទីក្រុងហូជីមិញ-ភ្នំពេញ-សៀមរាប)…

រថយន្តលុចស៊ីចពាក់ស្លាក ខ.ម លួចបង្កប់ឈើប្រណីត ត្រូវសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ជាប់ តែម្ចាស់រត់បាត់

ព្រះវិហារៈ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើគូលែននៃផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃ ផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត អធិការនគរបាលស្រុកគូលែន និងអធិការនគរបាលស្រុកឆែប ស្ទាក់ចាប់ឃាត់បានរថយន្ត ម៉ាក LEXUS (RX330) ចំនួន ០២គ្រឿង ដឹកជញ្ជូនឈើក្រញូងខុសច្បាប់។ រថយន្តដែលសមត្ថកិច្ចចាប់បាននោះ ទី១ រថយន្តលុចស៊ីស…

ឃាត់ឡានយីឌុបដឹកឈើគ្រឿងផ្ទះចាស់ៗ សង្ស័យថាបង្កប់ឈើប្រណិត

ស្ទឹងត្រែង: ជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើការឃាត់រថយន្តយីឌុប(៥ភ្លៅ) មួយគ្រឿង​ ដឹកឈើគ្រឿងផ្ទះចាស់ៗ​ ដោយសង្ស័យថា ​មានបង្កប់ឈើប្រណិតខុសច្បាប់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំនុច​ព្រៃចាស់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជំនាញម្នាក់បាន​ប្រាប់ឲ្យដឹងថា ការឃាត់រថយន្តខាងលើ ​បន្ទាប់​ពី​មានគេរាយការណ៍មកថា រថយន្តនេះ បានដឹកឈើប្រភេទគ្រឿងផ្ទះចាស់ៗ ព្រមទាំងលួចបង្កប់ឈើប្រណិត…

រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ២ករណី

កំពង់ស្ពឺៈ ករណី១ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើថ្ពង រួមជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ័ពមាន ចុះប្រតិបត្តិការបង្ក្រាបរោងសិប្បកម្មអារច្រៀកឈើ ដែលគ្មានលិខិតអនុញ្ញាត១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិផ្ដៅវស្សា ឃុំទព័មាន ស្រុកថ្ពង។ ជាលទ្ធផលកម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនភ្លើង០១គ្រឿង ប៉ូលីកង់យោង០២គ្រឿង…

Update: មេព្រៃចាប់បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ ០៣គ្រឿង នៅស្រុករវៀង

ព្រះវិហារៈ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរវៀងសហការគ្នាជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងបានចុះបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងធ្វើចរាចរណ៍ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ បានចំនួន០៣គ្រឿង កាលពីថ្ងៃទី១៣ កក្កដា ២០១៦ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង។ សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសព្រៃឈើទាំងនេះ មានប្រភពចេញពីស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការបើកដៃ ម៉ាសេរី ពីមន្ដ្រីជំនាញ រដ្ឋបាលព្រៃឈើកន្ទួត ដែលមានមូលដ្ឋាននៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត …

ឃាត់រថយន្ត៣គ្រឿង គោយន្ត១គ្រឿង ដកហូតបានឈើប្រណីតជាច្រើនម៉ែត្រគូប

ព្រះវិហារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានចាប់ឃាត់គោយន្តកន្ត្រៃ និងរថយន្ត៣គ្រឿង ដែលដឹកជញ្ជូនឈើអារចម្រុះប្រភេទ (លេខ១ លេខ២ និងឈើអារប្រណីតធ្នង់) នៅលើដងផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តទី១ ម៉ាក…

រោងចក្រធ្វើក្ដារបន្ទះ របស់ក្រុមហ៊ុន «អង្គរប្លាយវូដ» រងការរិះគន់ថា ដឹកឈើខុសច្បាប់ មកផលិត

កំពង់ធំៈ រោងចក្រកិនឈើធ្វើក្ដារបន្ទះ របស់ក្រុមហ៊ុនអង្គរប្លាយវូដ ដែលស្ថិតនៅម្ដុំផ្លូវបំបែក ទៅខេត្តព្រះវិហារ ត្រង់ភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិងកំពុងទទួលរងការរិះគន់ថា បានដឹកឈើខុសច្បាប់ចូលមកផលិត ពុំអនុវត្តន៍តាមច្បាប់អនុញ្ញាតនោះទេ។ ចំណែកសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដែលនៅក្បែររោងចក្រនេះ ហាក់ដូចជាគ្មានចំណាត់ការអ្វីនោះឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ថា ជាការត្រូវរ៉ូវគ្នា។ យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៃស្ថាប័នខ្លះ ដែលបានឃើញច្បាប់អនុញ្ញាត…

លោកគឹម ឈុនលី ឡើងជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ជំនួសលោកងី វីរៈ ដែលត្រូវបានផ្លាស់ប្ដូរទៅខេត្តពោធិ៍សាត់

ត្បូងឃ្មុំៈ ក្រោយពីចូលកាន់មុខតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានរយៈពេលជាង២ឆ្នាំរួចមក លោកងី វីរៈ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចប្រកាសផ្លាស់ប្ដូរមុខតំណែង ឲ្យទៅកាន់ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់វិញ ដោយលោកគឹម ឈុនលី ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោកទួត វុត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ត្រូវបានផ្លោះរបងឡើងកាន់មុខតំណែង ជានាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំផងដែរ ។ ពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនេះត្រូវបានប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃទី៦…

(មានវីដេអូ) ឈ្មួញ២នាក់ឈូសឆាយដីអត់ច្បាប់ រំលោភយកធ្វើជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យ

កំពង់ធំៈ ឈ្មួញបានយកគ្រឿងធ្វើសកម្មភាពឈូសឆាយដីយ៉ាងអនាធិបតេយ្យនៅតំបន់សូងសាង ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយយកលេះថាជាដីសម្បទានសង្គមកិច្ចជនពិការ តែដីរបស់ជនពិការពិតប្រាកដនោះ ត្រូវបានក្រុមឈ្មួញឈ្មោះ ឆេង លី និងឈ្មោះ ឆេង ឃី គំរាមប្រជាពលរដ្ឋ ហើយប្រមូលទិញក្នុងតម្លៃថោកៗ ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែកក្តដានេះ ក្រុមឈ្មួញ យកគ្រឿងចក្រមកឈូសឆាយខុសគោលដៅ តែសមត្ថកិច្ចជំនាញធ្វើព្រងើយ។…

កម្លាំងចម្រុះខេត្តក្រចេះចុះចាប់រថយន្តសាំយ៉ុងដឹកឈើជន្លង់ម្រេច២គ្រឿង

ក្រចេះ: មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើឆ្លូងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចាប់រថយន្ដដឹកជញ្ជូនឈើជន្លង់ម្រេចចំនួន២គ្រឿងកាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5854 ដឹកជន្លង់ម្រេចចំនួន៩៤ដើម និងរថយន្ដទី២ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់លាយខៀវ…