កោះហាវ៉ៃបានក្លាយជារដ្ឋទី ៥០ ផ្លូវការរបស់អាមេរិកនៅពេលណា?

    កោះហាវ៉ៃដែលត្រូវបានប្រវត្តិសាស្ត្រជឿជាក់ថាមានវត្តមាននៃជនជាតិដើម Polynesian ដំបូងកាលពីដើមទសវត្សទី៨ និងបានបន្តរស់នៅទីនោះរហូតដល់ទសវត្សទី ១៨ ជាពេលដែលក្រុមអ្នកជំនួញជនជាតិអាមេរិកបានមកដល់កោះបើទោះបីជាគ្រានោះប្រទេសចិនជាអ្នកទទួលបានចាប់យកផលប្រយោជន៍ជាច្រើនមុនរួចទៅហើយក្តី។ ដើមទសវត្សឆ្នាំ ១៨៣០ ឧស្សាហកម្មផលិតស្ករសត្រូវបានណែនាំទៅឲ្យពលរដ្ឋនៅលើកោះហាវ៉ៃពីសំណាក់ក្រុមអ្នកជំនួញអាមេរិកហើយបន្តបន្ទាប់មកសូម្បីតែនយោបាយវប្បធម៍និងសេដ្ឋកិច្ចរបស់ពលរដ្ឋដែលរស់នៅលើកោះនោះក៏ត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសអាមេរិក។ នៅក្នុងកំឡុងសង្គ្រាមលោកលើកទី ២ កោះហាវ៉ៃត្រូវបានរៀបចំដើម្បីដាក់ចូលឈ្មោះជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិកប៉ុន្តែត្រឹមបានក្លាយទៅជាការដាក់បញ្ចូលលួចលាក់សិនមិនឲ្យមានអ្នកណាដឹងឡើយជាពិសេសនៅក្នុងគ្រាដែលជប៉ុនបានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលមកលើទីក្រុង Peal Harbor នាខែធ្នូឆ្នាំ ១៩៤១។ ផែនការដាក់បញ្ចូលកោះហាវ៉ៃជារដ្ឋផ្លូវការត្រូវបានអូសបន្លាយរហូតមកដល់ ខែមិថុនា…

បារាំង​ និង​​អាមេរិក​ បាន​ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការថ្មី​រវាង​កង​កម្លាំង​ទ័ពពិសេស​ និង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម

“ប្រឈម​នឹង​ភេរវនិយម​ កង​កម្លាំង​ពិសេស​បារាំងអាមេរិក​បាន​អភិវឌ្ឍភាព​ជា​បងប្អូន​រួម​អាវុធ។ កិ​ច្ចព្រមព្រៀង​នេះ​ជា​ការរឹតបន្តឹង​​ចំណង​ភាតរៈដែល​បាន​វេញ​យូរ​ហើយ”។ នេះ​ជា​សារ​ទ្វីត​របស់​លោកស្រីរដ្ឋមន្ត្រីការពារ​ជាតិ ក្រោយ​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាមេរិក​បារាំង​រួច ដោយ​ពុំ​មាន​លម្អិត​អំពី​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ទេ។   ប៉ុន្តែ​បើ​តាម​អ្ន​កនាំពាក្យ​វិមាន​បញ្ចកោណ កិច្ចព្រមព្រៀង​អាមេរិក​ មិន​សំដៅ​លើ​​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ណាមួយ​ដោយ​ជាក់​លាក់​ឡើយ​។ អាមេរិក​និង​បារាំងកាន់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ភេរវនិយម​លើ​គ្រប់​សមរភូមិ​ទាំង​អស់។ ​សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​នៅសហរដ្ឋ​អាមេរិក​ និងការ​ចុះ​ហត្ថលេខា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល ​​សហរដ្ឋ​អាមេរិកត្រូវ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ចំណែក​​បារាំង​សម្រេច​កាត់​បន្ថយ​វត្តមាន​កងទ័ព​បារាំង​នៅ​តំបន់​Sahel។ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន…

នៅឆ្នាំ ១៩២៨ ព្រះចៅជប៉ុន Hirohito ឡើងគ្រងរាជ និងដឹកនាំយោធាក្នុងសង្គ្រាមលោកទី២

  ប្រវត្តិសាស្ត្រ: ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់បស់ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យជាព្រះចៅអធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងខ្សែស្រឡាយបន្ទាត់នៃចៅអធិរាជមួយដែលមានអាយុកាលគិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។ ព្រះចៅអធិរាជHirohitoត្រូវបានគេចាត់ទុកជាមេដឹកនាំប្រទេសស្ថិតនៅក្នុងសម័យដ៏ចលាចលមួយក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំងយោធាយ៉ាងឆាប់រហ័ស ចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ប្រទេសជប៉ុនដោយកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៥ ព្រះចៅHirohitoបានគ្រប់គ្រងប្រជាជនជប៉ុនក្នុងនាមជាស្តេចដែលមានអំណាច និងត្រូវបានកំណត់យ៉ាងច្បាស់លាស់និងតឹងរ៉ឹងបំផុត។ បន្ទាប់ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែកបរមាណូរបស់អាមេរិកបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីមកព្រះចៅHirohitoដែលជាអ្នកអះអាងថាការចុះចាញ់និងថែមទាំងបានប្រកាសទៅកាន់ប្រជាជនជប៉ុនតាមប៉ុស្តិវិទ្យុជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក៕  

លោកតាអាយុ ១១១ឆ្នាំ ប្រាប់គន្លិះអាយុវែង ថែមទាំងខួរក្បាលល្អ ឲ្យមានការចងចាំល្អដោយមិនភ្លេចភ្លាំង

  (បរទេស)៖ កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោកតា ដេកស្ទ័រ ឃ្រូគើរ ជនជាតិអូស្ត្រាលី អ្នកដែលមានអាយុ ១១១ឆ្នាំ ច្រើនជាងគេបំផុតក្នុងប្រទេសអូស្ត្រាលី បានបង្ហើបឱ្យដឹងពីការរស់នៅ ដែលធ្វើឱ្យលោកតាមានអាយុវែង និងការចងចាំនៅល្អ គ្មានភ្លេចអ្វីទាំងអស់ទៀតផង។ លោកតា ឃ្រូគើរ…

អា​មេ​រិ​កបាន​ប្រគល់​មូលដ្ឋានទ័ព​ទៅ​ឲ្យ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដើម្បី​ជា​ការ​បញ្ចប់​ពេញលេញ​នូវ​សង្គ្រាម​ដ៏​យូរអង្វែង​បំផុត​

Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ មូលដ្ឋាន​ទ័ពអាកាស​ Bagram​ ដែល​ជា​មូលដ្ឋាន​ធំ​នៃ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់​រយៈពេល​ ២០​ ឆ្នាំ​ រហូត​ដល់​ពួក​គេ​បាន​ដក​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ បាន​ធ្វើ​ឲ្យ​សភាព​អ៊ូអរ​ជា​ថ្មី​ម្តងទៀត​ដោយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចូល​មក​កាន់កាប់​នៅ​ក្នុង​បរិវេណ​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មាន​ផ្លូវ​យន្តហោះ​ បន្ទាយ​ ប៉ម​យាម​ និង​មន្ទីរពេទ្យ​។​ ​កងទ័ព​អា​មេ​រិ​កបាន​ប្រគល់​មូលដ្ឋានទ័ព​ទៅ​ឲ្យ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ជា​ការ​បញ្ចប់​ពេញលេញ​នូវ​សង្គ្រាម​ដ៏​យូរអង្វែង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​បះបោរ​ឥ​ស្លា​មតា​លី​បង់​កាលពី​ឆ្នាំ​មុន​។​ ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ប្រាប់​រ៉​យ​ទ័​រថា​ “​ពួក​គេ​ (​កងទ័ព​សហរដ្ឋអាមេរិក​)​ បាន​ចាកចេញ​អស់ហើយ​…

នៅថ្ងៃទី​ ៩​ កញ្ញា ឆ្នាំ១៩៤២ ជប៉ុនទំលាក់គ្រាប់បែកលើទឹកដីអាមេរិកជាលើកដំបូងបំផុតនិងម្តងគត់ក្នុងប្រវត្តិសាស្ត្រ

    ប្រវត្តិសាស្ត្រ៖ថ្ងៃទី៩ខែកញ្ញាឆ្នាំ១៩៤២យន្តហោះប្រភេទអណ្តែតលើទឹករបស់ប្រទេសជប៉ុនមួយគ្រឿងបានទំលាក់គ្រាប់បែកម្យ៉ាងដែលអាចបានបង្កជាអគ្គិសភ័យទៅលើតំបន់ព្រៃឈើនៅរដ្ឋ Oregសហរដ្ឋអាមេរិកហើយវាបានក្លាយទៅជាការវាយប្រហារតាមអាកាសលើកដំបូងបង្អស់ដែលជប៉ុនធ្វើទៅលើអាមេរិកនិងក៏ជាលើកចុងក្រោយបង្អស់ផងដែរនៅក្នុងកំឡុងសម័យសង្គ្រាម។ យន្តហោះមួយគ្រឿងនេះត្រូវបានហោះហើរចេញពីនាវាមុជទឹករបស់ជប៉ុន sub I-25 និងមានពីឡុតដែលមានឈ្មោះថា Nobuo Fujita ដែលជាមនុស្សក្លាហានបំផុតក្នុងការហោះហើរពីលើដែនអាកាសអាមេរិកជាមួយនឹងយន្តហោះ ធន់ស្រាលរបស់ខ្លួននិងបានថែមទាំងទំលាក់គ្រាប់បែកទៅលើភ្នំ Mount Emily ហើយច្បាស់ណាស់ឈ្មោះគាត់ត្រូវ បានសរសេរចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រផងដែរថាបុរសតែម្នាក់គត់ដែលអាចទំលាក់គ្រាប់បែកនៅលើដែនដីរបស់អាមេរិក។ បើទោះបីជាមិនបានបំផ្លិចបំផ្លាញអ្វីច្រើននៅទីនោះក្តីប៉ុន្តែពីឡុតជប៉ុនលោក Fujita អាចធ្វើដំណើរត្រឡប់ទៅកាន់ ស្រុកវិញយ៉ាងសុវត្ថិភាពនិងបានថែមទាំងទទួលការហ្វឹកហ្វឺនបន្ថែមទៅលើជំនាញពីឡុតយន្តហោះចម្បាំងនិងបានចូលរួម…

កងទ័ពអាមេរិកដកចេញពីមូលដ្ឋានទ័ព Bagram, ប្រទេសអាហ្វហ្គានីស្ថានហើយ ក្រោយឈរជើងអស់ជាង២០ឆ្នាំ

  (កាប៊ុល)៖ កងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គ NATO ទាំងអស់ ត្រូវបានដកចេញពីមូលដ្ឋានទ័ពអាកាស Bagram របស់ខ្លួនដែលស្ថិតនៅជិតរដ្ឋធានីកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថានហើយ ដោយនឹងប្រគល់មូលដ្ឋានទ័ពអាកាសដ៏ធំនេះឱ្យទៅកងទ័ពអាហ្វហ្គានីស្ថានគ្រប់គ្រងវិញ។ «កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានកាន់កាប់មូលដ្ឋានទ័ពអាកាសដ៏ធំនេះទាំងស្រុងហើយ បន្ទាប់ពីមានវត្តមានរបស់កងកម្លាំងបរទេស នៅទីនោះ អស់រយៈពេលពីរទសវត្សរ៍មកនេះ»។ នេះបើតាមការឱ្យដឹងពីមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន…

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន៖ យើង​នៅ​តែជា​ដៃគូ​សន្តិភាព​ជាមួយ​អាមេរិក ហើយយើង​មិន​មែន​ជាគូ​​ជម្លោះ​តទៅ​ទៀតនោះ​ទេ

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក ​Imran Khan ​បាន​រិះគន់​គោល​នយោបាយ​កាលពី​អតីកាល​របស់​ប្រទេស​លោក​ដែល​បាន​ប្រែក្លាយ​ជា​ «រដ្ឋ​ជួរ​មុខ»​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្មដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​លោក​បាន​ស្តី​បន្ទោស​គោល​នយោបាយ​នោះ​អំពី​បញ្ហា​សន្តិសុខ ​និង​សេដ្ឋកិច្ច​រ៉ាំរ៉ៃ ​ដែល​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​កំពុង​ប្រឈម។​ លោក ​Khan ​បាន​ប្រាប់​សភា​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «យើង​អាច​ ហើយ​ជានិច្ចកាល​នៅ​តែជា​ដៃគូ​សន្តិភាព​ជាមួយ​អាមេរិក។ ​យើង​មិន​អាច​ជា​ដៃគូ​នៅ​ក្នុង​ជម្លោះ​តទៅ​ទៀត​ទេ»។ ​ លោក​ Khan ​ជា​ថ្មី​ម្តង​ទៀត​ បាន​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ផ្តល់​ប្រទេស​ប៉ាគីស្ថាន​ជា​ទីតាំង​ដល់​យោធា​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន ​បន្ទាប់ពី​ការ​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញពី​ប្រទេស​ជិត​ខាង​នេះ​…

ចិន និង​រុ​ស្ស៊ី​​ បាន​ប្រកាស​អំពី​ការ​បន្ត​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​លោក​ខាងលិច​

កាលពី​ថ្ងៃ​ច័ន្ទ​ ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ និង​សម​ភាគី​ប្រធានាធិបតី​ប្រទេស​ចិន​លោក​ Xi​ Jinping​ បាន​ប្រកាស​អំពី​ការ​បន្ត​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​អាយុកាល​ ២០​ ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​លោក​ខាងលិច​ ។​ ​ថ្លែង​ទៅ​កាន់​ប្រធានាធិបតី​ប្រទេស​ចិន​លោក​ Xi​ Jinping​ តាម​រយៈ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ​ប្រធានាធិបតី​ ប្រទេស​រុ​ស្ស៊ី​លោក​ Putin​ បាន​និយាយ​ថា​…

​សហគមន៍​នៅ​ទូទាំងប្រទេស​មីយ៉ាន់ម៉ា​កំពុង​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដោយ​ភាគ​ច្រើន​ប្រើ​កាំភ្លើង​ចាស់ៗ​និង​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ការ​បង្កើន​ការ​តស៊ូ​ប្រឆាំង​នឹង​របប​យោធា

សហគមន៍​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដោយ​ភាគ​ច្រើន​ប្រើ​កាំភ្លើង​ចាស់ៗ​និង​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ការ​បង្កើន​ការ​តស៊ូ​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​កាលពី​ជាង​៤​ខែ​មុន​ដែល​បង្កើន​ការ​ភ័យ​ខ្លាច​អំពី​ការ​រាលដាល​សង្គ្រាម​ស៊ីវិល។​ យោធា​មីយ៉ាន់ម៉ាត្រូវ​គ្រប់គ្រង​ដោយជនជាតិភូមា​ភាគ​ច្រើន​ហើយ​ក្រុមយោធា​បាន​ធ្វើ​សង្គ្រាម​ជាមួយ​កងទ័ព​ជនជាតិ​ភាគតិច​ផ្សេងៗ​ទៀត​ដែល​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​នៅ​លើ​ទឹកដី​តាម​បណ្តោយ​ព្រំដែន​ចាប់​តាំង​ពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៨​មក។​ រដ្ឋ​ប្រហារ​ថ្ងៃ​ទី១​ខែ​កុម្ភៈ​បាន​ធ្វើ​ឲ្យ​មាន​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំង​ចូល​ទៅក្នុង​ប្រទេស​និង​បាន​ធ្វើ​ឲ្យ​ពួក​យោធា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ជនជាតិ​ភូមា​ផងដែរ​ខណៈ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ពួក​យោធា​ប្រឈម​នឹងការ​ប្រយុទ្ធ​គ្នា​ខ្លះ​ជាមួយ​ប៉ូលិស​និង​ទាហាន ​ការ​ធ្វើ​ឃាត​អ្នក​សហការ​ជាមួយ​យោធា​និង​ការ​ទម្លាក់គ្រាប់បែកក្នុង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់យោធា។​ សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ Mae Sot ​ក្នុង​ប្រទេស​ថៃ​បាន​អះអាង​ថា យោធា​បាន​សម្លាប់​ជន​ស៊ីវិល​ជាង​៨៥០​នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តស៊ូទោះ​ជាយ៉ាង​ណាយោធា​បាន​បដិសេធ​តួលេខ​នេះ។​ ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហូរ​ឈាម​នេះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ចាប់​តាំង​ពី​ដើម​ខែ​មេសា​ថា​ប្រទេស​មីយ៉ាន់ម៉ា​អាច​មានសង្គ្រាម​ស៊ីវិលពេញ​ទំហឹង៕