ឆ្ងល់ទេ ហេតុអ្វីពេលរួមភេទចាំបាច់ពាក់ស្រោមជើង?

បរទេសៈ ការរួមភេទ គឺជាចំណែកដ៏សំខាន់មួយដែលអាចជួយពង្រឹងដល់ទំនាក់ទំនងគូស្នេហាឲ្យកាន់តែមានភាពរឹងមាំ។ ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាសាស្ត្រ ហូឡង់ បានរកឃើញថា មនុស្សដែលពាក់ស្រោមជើងក្នុងអំឡុងពេលរួមភេទ អាចជួយបង្កើនសម្រើបឲ្យឆាប់ឈានដល់ចំណុចកំពូល។ អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Groningen បានធ្វើពិសោធន៍ដោយប្រើបច្ចេកទេសស្កេនខួរក្បាល។ លទ្ធផលបានបង្ហាញថា ៨០ភាគរយ នៃគូស្វាមីភរិយាដែលពាក់ស្រោមជើងក្នុងពេលរួមភេទ គឺឆាប់ទទួលអារម្មណ៍ឈានដល់ចំណុចកំពូល។ ទន្ទឹមនឹងនេះផងដែរ អ្នកដែលមិនពាក់ស្រោមជើងក្នុងពេលរួមភេទ មានតែពាក់កណ្តោលប៉ុណ្ណោះ ដែលឈានដល់ចំណុចកំពូល។ កម្តៅនៃស្រោមជើង…

ដំណឹងល្អសម្រាប់ស្រីៗ! វីតាមីនមួយនេះអាចបង្ការជំងឺមហារីកសុដន់រហូតដល់ ៩០ភាគរយ

បរទេសៈ ក្រុមអ្នកវិទ្យាសាស្ត្រមានប្រសាសន៍ថា កង្វះវីតាមីន D អាចបង្កឲ្យកើតជំងឺមហារីកសុដន់ តែផ្ទុយទៅវិញស្ត្រីដែលទទួលបានវីតាមីនមួយនេះគ្រប់គ្រាន់ គឺអាចបង្ការជំងឺមហារីកសុដន់បានកម្រិតខ្ពស់បំផុត។ តើវីតាមីន D អាចបង្ការជំងឺមហារីកសុដន់រហូតដល់ ៩០ភាគរយមែនទេ? វីតាមីន D ពិតជាមានឥទ្ធិពលក្នុងការបង្ការជំងឺមហារីកសុដន់ ហើយជំងឺនេះគេតែងតែហៅថា «ជំងឺខ្វះវីតាមីន D»។ ក៏ប៉ុន្តែ ការទទួលអាហាររូបត្ថម្ភ, ធ្វើលំហាត់ប្រាណ,…

ក្មេងស្រីម្នាក់កើតជំងឺភ្លឹក ដេក១ថ្ងៃ លែងក្រោក​៦ខែ

ដោយស្ថិតក្នុងប្រភេទ ជំងឺភ្លឹក​ បានធ្វើឲ្យ​ក្មេងស្រីម្នាក់ Beth Goodier ដេកលើសាឡុង រហូតដល់មិនភ្ញាក់ដឹងខ្លួន រហូតដេកលក់រយៈពេល​៦ខែ តែ​នៅពេលដែលនាង​អាយុ​២២ឆ្នាំ ពោលគឺ៥ឆ្នាំមក នាង​ក្លាយជា​មនុស្សដែលដេកច្រើនបំផុត​។​ នេះបើយោងតាម dailymail ចុះផ្សាយនៅថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​ គិតត្រឹមមកទល់នឹងពេលនេះ Beth Goodier…

ស្ពានបណ្តែតទឹក២២០ម៉ែត្រ ឆ្លងទៅអង្គរវត្ត ចាប់ផ្តើមសាងសង់ហើយ

ស្ពានហាលឆ្លងទៅប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍ទាំងស្រុង ជំនួសដោយស្ពានបណ្តែតទឹក ដែលមានប្រវែង ២២០ម៉ែត្រ ចាប់ផ្តើមសាងសង់ហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញនេះ។ ស្ពានបណ្តែតទឹកបណ្តោះអាសន្ន មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២២០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែឧសភា ឆ្នាំ ២០១៧។ ពោងបណ្តែតទឹក ប្រើប្រាស់ដើម្បីសាងសង់ស្ពាននេះ គឺយកមកពីប្រទេសកាណាដា ដែលមានការធានាគុណភាព…

របួស ១១ នាក់ សង្ស័យមានអ្នកស្លាប់ ក្នុងការវាយប្រហារ ដោយបើករថយន្តចូលហ្វូងមនុស្ស និងប្រើកាំបិត នៅសកលវិទ្យាល័យ OSU សហរដ្ឋអាមេរិក

អាមេរិកៈ មកទល់ពេលនេះ មន្រ្តីប៉ូលិស បានកំណត់អត្តសញ្ញាណជន ដែលបានបើករថយន្តចូលទៅក្នុងហ្វូងមនុស្សថ្មើរជើងមួយ នៅបរិវេណសកលវិទ្យាល័យរដ្ឋអូហៃយ៉ូ (OSU) បន្ទាប់ពីបានវាយប្រហារអ្នកនៅទីនោះ ដោយកាំបិតពិឃាតមួយ គឺគាត់ជាសិស្សឈ្មោះ AAbdul Razak Ali Artan ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។…

តើជីវិតកុមារនេះ ផ្លាស់ប្តូរឬទេ ក្រោយមុខដូចមហាសេដ្ឋី Jack Ma ?

ចិនៈ ក្មេងប្រុសអាយុប្រាំបីឆ្នាំម្នាក់ ឈ្មោះ Fan Xiaoqin នៅភាគខាងកើតប្រទេសចិន ត្រូវបានភ្ញៀវទេសចររាប់ពាន់នាក់ មកលេងដោយយកលុយ និងសម្ភារៈជាច្រើន មកឲ្យក្រោយពីឃើញថា កុមារម្នាក់នេះ មានមុខដូចមហាសេដ្ឋីចិន លោក Ma Yun ហៅ Jack Ma ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ…

ជក់បារីក្នុងពេលកើតជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកកាន់តែឆាប់ស្លាប់

បរទេសៈ បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមដែលជក់បារីអាចប្រឈមនឹងហានិភ័យឆាប់ស្លាប់ទ្វេដង។ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលបណ្តោលមកពីលើសជាតិស្ករនៅក្នុងឈាម ហើយអ្នកជំងឺនឹងមានបញ្ហាសុខភាពជាច្រើនកើតឡើង។ លោកសាស្ត្រាចារ្យ Kavita Garg មកពីសាកលវិទ្យាល័យ Colorado-Denver សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមដែលជក់បារីជិត ១៣% បានស្លាប់ បើធៀបទៅនឹងអ្នកជំងឺទឹកនោមផ្អែមមិនជក់បារីមានត្រឹមតែ ៦,៨% ប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យផ្តល់អនុសាសន៍ថា…

ស្ពានហាលឆ្លងទៅអង្គរវត្ត នឹងផ្អាកចរាចរណ៍ទាំងស្រុង ជំនួសដោយស្ពានបណ្តែតទឹក

ស្ពានហាលឆ្លងទៅប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍ទាំងស្រុង ជំនួសដោយស្ពានបណ្តែតទឹក ដើម្បីធ្វើការជួសជុលឡើងវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញនេះ។ អាជ្ញាធរជាតិអប្សរា មានកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន នឹងធ្វើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី ២ ដែលតម្រូវឲ្យបិទចរាចរណ៍ទាំងស្រុង។ ស្ពានបណ្តែតទឹកបណ្តោះអាសន្ន សម្រាប់ជំនួសស្ពានហាល នឹងត្រូវចាប់ផ្តើមសង់នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៦ ដល់ចុងខែឧសភា ឆ្នាំ ២០១៧។…

កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតអន្តរជាតិ នឹងជួយពង្រីកជំនាញក្នុងវិស័យទេសចរណ៍

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងថា ពេលនេះកម្ពុជាមានសាលាបណ្តុះបណ្តាលផ្នែកម្ហូបអាហារប្រកបដោយស្តង់ដារអន្តរជាតិមួយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅផ្តល់សេវាប្រកបដោយគុណភាពនិងជាទីពេញចិត្តសម្រាប់ភ្ញៀវ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) កាលពីថ្ងៃទី២២ កន្លងទៅនេះថា នេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតសម្រាប់វិស័យម្ហូបអាហារ ហើយសាលាបណ្តុះបណ្តាលមួយនេះមានកម្មវិធីសិក្សារយៈពេលយ៉ាងតិច២ឆ្នាំ និងបណ្តុះបណ្តាលគ្រូបំប៉នអ្នកជំនាញចាស់ៗចំនួន៣០០នាក់ក្នុងមួយឆ្នាំៗនិងមានការទទួលស្គាល់ជាអន្តរជាតិផងដែរ។ លោក…

អ្នកវិទ្យាសាស្ដ្រកុំព្យូទ័រ ជម្រុញឲ្យលោកស្រី Clinton តវ៉ាលទ្ធផលបោះឆ្នោត បន្ទាប់ពីរកឃើញភស្តុតាង….

អាមេរិកៈ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ កំពុងជំរុញឱ្យអ្នកគាំទ្រលោកស្រី Hillary Clintonធ្វើការតវ៉ាដើម្បីអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតសរុបឡើងវិញ ក្នុងរដ្ឋ Wisconsin, រដ្ឋ Michigan និងរដ្ឋ Pennsylvaniaនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានអាមេរិក CNN ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ អ្នកវិទ្យាសាស្ដ្រកុំព្យូទ័រជឿថា ពួកគេបានរកឃើញភស្តុតាង ដែលថាសន្លឹកឆ្នោតសរុប…