សហគ្រាសគ្រឹះស្ថានកើនឡើងជិតមួយម៉ឺនស្របពេលនិយោជិក កើនរហូតជាង១លាននាក់

ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីភាពនិងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់បន្តអនុវត្តឆ្នាំ២០១៧ ដល់២០១៩ រវាងរាជរដ្ឋាភិបាលកម្ពុជា សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ កន្លងមកតាមរយៈនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អរយៈពេល១៥ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា…

កាមេរ៉ា Canon EOS 5D Mark IV សមត្ថភាពខ្លាំងហួសពីការស្មាន

ស៊េរី 5D ថ្មីរបស់ក្រុមហ៊ុន Canon នៃកាមេរ៉ាដែលមានបេតិកភ័ណ្ឌសម្បូរបែបមួយ ផលិតផល EOS 5D បានពាំនាំនូវរូបថតទំហំពេញទៅកាន់មហាជន ដែលម៉ូដែល Mark II បានបញ្ចេញមកជាមួយនឹងការថតយកវិដេអូកម្រិត Full HD ជាលើកដំបូងបង្អស់ នៅលើផលិតផល DSLR ហើយក្រោយមក ម៉ូដែល…

សួនអេកូសហគ្រាសធុនតូចនិងមធ្យម នឹងជម្រុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក សម្រាប់នាំចេញ

សួនអេកូសហគ្រាសធុនតូចនិងមធ្យម ដែលគ្រោងនឹងបង្កើតក្នុងពេលឆាប់ៗខាងមុខនេះ នឹងជួយជម្រុញដល់ការកែច្នៃវត្ថុធាតុដើម ក្នុងស្រុក សម្រាប់នាំចេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយនៅម្សិលមិញនេះ។ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា កម្ពុជាជាប្រទេសកសិកម្ម ជាប្រភពនៃវត្ថុធាតុដើម ខណៈការប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម ជាចង្កោមដើម្បីកែច្នៃផលិតផលនាំចេញ ជាគំនិតប្រាកដនិយម និងត្រូវធ្វើឲ្យបានសម្រេច…

នៅឆ្នាំ២០១៧ កម្មករនិយោជិត ឈប់សម្រាកថ្ងៃបុណ្យ ២៧ថ្ងៃ មានប្រាក់ឈ្មួលជាធម្មតា

នៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់ អាចឈប់សម្រាកថ្ងៃបុណ្យចំនួន ២៧ថ្ងៃ ដោយមានប្រាក់ឈ្មួលជាធម្មតា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះទៅទៀត បើថ្ងៃឈប់សម្រាកបុណ្យ ត្រូវចំលើថ្ងៃអាទិត្យ កម្មករនិយោជិត នឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត។ សម្រាប់ខ្លឹមសារលម្អិត មានដូចខាងក្រោម៖

ឈប់សម្រាក៤ថ្ងៃ នៃព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារបានជ្រាបថា ៖

ចាប់​ជនជាតិវៀតណាមជិត៣០នាក់ នៅសង្កាត់ច្បារអំពៅ

ភ្នំពេញៈ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ស្រី៧នាក់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការខាងលើ…

គាំទ្រផលិតផលខ្មែរ នឹងពង្រឹងសហគ្រាសក្នុងស្រុក បន្ថយការនាំចូល បំផុសមោទនភាពជាតិខ្មែរ

ក្រសួងពាណិជ្ជកម្ម បានបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងលើកស្ទួយ និងទាក់ទាញការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋ និងឲ្យស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ។ យុទ្ធនាការទិញផលិតផលខ្មែរ របស់ក្រសួងពាណិជ្ជកម្ម គឺជាសំឡេងជួងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ ឲ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញពីបរទេស និងជម្រុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លើសពីនេះទៅទៀត យុទ្ធនាការនេះ…

វៀតណាម ផ្តល់ភាពអនុគ្រោះពន្ធ ០% ដល់កម្ពុជា លើមុខទំនិញអង្ករ ៣០០ពាន់តោន រៀងរាល់ឆ្នាំ

ភាគីវៀតណាម បានយល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ៣៩បន្ទាត់ពន្ធ ដល់ភាគីកម្ពុជា ដោយរួមបញ្ចូលមុខទំនិញអង្ករចំនួន ៣០០ពាន់តោន រៀងរាល់ឆ្នាំ និងសន្លឹកថ្នាក់ជក់ស្ងួតចំនួន ៣ពាន់តោន សម្រាប់ឆ្នាំ ២០១៦-២០១៧។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយប្រមាណជា ២០នាទីមុននេះ។ រីឯភាគីកម្ពុជា ក៏យល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន…

កម្ពុជា មានត្រឹមតែ ៥៣ម៉ឺនសហគ្រាស ក្នុងចំណោម ៥២លានសហគ្រាស នៅក្នុងតំបន់អាស៊ាន

នាពេលបច្ចុប្បន្ន កម្ពុជា មានសហគ្រាសសរុបចំនួនជាង ៥៣ម៉ឺនសហគ្រាស ខណៈសហគ្រាសនៅក្នុងអាស៊ានមានប្រមាណជាង ៥២លានសហគ្រាស បើប្រៀបធៀបកម្ពុជាជាមួយអាស៊ាន គឺមានប្រមាណតែ ១ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងនៅក្នុងសិក្ខាសិលារបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលធ្វើឡើងកាលពីម្សិលមិញនេះ។ ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ គឺមានប្រមាណតែ ៥ ទៅ ៨ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីជាផ្លូវការ និងក្លាយជាបញ្ហាប្រឈមមួយ…

កម្ពុជា ឡាវ វៀតណាម គ្រោងបង្កើតគេហទំព័រពាណិជ្ជកម្មរួមគ្នា គាំទ្រសហគ្រាសធុនតូច-មធ្យម

រដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ វៀតណាម បានឯកភាពគ្នាក្នុងការបង្កើតគេហទំព័រពាណិជ្ជកម្មរួមគ្នាមួយ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែករំលែករាល់ព័ត៌មានស្តីពីទីផ្សារ និងគោលនយោបាយផ្សេងៗ សំដៅគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសទាំងបី។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម និង…