ស្ត្រីម្នាក់មានជម្ងឺសរសៃប្រសាទ តូចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួស!

ភ្នំពេញៈ ស្ត្រីម្នាក់មានជម្ងឺប្រចាំកាយបានសម្រេចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកូនៗដឹកតាមរឺម៉កម៉ូតូមកសង្គ្រោះនៅមន្ទីពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស្រេង ចិន្តា អាយុ៤៦ឆ្នាំ មុខរបរមេផ្ទះ…

សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ វគ្គសិក្សាស្តីពី “សិទ្ធិទទួលព័ត៌មាន”តាមរយៈអង្គការ UNESCO កម្ពុជា

ក្រោមគម្រោងសេចក្តីព្រាងច្បាប់ “សិទ្ធិទទួលព័ត៌មាន” ដែលឧបត្ថម្ភដោយទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO កម្ពុជា និងដោយមានការគាំទ្រពីក្រសួងព័ត៌មាន វិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការជ្រើសរើសសិក្ខាកាមជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ទាំងក្នុងស្ថានប័នរដ្ឋ និងឯកជន ចំនួន២០នាក់ ដើម្បីចូលរៀនលើមុខជំនាញ សិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌អ្នកសារព័ត៌មាន…

នោះវរហើយ! ប្រើថ្នាំជំនួយផ្លូវភេទលើកកម្រិតអាចបង្កឲ្យកើតជំងឺមហារីក

ថ្នាំជំនួយផ្លូវភេទ ឬភាសាអង់គ្លេសហៅថា Viagra ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាផ្លូវភេទចំពោះបុរស។ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវចុងក្រោយបំផុតបានរកឃើញថា ថ្នាំប្រភេទនេះអាចបង្កើនហានិភ័យវិវត្តទៅរកជំងឺមហារីកស្បែក។ ការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Tubingen ក្នុងប្រទេសអាល្លឺម៉ង់ បានរកឃើញថា ថ្នាំប្រភេទនេះអាចរំញោចដុំសាច់នៅលើស្បែក ដែលធ្វើការមានការលូតលាស់ខ្លាំង។ ថ្នាំ Viagra គឺជាឱសថដែលអាចរារាំងដល់បញ្ហាខ្សោយផ្លូវភេទ ព្រោះវាអាចបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ តែថ្នាំនេះហាក់ដូចជាអសមត្ថភាពក្នុងការទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ ដូច្នេះវាអាចបណ្តោលឲ្យដុំសាច់សាហាវកើតមានឡើង។ ការស្រាវជ្រាវនៅក្នុងឆ្នាំ…

វីតាមីន B អាចបង្កើនហានិភ័យនៃជំងឺមហារីកសួតចំពោះបុរស

ការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Ohio State University សហរដ្ឋអាមេរិកបានថ្លែងថា ការប្រើប្រាស់វីតាមីន B6 និង B12 លើសកម្រិត ក្នុងរយៈពេលវែង អាចបង្កើនហានិភ័យនៃជំងឺមហារីកសួតចាប់ពី ២ទៅ ៤ដងចំពោះបុរស។ ការស្រាវជ្រាបានរកឃើញទៀតថា ហានិភ័យនៃជំងឺមហារីកសួតមានការកើនឡើងខ្ពស់ចំពោះអ្នកជក់បារីដែលប្រើវីតាមីន B6 ច្រើនជាង២០មីលីក្រាម ឬវីតាមីនB12 ចំនួន៥៥មីក្រូក្រាម…

វៀតណាម ដណ្ដើមបានពាន​អាស៊ាន ឈ្នះទាំងកម្ពុជា ក្នុងព្រឹត្តិការណ៍Asian Fashion នៅម៉ាឡេស៊ី

នៅទីបំផុតព្រឹត្តិការណ៍ Runway Ready Designer Search 2017 និង Asian Fashion Week ដែលមានការប្រកួតប្រជែងស្នាដៃម៉ូដសំលៀកបំពាក់ប្រចាំឆ្នាំនៅក្នុងតំបន់អាស៊ាន គឺប្រទេសដែលបានពានជើងឯកគឺប្រទេសវៀតណាម បន្ទាប់ពីម៉ូដរបស់ប្រទេសនេះមានលក្ខណៈទាក់ទាញឈ្នះលើប្រទេស៩ផ្សេងទៀត បូករួមទាំងឈុតផ្ការំដួល និងល្ខោនស្បែកធំរបស់កម្ពុជាផង។ យ៉ាងណាមិញ ឈុតដែលកែច្នៃដោយយុវជនកម្ពុជា ដែលបានរំលេចផ្ការំដួល និងល្ខោនស្បែកធំក្នុងឈុតដែលយកទៅប្រកួតបប្រជែងនោះ ក៏មានភាពទាក់ទាញខ្លាំងដែរ…

គង់ សុជាតិ សម្ពោធហាងថ្មី តម្លៃជិត២លានដុល្លារ

នៅព្រឹកថ្ងៃទី១៣ សីហា ពិធីការិនីល្បីឈ្មោះ អ្នកនាងគង់ សុជាតិ បានបើកសម្ពោធអាគារសាឡន របស់ខ្លួនយ៉ាងអធឹកអធម បើទោះជាពិធីប្រកាសហាងថ្មីនោះ មិនបានអញ្ចើញតារាសិល្បៈអោយចូលរួមកុះករ។ ហាងថ្មីរបស់អ្នកនាង ត្រូវបានសាងសង់ជាអាគារច្រើនជាន់ នៅកណ្ដាលទីប្រជុំក្នុងតំបន់ទួលគោក នៅម្ដុំសាកលវិទ្យាល័យវេស្ទើនផ្សារ TK ដោយអ្នកនាងបង្ហើបថា សរុបទាំងថ្លៃដី និងការសាងសង់ គឺអស់ជិត២លានដុល្លារទៅហើយ ដោយមិនទាន់រាប់បញ្ចូលការបំពាក់សម្ភារៈ និងការតាក់តែងដេគ័រនៅជាន់ខាងលើៗផង។…

ស្វាយរៀង! ដាច់ភ្លើងជាង២ម៉ោង ចាប់ភូមិរូបគោ រហូតដល់ សាកលវិទ្យាល័យស្វាយរៀង

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនី ចាប់ពីភូមិរូបគោ រហូតដល់ សាកលវិទ្យាល័យស្វាយរៀង មេត្តាជ្រាបថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន…

ក្រុមចោរដៃស្អិត ឆក់កាបូបពីស្រីស្អាតជាបុគ្គលិកខារ៉ាអូខេ ម៉ូឌែនស៊ីធី អត់បានសម្រេច សាច់កម្មត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានទាំងយប់

ភ្នំពេញៈ កម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងល្បាតនគរបាលប៉ុស្តិ៍កាកាបបានដេញបង្ក្រាបចាប់ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មបានចំនួន២នាក់ភ្លាមៗ ក្រោយពីធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ តែមិនបានសម្រេច ក៏ត្រូវជនរងគ្រោះស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅវេលាម៉ោង២និង១៥នាទីយប់ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវចូលទ័ពអាកាសពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បូរមី…

ប្លន់ទៀតហើយបងប្អូន! និស្សិត​សាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ ត្រូវក្រុមចោរមានគ្នា៣នាក់វាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព!!!

ភ្នំពេញៈ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពដេញតាមវាយប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចដោយសុវត្ថិភាព កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ ២៧៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសរងគ្រោះមានឈ្មោះ ប៊ុន គីមលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជា និស្សិត​ឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២២…

BMWបុកម៉ូតូគប់ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់រងរបួសក្បាលហូរឈាម

ភ្នំពេញៈ រថយន្តម៉ាកBMWមួយគ្រឿងដែលបើកដោយជនបរទេសម្នាក់ បានបុកម៉ូតូគប់បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់រងរបួសក្បាលហូរឈាម ខណៈដែលម៉ូតូជនរងគ្រោះកំពុងជិះឡើងផ្លូវដោយល្បឿនមធ្យមដូចគ្នា។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទី រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-5572បើកបរដោយបុរសជនបរទេសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យមខណៈមកដល់កន្លែងកើតហេតុក៏វាកជាមួយម៉ូតូម៉ាកគប់ ពណ៌ស្លែចាស់…