First News៖ រថយន្តស្តារីជ ដឹកគ្រឿងភ្នួងសម្អាងការ បុកបង្គោលភ្លើងក្រឡាប់ ត្រូវបង្គោលភ្លើងសង្កត់ពីលើ រងរបួសធ្ងន់ធ្ងរ២នាក់

កណ្តាលៈ យោងតាមប្រភពព័ត៌មាន ភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានរថយន្តភ្នួងការ ម៉ាកស្តារីជ ពណ៌កាម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2AG-2250 ជិះដោយយុវជន២នាក់ មានវ័យប្រហែល ២០ឆ្នាំជាង បានបើកទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យក្រឡប់រថយន្ត ហើយត្រូវបានបង្គោលភ្លើងរលំសង្កត់ពីលើ គៀបជនរងគ្រោះទាំង២នាក់ជាប់នៅខាងក្រោម រងរបួសយ៉ាងធ្ងន់ធ្ងរ។…

លី ចាន់សីហា សម្ពោធផ្ទះល្វែងញើសឈាម

នៅថ្ងៃទី១៨ មករា តារាសម្ដែងកញ្ញាលី ចាន់សីហា បានប្រកាសថាខ្លួនរៀបចំពិធីឡើងផ្ទះមួយល្វែង ដែលជាផ្ទះញើសឈាមរបស់ខ្លួនសុទ្ធសាធមុនថ្ងៃរៀបការ ដោយគ្មានថវិកាផ្ចុងផ្ដើមពីលុយ ដែលនាងរកបានការសម្ដែង និងបើកអាជីវកម្មនោះឡើយ។ យ៉ាងណាមិញ ផ្ទះដែលនាងបានទិញនោះ មិនមែនជាប្រភេទវីឡាសែនដុល្លារដូចតារាស្រីល្បីឈ្មោះមួយចំនួន ដែលគ្រាន់តែហក់ចូលសិល្បៈភ្លាម ក៏មានលទ្ធភាពទិញបានភ្លែតនោះទេ។ លោក លី សុជុន ជាឪពុកបានប្រាប់ផុសញូថា ផ្ទះល្វែងដែលលោក និងកូនស្រីធ្វើពិធីឡើងថ្ងៃនេះ…

ខាត់ សុឃីម ស្ងាត់ៗត្រៀមបើកជំនួញដីធ្លី

យោងតាមការប្រកាសមួយថ្មី គឺអ្នកនាងខាត់ សុឃីម នឹងប្រែក្លាយខ្លួនជាម្ចាស់ជំនួញដីធ្លីថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកនាងពង្រីកមហិច្ឆតាក្លាយខ្លួន ជាម្ចាស់ហាងសាឡន និងនាំចូលកាបូប និងសម្ភារៈពីអាម៉េរិកយ៉ាងជោគជ័យ បន្ថែមពីលើសម្អាងការ។ ជំនួញនេះបានសម្រេចប្រកាសឡើង បន្ទាប់ពីដីដែលអ្នកនាងទិញស្ដុកទុកនៅច្រើនកន្លែងផ្សេងគ្នា ចាប់ផ្ដើមមានហាងឆេង។ អ្នកនាងខាត់ សុឃីម បានអាងថាក្នុងពេលខាងមុខអ្នកនាងបើកក្រុមហ៊ុនពុះដីដាក់លក់ ដោយសារតែអ្នកនាងទិញដី បានច្រើននៅម្ដុំភ្នំបាសិត ហើយទីតំាងទាំងនោះក៏មានទីផ្សារពុះដីសម្រាប់លក់។ អ្នកនាងមិនបានបញ្ជាក់ថាដីធ្លី ដែលខ្លួនបានទិញមានទំហំប៉ុន្មាននោះទេ…

សឿ សុធារ៉ា វិញ្ញាណបងប្រុសដាក់លក្ខណ្ឌ

ក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី» តារាសម្ដែងអ្នកនាងសឿ សុធារ៉ា បានអះអាងថាលោក សឿ រ៉ាវុធ ដែលបានបង្កើតសម្អាងការសឿ សុធារ៉ា និងជាបងប្រុសតែម្នាក់របស់ខ្លួន ដែលបានចែកឋាន នៅបន្តពន្យល់សប្ដិដល់នាង ជាបន្តបន្ទាប់នាពេលចុងក្រោយ។ វិញ្ញាណរបស់លោកសំណូមពរនូវលក្ខណ្ឌសំខាន់មួយ ដែលធ្វើឲ្យនាងមិនធ្វើតាមគឺមិនបាន។ លក្ខណ្ឌដែលវិញ្ញាណបងប្រុស លោកប្រគល់ឲ្យនាងធ្វើតាមនោះ គឺទាមទារឲ្យនាងថែរក្សាសម្អាងការ ដែលជាស្នាដៃរបស់លោកកុំឲ្យបាត់បង់។ នាងថាវិញ្ញារបស់លោកនៅតែឈរពី ក្រោយអាជីពសម្អាងការ…

ល្បែងស៊ីសងនៅតែបើកលួចលាក់ក្រោមលេសថាមានអាជ្ញាប័ណ្ណស្របច្បាប់ដដែល

កណ្តាលៈ ទោះបីជាអាជ្ញារធរក្រុងតាខ្មៅ កោះហៅក្រុមអ្នកបើកល្បែងស៊ីសង កន្ទុយលេខ ហ្គេមបាញ់ត្រី ភ្នាល់បាល់ បៀអាប៉ោង មកធ្វើការណែនាំក៏ដោយ ក៏ពួកក្រុមអ្នកបើកល្បែងទាំងនោះនៅតែបន្តបើកលួចលាក់យ៉ាងចាស់ដៃ មិនក្រែងញញើតអាជ្ញាធរមានសមត្ថកិច្ចទាល់តែសោះ ដោយពួកគាត់យកលេសថាទីតាំងរបស់ពួកគាត់ គឺបើកសុទ្ធតែមានច្បាប់ត្រឹមត្រូវ។ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ចំពោះទីតាំងបើកល្បែងស៊ីសង នៅតែបើកលេងយ៉ាងអានាធិបតេយ្យទាំងយប់ទាំងថ្ងៃ ហើយទីតាំងទាំងអស់នោះ គឺសុទ្ធតែមានខ្នងបង្អែកនៅពីក្រោយផងដែរ ជាពិសេសនោះគឺនៅផ្លូវ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ…

ប្រាសាទ ដាវីន ទម្លាយរឿងឯកជន ក្រោយស្ងាត់ការគំរាមបោកគ្រាប់បែក

គ្មានអ្នកណាមិនដឹងនោះទេថាអតីតតារាសម្ដែង និងជាតារាម៉ូដែល នាងប្រាសាទ ដាវីន ត្រូវជនមិនស្គាល់មុខយកគ្រាប់បែកមិនទាន់ផ្ទុះទៅទម្លាក់ចោលមុខផ្ទះហើយសរសេរថានាងស្ថិតក្នុងការតាមប្រមាញ់អាយុជីវិត កាលពីច្រើនឆ្នាំមុនដោយសារតែនាងបដិសេធស្នេហ៍បុរសមានឥទ្ធិពលម្នាក់។ នាងត្រូវបានគ្រួសារជម្លៀសចេញទៅកាន់ប្រទេសអូស្រ្តាលីភ្លាមៗតាំងពីពេលនោះ មកទល់ពេលនេះក៏មិនទាន់សម្រេចចិត្តចុះមករស់នៅប្រទេសកំណើតដូចដើមនោះដែរ បើទោះជានាងលិបលទទួលថតសម្អាងការ និងថតស្ពតគ្រប់ពេលចុះមកលេងស្រុកស្ងាត់ៗបន្តិចវិញ។ ប្រាសាទ ដាលីន បានបញ្ជាក់មុនដំណើរចាកចេញទៅកាន់អូស្រ្តាលីវិញថា នាងនៅតែស្រឡាញ់សិល្បៈ និងមិនទាន់បាត់ភ័យពីរឿងសុវត្ថិរបស់ខ្លួននៅឡើយទេ ទើបនាងនៅតែសម្រេចចិត្តរស់នៅប្រទេសអូស្រ្តាលីជាប់លាប់មិនមានគម្រោងវិលវិញ។ នាងថាខ្លួននៅអូស្ត្រាលី នៅតែជាតារាសិល្បៈ ដោយបានទទួលថតម៉ូដ និងបង្ហាញម៉ូដដដែល…

ខៀវ សានសាណា ទទួលបានបណ្ណាការ៦ម៉ឺនដុល្លារ

ភ្នំពេញៈ នៅថ្ងៃទី៨ តុលាខាងមុខនេះ ពិធីការិនីល្បីឈ្មោះអ្នកនាងខៀវ សានសាណា និងបុរសជនជាតិអូស្រ្តាលីនឹង ចូលរោងការជាផ្លូវការនៅសណ្ឋាគារ The Royal ។ ជាមួយនឹងកាលបរិច្ឆេទ ដែលកាន់តែកៀកជិតដល់នេះ អ្នកនាង ត្រូវបានគេទម្លាយថា ទទួលបានថ្លៃបណ្ណាការ រហូតដល់៦ម៉ឺនដុល្លារ ឯណោះ ក្នុងការចាត់ចែងពិធី នៅលើសណ្ឋាគារ លំដាប់ថ្នាក់ផ្កាយ៥…

សឿ សុធារ៉ា ទម្លាយអារម្មណ៍វិលវល់

ភ្នំពេញៈ នៅលើហ្វេសប៊ុកក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា តារាស្រីល្បីឈ្មោះអ្នកនាងសឿ សុធារ៉ា សមាជិកសកម្មមួយរបស់គ្រុប«គ្រួសារតារាកម្ពុជា»បានបង្ហោះឃ្លាប្លែកៗយ៉ាងខ្លាំងនៅលើគណនេយ្យផ្ទាល់ខ្លួន។ អ្នកខ្លះបានប៉ាន់ស្មានឃ្លោងឃ្លាទាំងនោះ ថាជារឿងដែលអ្នកនាងមិនសូវសប្បាយចិត្តនឹងស្វាមីច្រើនជាង ក្នុងពេលដែលមានមនុស្សច្រើននៅឡើយសង្ស័យថាអ្នកនាង និងស្វាមីមិនសូវចុះសម្រុងគ្នាដូចការអះអាង។ យ៉ាងណាមិញ អ្វីដែលអ្នកស្ដែងឡើងជាសំណេរដែលធ្វើឲ្យមានការចាប់អារម្មណ៍ទាំងនោះ គឺដោយសារតែអ្នកនាងផ្ទុះឡើងនូវអារម្មណ៍ច្របូលច្របល់ជាថ្មី ព្រោះតែរឿងបាត់មុខសមាជិកដ៏សំខាន់ពីក្នុងបេះដូង ដែលអ្នកនៅតែបន្តចងចាំប៉ុណ្ណោះ។ ពាក្យឃ្លោងឃ្លាដែលមានខ្លឹមសារ«ចិត្តសន្សំខំប្រឹងស្រលាញ់ អូនសុខចិត្តចាញ់ ចាញ់ព្រោះស្នេហា» «យើងជួបគ្នាទៀតទេ ឬក៏ដល់ថ្ងៃអវសាន្ត មេត្តាឆ្លើយមកណាថ្លៃ»…

ណូម័រ​ ស្រក់ទឹកភ្នែក​ពេលគ្រងឈុត​រៀបការដំបូង​

ភ្នំពេញៈ តារាសម្តែង​ អន រ៉ាស៊ីសុមេត្តា ហៅណូម័រ​បានថ្លែង​ទាំង​អួលដើមករ ប្រាប់ Post News ថានាងពិតជា​សប្បាយចិត្ត លាយឡំ​ទឹកភ្នែក​ពេលគ្រង​ឈុត​សម្លៀកបំពាក់​រៀបការប្រពៃណីខ្មែរដំបូង ក្នុងជីវិត​។​ នេះជាលើកទី​១ ហើយដែលតារាសម្តែង និងពិធីការិនីនាង អន រ៉ាស៊ីសុមេត្តា ហៅណូម័រ​ បានគ្រង​សម្លៀកបំពាក់​រៀបការរបស់ខ្មែរ ជាលើកដំបូង ដែល​ជាការថត​ឲ្យសម្អាងការ​មួយ…

ល្បីថា ផាប់ ឃីស ចូលរោងជ័យជាមួយតារាស្រី​ម្នាក់​

ភ្នំពេញៈ ស្ងាត់ៗ ស្រាប់តែធ្លាយនូវដំណឹងមហាសិរីសួរស្តី ថា តារាសម្តែងដែលកំពុងមានទីផ្សារខ្ពស់ លោក ផាប់ ឃីស បានដឹកដៃតារាស្រីទើបតែរះម្នាក់ ចូលរោងជ័យ ។ បន្ទាប់ពីបង្ហោះរូបគ្រងសម្លៀកបំពាក់មង្គលការប្រពៃណីខ្មែរនៅលើហ្វេសប៊ុក និង សរសេរថា មនុស្សស្រីដែលស្អាត ខ្ញុំ ស្រលាញ់គាត់ជាសង្សារ មនុស្សស្រីដែលមានប្រាជ្ញា ខ្ញុំ សុំស្រលាញ់គាត់ជាប្រពន្ធ…