ម្តាយតេទូរស័ព្ទចូលច្រើនដងគ្មានអ្នកលើក ក៏ជិះម៉ូតូកង់បីមកផ្ទះកូនស្រីជួលនៅ ស្រាប់តែឃើញចងកស្លាប់មានសភាពហើមស្អុយ

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទីយប់ នៅចំណុចផ្ទះលេខ T១០២ បន្ទប់៣០១ ជាន់ទី៣ ផ្លូវសុធារស ក្រុមទី៥២ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីមនុស្សចងក ធ្វើអត្តឃាតសម្លាប់ខ្លួនមួយលើក ជនរងគ្រោះ(សព)ឈ្មោះ វ៉ាន់ លីនដា…

ជើងខ្លាំងខាងគំរាមសម្លាប់ ត្រូវជាប់អន្ទ្រាក់សមត្ថកិច្ចស្រុកគិរីវង់

តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថា ជើងខ្លាំងខាងគំរាមសម្លាប់ ត្រូវជាប់អន្ទ្រាក់សមត្ថកិច្ចស្រុកគិរីវង់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាសាដំបូងខេត្តតាកែវ នៅថ្ងៃអាទិត្យ១០ កើត…

ករណីឃាតកម្មដែលបងប្រុសបាញ់សម្លាប់ប្អូនបង្កើតសមត្ថកិច្ចបំបែកសំណុំរឿងត្រឹមរយះពេលជាង៣០ម៉ោង

ក្រចេះៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកស្នួល បានឲ្យដឹងថា រយះពេលជាង៣០ម៉ោងបំបែកសំណុំរឿងករណីឃាតកម្ម(បងប្រុសបាញ់សម្លាប់ប្អូនប្រុសបង្កើត)កើតឡើងកាលពី ថ្ងៃទី ៥ ខែ សីហាឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី នៅចំណុការ៉េប្រាំបួន ភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។ _ជនដៃដល់ឈ្មោះស្រ៊ុន ខុម ភេទប្រុសអាយុ៣០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើឈ្មោះស្រ៊ុន សុខាវ…

ផឹកស្រវឹងទាំងព្រឹក ទាស់សម្ដីចុះឡើង យកពូថៅកាប់ប្រពន្ធស្លាប់មួយរំពេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះវិហារៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០ នាទីព្រឹក មានករណីអំពើហិង្សាក្នុងគ្រួសារកើតឡើងចំនួនមួយលើក នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ១/ ជនបង្កឈ្មោះ ខៀវ សាំង ភេទប្រុស អាយុ ៥១ឆ្នាំ (ត្រូវជាប្ដី)…

បុគ្គលិកធនាគារម្នាក់ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅម៉ោង០៥និង១៨នាទីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីបុគ្គលិកធនាគារម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទីតាំងខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីខាងលើនោះ យោងតាមការរៀបរាប់របស់លោកអនុភូមិ បានប្រាប់ដល់ក្រុមការងារនៃអង្គភាពព័ត៌មាន Post News យើងខ្ញុំដែលបានធ្វើបទសម្ភាសន៍ គាត់បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា…

សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្មវាយកាប់សម្លាប់កាលពីជាង២ខែមុនបានហើយ

ក្រចេះៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនសង្ស័យដៃដល់៣នាក់ ក្នុងអំពើឃាតកម្មកាប់សម្លាប់មនុស្ស ដែលប្រព្រឹត្តកាលពីដើមខែមិថុនា កន្លងទៅ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បំបែកសំណុំរឿងបានហើយ និងឈានដល់ការចាប់ខ្លួនបានមនុស្សជាបន្តបន្ទាប់គ្នា។ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់៣នាក់។ រួមមាន៖ ១/.ឈ្មោះ…

បុរសម្នាក់មានវិបត្តិផ្លូវចិត្ត យកខ្សែអង្រឹងចងកសម្លាប់ខ្លួន ភ្ជាប់នឹងផ្ទោងទ្រុងមាន់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

​បន្ទាយ​មាន​ជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​​ក​បុរស​ ព្រោះតែ​ខូចចិត្ត​នឹង​ប្រពន្ធ​លែងលះ​ និង​ស្តីប្រដៅ​កូនស្រី​មិន​ស្តាប់​តាម​ខ្លួន​ ។​ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៧​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២២​ នៅ​ភូមិ​សំរោង​ ឃុំ​បឫ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​ ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឫស្សី​ក្រោក​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឈ្មោះ​ ស៊ីវ​…

កម្លាំងសមត្ថកិច្ច បំបែកសំណុំរឿងឃាតកម្ម ប្តីសម្លាប់ប្រពន្ធ នៅខេត្តក្រចេះ

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុក ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានចុះបំបែកលើសំណុំរឿង អំពើឃាតកម្មមួយដែលបានកើតឡើង នៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ក្រោយចុះស្រាវជ្រាវបានរយៈពេលមួយថ្ងៃ ។ ករណីខាងលើនោះនគរបាលជំនាញព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកក្កដា…

កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

(ខូឡូរ៉ាដូ)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។ លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ។ រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់…

Update៖ សមត្ថកិច្ចឃាត់ខ្លួនប្អូនស្រីម្នាក់ សង្ស័យចាក់សម្លាប់បងប្រុសបង្កើត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានករណីបងប្អូនបង្កើតឈ្លោះប្រកែកគ្នា ឈានដល់ការប្រើហិង្សាដោយសង្ស័យលើ ប្អូនស្រីយករបស់មុតស្រួច ចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នាវេលាយប់ថ្ងៃទី១៧…