បុរសម្នាក់បើករថយន្តម៉ាកហ្វត ដល់ត្រង់ចំណុចផ្លូវកោង ជ្រុលឡើងខឿនបុកដើមឈើបាក់ដាច់មួយដើម
ភ្នំពេញៈ នៅវេលាម៉ោង១២ និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តហ្វត មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្នជ្រុលចង្កូតឡើងខឿនបុកដើមឈើ បាក់មួយដើមរាបដល់ដី ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តហ្វត ពណ៌ស…