ព្រះរាជអាជ្ញា កំពុងសាកសួរជនសង្ស័យ ដែលពាក់ព័ន្ធករណី ផលិតក្រដាស និងសម្ភារៈពន្ធក្លែងក្លាយ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរជនសង្ស័យឈ្មោះ ហ៊ត ចិន ដែលមានការពាក់ព័ន្ធករណី ផលិតក្រដាសពន្ធ និងសម្ភារៈពាក់ព័ន្ធនឹងពន្ធដាក្លែងក្លាយ។ គួររំឭកផងដែរថា ជនសង្ស័យឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៣…

មកមើលមេរៀនផ្ទះមិត្តភក្តិ ទុកម៉ូតូជាន់ក្រោម ចុះមកវិញបាត់ស្រមោល

ភ្នំពេញៈ និស្សិតម្នាក់ចេញពីរៀន ទៅលេងផ្ទះមិត្តភត្តិដើម្បីមើលមេរៀនជុំគ្នាដោយទុកម៉ូតូជាន់ក្រោមក្បែរកាំជណ្តើររួចឡើងទៅជាន់ទី១ ខណៈចុះមកវិញបាត់ម៉ូតូបង្កការភ្ញាក់ផ្អើល និងត្រូវបានមិត្តភត្តិនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដាក់ពាក្យបណ្តឹង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចម្តុំផ្ទះជួល ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា យុវតីជាម្ចាស់ម៉ូតូ ឈ្មោះ ខឹម រដ្ឋា អាយុ២៣ឆ្នាំ…

សារ​ដ៏សំខាន់ របស់និស្សិត​ស្រី​ដែល​ត្រូវបានមិត្តប្រុស​ទម្លាយរូបស្រាត​

និស្សិតស្រីដែលមកពីសាកលវិទ្យាល័យ ពហុបច្ចេកទេស​របស់ហុងកុង បានលេច​ធ្លាយរូបអាក្រាតកាយរបស់នាង​លើបណ្តាញផ្សព្វផ្សាយ ដោយទម្លាយចេញពីមិត្តប្រុសរបស់នាង​។​ និស្សិតស្រីដែល​ធ្លាយរូបអាក្រាតនេះ ត្រូវបានគេទម្លាយ​ថា នាង​មានឈ្មោះ ‘Lydia’ បន្ទាប់ពីនាងបានជឿ ទុកចិត្តទៅលើមិត្តប្រុសរបស់នាង សន្យា​ថា​រក្សា​រូបអាក្រាត​នេះ យ៉ាង​សម្ងាត់ មិនឲ្យនរណា​ឃើញឡើយ​។​ ជា​ចុងក្រោយខ្សែជីវិតរបស់នាង ត្រូវបានបំផ្លិចបំផ្លាញ ដោយ​សារតែមិត្តប្រុស បានយករូបភាពទាំងនោះ ទៅបង្ហោះ និងធ្លាយពេញ បណ្តាញផ្សព្វផ្សាយតែម្តង​។…

ក្រសួងទេសចរណ៍ ដំណើរការគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងហិរញ្ញប្បទានសាលាវិជ្ជាជីវៈទេសចរណ៍

ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​រៀប​ចំ​ពិធីផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យដំណើរការគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្ម (PRCC) និងគម្រោង ហិរញ្ញប្បទាន សាលាវិជ្ជាជីវៈទេសចរណ៍ អមជាមួយសិក្ខាសាលាពិគ្រោះយោបល់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ២០១៧-២០២០។ នេះបើតាមផេកក្រសួងទេសចរណ៍ចេញផ្សាយនាព្រឹកនេះ។ ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ​ កាលពីថ្ងៃម្សិលមិញ ក្រោម​អធិបតី​ភាពលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​លោក Jean-Claude POIMBOEU…

កន្ទុយដាយណូស័រ អាយុ៩៩លានឆ្នាំ ត្រូវបានរកឃើញនៅ​មីយ៉ាន់ម៉ា​

ការរុករមួយដ៏អស្ចារ្យ​ ត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបោះពុម្ពផ្សាយ​នៃការសិក្សាស្រាវជ្រាវនេះ ដោយ Current Biology (ជីវសាស្ត្របច្ចុប្បន្ន) ជុំវិញការ រកឃើញ​កន្ទុយសត្វដាយណូស័រ​ ដែលមានអាយុកាល ៩៩ លានឆ្នាំ ។​នេះបើយោងតាមផេក CCTVNews ចុះផ្សាយនៅថ្ងៃទី​៩ ធ្នូ ឆ្នាំ​២០១៦​។​ លោក Xing Lida…

និស្សិតកម្ពុជា មានឱកាសទទួលបានស្ដង់ដារសិក្សា និងសញ្ញាបត្រពីអាមេរិក

ភ្នំពេញៈ នេះចាត់ទុកជាដំណឹងដ៏ល្អសម្រាប់និស្សិតកម្ពុជា ដែលខកខានពុំបានចូលសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) កាលពីខែតុលាកន្លងមកនេះ ដោយអាចចាប់ផ្តើមដាក់ពាក្យចូលសិក្សាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០១៦។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នាថ្ងៃនេះបានឲ្យដឹងថា សាកលវិទ្យាល័យបានចាប់ផ្តើមទទួលពាក្យជ្រើសរើសនិស្សិតឲ្យចូលរៀនសម្រាប់ឆមាសថ្មី នៅខែមករា ឆ្នាំ២០១៧ (Spring Semester 2017) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា…

កូឡៅគ្រុប នឹងបង្កើតរោងចក្រតម្លើងរថយន្ត និងម៉ូតូ នៅតំបន់សេដ្ឋពិសេសខេត្តស្វាយរៀង

ក្រុមហ៊ុនកូឡៅគ្រុប មកពីប្រទេសកូរ៉េ នឹងបង្កើតរោងចក្រតម្លើងរថយន្ត និងទោចក្រយានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យ ស្វាយរៀង និងកូឡៅគ្រុប ដែលធ្វើឡើងកាលពីម្សិលមិញនេះ។ សម្រាប់សមត្ថភាពរបស់រោងចក្រតម្លើងរថយន្តនេះ គឺគ្រោងនឹងតម្លើងរថយន្តឲ្យបាន ៣ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងម៉ូតូ ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុន កូឡៅគ្រុប…

ទង្វើ២យ៉ាងដែលកូនរបស់អ្នកធ្វើរាល់ថ្ងៃ ឃើញហើយត្រូវបញ្ឈប់ភ្លាម!

បរទេសៈ កុមារតូចៗមានប្រព័ន្ធការពាររាងកាយទន់ខ្សោយខ្លាំងណាស់ ហេតុនេះអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះទង្វើដែលពួកគេធ្វើរាល់ថ្ងៃ។ ជាពិសេស ការជញ្ជក់មេដៃ និងកេះច្រមុះ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ ១. ជញ្ជក់មេដៃ ការជញ្ជក់មេដៃ គឺជាទម្លាប់មួយដែលទារក ឬកុមារតូចៗតែងតែធ្វើ ជាពិសេសនៅពេលដែលពួកគេឃ្លាន។ ក៏ប៉ុន្តែលោកវជ្ជបណ្ឌិត Jade Miller ជាអ្នកជំនាញផ្នែកទន្តសាស្ត្រនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការបៀមមេដៃមានផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពកុមារ។ នៅពេលដែលជញ្ជក់មេដៃ…

ស្លាប់ ៥នាក់ និងរបួស ៤៤ នាក់ បន្ទាប់ពីពួកភេរវករ វាយប្រហារនៅទីក្រុងអាឡេប៉ូ

ស៊ីរីៈ យ៉ាងហោចណាស់ជនស៊ីវិល ៥នាក់ ត្រូវបានសម្លាប់ និង ៤៤ នាក់ទៀតរងរបួស បន្ទាប់ពីពួកភេរវករ បានបាញ់ផ្លោងចូលលំនៅដ្ឋាន ភាគខាងលិចទីក្រុងអាឡេប៉ូ កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។ អាជ្ញាធរបានឲ្យដឹងថា អ្នករងរបួសទាំងនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ…

BTV CUP ៖ ស៊ូ យ៉ាទី ជាប្រធានក្រុម ខណៈ វឌ្ឍនាកា និង Gbenga នៅកៅអីបម្រុង

ជំនួបរវាងបឹងកេតអង្គរ និងក្រុមនិស្សិតសាកលវិទ្យាល័យកូរ៉េនាពេលបន្តិចទៀតនេះ អ្នកចាំទី ស៊ូ យ៉ាទី នឹងដើរតួរជាប្រធានក្រុម ខណៈខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា និង Gbenga នៅកៅអីបម្រុង។ ជម្រើស១១នាក់របស់បឹងកេតមាន៖ ទូច បញ្ចរ៉ុង, សុខ សុវណ្ណ, រស់ សំអឿន, ស៊ុន…