សេចក្ដី​ជូន​ដំណឹង ស្ដី​ពី ​អាហារូបករណ៍​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​

សេចក្ដី​ជូន​ដំណឹង ស្ដី​ពី ​អាហារូបករណ៍​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ដល់​កម្ពុជា​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ខាង​ផ្នែក​កីឡា​នៅ​សាកលវិទ្យាល័យ Leipzig ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ឆ្នាំ​សិក្សា​២០១៨-២០១៩។ – សូម​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​កាន់​ស្ថាន​ទូត​អាល្លឺម៉ង់​ឲ្យ​បាន​មុន​៤​សប្ដាហ៍​នៃ​កាល​បរិច្ឆេទ​ផុត​កំណត់​នៃ​វគ្គ​នីមួយៗ។ – ​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ស្វែង​រក​បាន​តាមរយៈ​គេហទំព័រ http://www.itk.uni-leipzig.de/

ប្រយ័ត្នគ្រោះថ្នាក់! ញ៉ាំ ប៊ីចេង ច្រើនពេកអាចប៉ះពាល់ដល់ភ្នែក

ប៊ីចេង គឺជាធាតុផ្សំដែលចាំបាច់បំផុតសម្រាប់បន្ថែមរសជាតិទៅលើអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់ ហេតុនេះហើយទើបមេផ្ទះមួយចំនួនធំអត់ ប៊ីចេង មិនបានឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទាន ប៊ីចេង ច្រើនពេកអាចប៉ះពាល់ដល់សុខភាព? បើយោងតាមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ ហ៊ីរ៉ូសាគី នៅប្រទេសជប៉ុន បានធ្វើការពិសោធន៍មួយទៅលើសត្វរកឃើញថា ការទទួលទាន ប៊ីចេង ច្រើនពេកអាចធ្វើឲ្យភ្នែកខ្សោយមើលមិនសូវច្បាស់ ដោយសារតែស្រទាប់នៃកែវភ្នែក (retina) ត្រូវបានបំផ្លាញ់…

ផ្សាយផ្ទាល់៖ សិក្ខាសាលាប្រចាំឆ្នាំ ២០១៧ ស្តីអំពី ស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ

សភា​យុវ​ពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំសិក្ខាសាលាប្រចាំឆ្នាំ២០១៧ ស្តីអំពី «ការស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ១២​ ខែសីហា ឆ្នាំ ២០១៧ ក្នុងសាលនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចាប់ពីម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង ៥:៣០ល្ងាច ដោយមានការផ្សាយផ្ទាល់ពី Post News Media…

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក សម្រាប់ឆ្នាំ២០១៨-២០១៩

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក សម្រាប់ឆ្នាំ២០១៨-២០១៩ នាយកដ្ឋានកិច្ចការបរទេសសាធារណរដ្ឋឆែក បានចេញសេចក្តីប្រកាសក្នុងការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋឆែក សម្រាប់និស្សិតបរទេស ទៅសិក្សានៅសាកលវិទ្យាល័យនានា នៅក្នុងសាធារណរដ្ឋឆែក។ – ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ – សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ http://www.mzv.cz/phnompenh/en/culture_and_education/government_of_the_czech_republic_offeres.html  

គេងមិនគ្រប់ ប្រយ័ត្នក្លាយជាមនុស្សធាត់ជ្រុល និងកើតជំងឺទឹកនោមផ្អែម

តើអ្នកតែងតែគេងមិនបានគ្រប់គ្រាន់រាល់យប់មែនទេ? ការស្រាវជ្រាវថ្មីមួយបានធ្វើការព្រមាន ចំពោះអ្នកដែលគេងតិចត្រូវប្រុងប្រយ័ត្នទៅលើបញ្ហាលើសទម្ងន់ និងហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលគេងជាមធ្យម៦ម៉ោងក្នុងមួយយប់ មានទំហំចង្កេះរីកធំជាងអ្នកគេង៩ម៉ោង រហូតដល់ទៅ៣សង់ទីម៉ែត្រឯណោះ។ លោកវេជ្ជបណ្ឌិត Greg Potter មកពីសាកលវិទ្យាល័យ University of Leeds ចក្រភពអង់គ្លេស មានប្រសាសន៍ថា «ចំនួនមនុស្សដែលធាត់ខ្លាំងនៅលើពិភពលោក បានកើនឡើងទ្វេដងចាប់បីឆ្នាំ ១៩៨០។…

ឃុំបុរសកូសូវ៉ូម្នាក់ ដែលឆបោកប្រាក់ ប្រពន្ធរដ្ឋមន្ត្រី កៅ គឹមហួន ជិត៣០លានដុល្លារ

ភ្នំពេញៈ ប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាម Telegram នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ថា លោក លី សុខលេង ជាចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទជនជាតិ កូសូវ៉ូ ដោយចោទប្រកាន់ពីបទ ឆបោក និងសមគំនិតក្នុងអំពើមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ការចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦…

តុលាការនឹងចាត់ការរឿងបុរស កូសូវ៉ូម្នាក់ ករណីឆបោកប្រាក់ មន្ត្រីធំស្រុកខ្មែរ ២៧លានដុល្លារនៅថ្ងៃស្អែក

ភ្នំពេញៈ ប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាម Telegram នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា សំណុំរឿងទាក់ទងនឹងជនបរទេសដែលពាក់ពន្ធ័នឹងគម្រោងវិនិយោគនោះ អយ្យការបានបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ឆបោក និងសមគំនិតក្នុងអំពើមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា…

អស្ចារ្យមែន! គ្រាន់តែក្តាប់ដៃ អាចកាត់បន្ថយសម្ពាធឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល

តើអ្នកជឿទេ គ្រាន់តែក្តាប់ដៃអាចកាត់បន្ថយសម្ពាធឈាម និងការពារជំងឺដាច់សរសៃឈាមខួរក្បាល? ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ McMaster នៅប្រទេសកាណាដា បានរកឃើញទម្រង់ធ្វើលំហាត់ប្រាណថ្មីមួយបែប ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកជំងឺសម្ពាធឈាមឡើងខ្ពស់នៅទូទាំងពិភពលោក នោះគឺ ការក្តាប់ដៃដោយប្រើកម្លាំង ៣០ភាគរយ តែប៉ុណ្ណោះ។ វិធីក្តាប់ដៃបែបនេះ ធ្វើឲ្យសាច់ដុំគៀបសរសៃឈាមចុះឡើងៗ ប្រៀបដូចជាការម៉ាស្សាឲ្យឈាមរត់បានស្រួល ហើយជួយពង្រីកសរសៃឈាមមិនឲ្យកកស្ទះថែមទៀត។ របៀបអនុវត្តលំហាត់ប្រាណបែបថ្មីៈ ១.ដំបូងអ្នកត្រូវយកកន្សែង មូរឲ្យបានធំប្រហែលជាប៉ុនកដៃ។ ២.បន្ទាប់មក…

AFC U-23៖ ជប៉ុន នាំ U-20 មក, ហ្វីលីពីន នាំមកភាគច្រើនជាសិស្ស-និសិត្ស ខណៈ កម្ពុជា អាយុក្រោម ២០ឆ្នាំ មានច្រើនបំផុត

នៅក្នុងសន្និសីទសារពត៌មានមុនការប្រកួតដណ្ដើមពានរង្វាន់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Championhsip 2018 វគ្គជម្រុះ ប្រចាំពូល J ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រូបង្វឹកទាំង ៤ក្រុម បានលើកឡើងពីកីឡាកររបស់ខ្លួនដែលនាំមកចូលរួមក្នុងពានរង្វាន់នេះ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១៩ ខែ កក្កដា នេះតទៅ។ លោក Marlon…

វែកមុខចោរគាស់បន្ទប់ផ្ទះជួលរបស់និស្សិតសាកលវិទ្យាល័យកសិកម្មចំការដូងលួចម៉ូតូបានហើយ!

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ជួលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះបានហើយ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២១០៧ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ នាង ចន្ធ័សីលា ភេទស្រី អាយុ២២ឆ្នាំ…