យូរី ត្រូវស្វាមីលាក់មុខ ទម្លាយរឿងផិតក្បត់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនិពន្ធល្បីឈ្មោះលោក ហ៊ាង រ៉េត ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធប្រចាំសាន់ដេ និងបច្ចុប្បន្នបានក្លាយជាអ្នកនិពន្ធបទចម្រៀងនៅផលិតកម្មថោន បានទម្លាយថាលោក និងតារាចម្រៀងកញ្ញាយូរី គឺប្ដីប្រពន្ធក្រោមដំបូលតែមួយរយៈពេល៤ឆ្នាំ ប៉ុន្តែនាងបានប្រើគណនីក្លែងក្លាយ ដើម្បីផិតក្បត់លោក។ លោករ៉េត សរសេរថាយូរី បានក្បត់លោកទៅផឹតក្បត់ជាមួយតារាចម្រៀងម៉ូរី ដែលជាតារាចម្រៀងរួមដំបូល ដោយលោកបានទាំងអះអាងថាខ្លួនចាប់បានភស្ដុតាងនោះផង។ នេះជារឿងដ៏រសើបនៅចុងខែឧសភា នេះ ខណៈដែលពេលកន្លងមក យូរី តែងអះអាងថាមិនទាន់មានស្នេហា…

មហាជនចាំមើលសន្ទុះ តារាល្បី៣ផលិតកម្មប៉ះគ្នា ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ

នៅថ្ងៃទី២២ ឧសភា នេះតារាល្បីៗយ៉ាងច្រើនកុះករនឹងបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពបង្អួតគ្នានៅលើកម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិកក្រោមការជ្រោមជ្រែងរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ តារាចម្រៀងយុវវ័យមកពី៣ផលិតកម្មធំត្រូវគេឃើញប៉ះគ្នាក្នុងវេទិកានេះ ខណៈដែលមហាជនកំពុងអ៊ុតមើលថាតារាមកពីផលិតកម្មមួយណាកន្ទ្រាក់បានការទាក់ទាញទាំងសំលៀកបំពាក់ និងសកម្មភាពច្រៀងរាំជាងគេនៅក្នុងព្រឹត្តិការណ៍នោះ។ តារាល្បីឈ្មោះមកពីផលិតកម្មហង្សមាស ត្រូវគេឃើញវត្តមានតារាល្បី៦រូបបង្ហាញខ្លួន គឺអ្នកនាង ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ ទេព បូព្រឹក្ស កញ្ញាវី ឌីណែត…

ឆាយ វិរៈយុទ្ធ រៀបការចូលរោងការថ្ងៃទី២០ ឧសភា នេះ!

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតារាចម្រៀងល្បីឈ្មោះ លោក ឆាយ វិរៈយុទ្ធ នឹងចូលរោងការជាមួយកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវសំបូរទ្រព្យនៅខេត្តកំពង់ចាម ប៉ុន្តែបើក្រឡេកមើលភាគីខាងសាមីខ្លួនវិញ ហាក់មិនចង់ទម្លាយអោយដឹងពីមង្គលការខ្លួននោះទេ។ លោកបានត្រឹមតែឆ្លើយថា ប្រហែលជាមានមង្គលការមែននៅខែឧសភានេះ ប៉ុន្តែបើអោយបញ្ជាក់ថ្ងៃណា លោកថាចាំអ៊ុតទៅ។ យ៉ាងណាក៏ដោយប្រភពផ្លូវការបានអះអាងថាមង្គលការរបស់លោកនឹងត្រូវធ្វើឡើងនៅខេត្តកំពង់ចាម នៅថ្ងៃទី២១ ឧសភាសម្រាប់ពិធីមង្គការ និងថ្ងៃចូលរោងគឺថ្ងៃទី២០ ឧសភានេះ។ អ្នកសិល្បៈនៅក្រៅផលិតកម្មសាន់ដេមិនច្រើននោះទេ ដែលទទួលបានការអញ្ជើញសម្រាប់មង្គលការរបស់លោក ទើបមកដល់ថ្ងៃនេះមានអ្នកខ្លះក៏ដឹងអ្នកខ្លះក៏មិនបានដឹងពីមង្គលការនេះ ស្របគ្នាដែលលោកឆាយ…

ម៉ៃ សុគន្ធ ថាថៅកែផលិតកម្ម BKS មានគំនុំអតីតកាលជាមួយខ្លួន

បន្ទាប់ពីលោកឈុន សុវណ្ណភក្ដី កូនប្រុសថៅកែផលិតកម្ម BKS ផ្ដល់បទសម្ភាសន៍រឿងពាក់ព័ន្ធនឹងបទ«រាត្រីឯកា»ថាតារាចម្រៀងនៅផលិតកម្ម Zoomរបស់លោក ម៉ៃ សុគន្ធ លួចយកទៅផលិត ទើបធ្វើអោយមានការយល់ច្រលំថាបទនោះជាOriginal Song មួយតែច្រៀង២នាក់ លោកម៉ៃ សុគន្ធ បានអះអាងថាហេតុផលដែលនាំអោយមានកិច្ចសម្ភាសន៍នោះឡើយ គឺអាចបណ្ដាលមកពីលោក ឈុន សុវណ្ណភក្ដីមានគំនុំកាលពីអតីតកាលជាមួយខ្លួន។ លោកថាខ្លួននឹងទម្លាយរឿងនោះ ប្រសិនបើលោក…

បន្ទាប់ពី​ ឱក សុគន្ធកញ្ញា ពេជ្រ សុភា ឆ្នាំនេះក៏មានយូរី​ដែរ

កន្លងទៅ សម្រាប់យូរី ក្នុងអាលប៊ុម​ចូលឆ្នាំម្តងៗ មិនដឹងថា នាងនៅកន្លៀតជញ្ជាំងណានោះទេ ពោលគឺមិនល្បីរន្ទឺ​ដូចឆ្នាំនេះឡើយ​។​ សម្រាប់តារាស្រីដែលល្បីបំផុតក្នុងឱកាស​ចូលឆ្នាំម្តងៗមាន ឱក សុគន្ធកញ្ញា និង ពេជ្រ សុភា ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដោយមានបទល្បីៗដើម្បីកំដរ​ទស្សនិកជនរាំកម្សាន្ត​ ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​។ ដោយឡែកសម្រាប់យូរីវិញ ក៏មិនធម្មតាដែរ សម្រាប់ឆ្នាំ​២០១៧ នេះ ដោយបង្ហាញបទចម្រៀងថ្មីរបស់ខ្លួន…

សុខ ស្រីនាង ត្រៀមបំបុកបទថ្មីនៅហង្សមាស ក្រោយចូលឆ្នាំខ្មែរ​

បន្ទាប់ពីធ្លាយដំណឹងច្បាស់ការថា តារាចម្រៀង​ សុខ ស្រីនាង ទៅហង្សមាស ពេលនេះ​លេចដំណឹងមួយទៀតហើយ ថា​អតីតតារាចម្រៀងផលិតកម្មសាន់ដេ គ្រោងនឹងបើកទំព័រ​អាលប៊ុមថ្មីរបស់ខ្លួន ក្រោយចូលឆ្នាំខ្មែររួច។​ ម្ចាស់បទចម្រៀង«កូនប្រសារស្រី» កញ្ញា សុខ ស្រីនាង កន្លងទៅថ្មីៗ ត្រូវបានបុគ្គលិក និង​អ្នករួម​អាជីពដូចគ្នា លួច​ខ្សឹបប្រាប់ Post Komsan ថា…

តារាកំប្លែង អ៊ីត វាយលុក Original Song ២បទ

ក្នុងវ៉ុលសម្រាប់អបអរឱកាសបុណ្យចូលឆ្នាំខាងមុខនេះ តារាកំប្លែងអ្នកនាងអ៊ីត បានអះអាងថាខ្លួនមានតែ២បទប៉ុណ្ណោះសម្រាប់ចេញលក់ តែអ្វីដែលនាងសប្បាយចិត្តគឺបទដែលនាងបានថតចប់ សុទ្ធតែជាបទOriginal Song ។ អ្នកនាងរំពឹងយ៉ាងខ្លាំងថាបទនិពន្ធថ្មីទាំង២ទទួលជោគជ័យ បន្ទាប់ពីបទរបស់នាងទាំង២ ក៏ត្រូវអ្នកស្ដាប់កត់សម្គាល់ថាមានចង្វាក់ភ្លេងពិរោះ និងមានកំប្លុកកំប្លែងត្រូវនឹងទឹកដមសំឡេងរបស់នាង។ អ្នកនាងអ៊ីត និយាយថានាងសប្បាយចិត្តណាស់ ដែលផលិតកម្មសាន់ដេបានបញ្ចេញបទនិពន្ធថ្មីអោយនាងចំនួន២បទ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ ក្នុងពេលដែលបទរបស់នាងកាលពីចូលឆ្នាំឆ្នាំមុន មិនមែនជាបទនិពន្ធថ្មីផង ក៏មានអ្នកស្ដាប់ច្រើនមិនធម្មតារួចទៅហើយ។ បទទាំងពីរបានថតចប់ទាំងសំឡេង និងMV…

ធ្លាយដំណឹងផ្លូវការ សុខ ស្រីនាង ទៅហង្សមាស​

សម្រាប់ផលិតកម្មសាន់ដេ ជាផលិតកម្មទី​២ ក្នុងឆ្នាំ​២០១៧ បន្ទាប់ពីហង្សមាស ដែលមាន​រឿង​ចម្រូង​ចម្រាស់ តារាៗនាំគ្នា ចាកចេញទៅច្រៀងផលិតកម្មផ្សេងនោះ ។​ មិនទាន់នឹងស្ងប់ខ្យល់រឿងតារាហង្សមាស​ នាំគ្នាចេញទៅច្រៀង​នៅផលិតកម្មថោនផង ពេលនេះផលិតកម្មសាន់ដេ បានលេចឭនូវព័ត៌មាន បញ្ហារង្គោះរង្គើផ្ទៃក្នុង ដោយតារាចម្រៀង​ សុខ ស្រីនាង បានចាកចេញជាផ្លូវការ និង​ទ្រនំរបងខ្ពស់ ឈរ​ឈ្លោះ​ជាច្រើនឆ្នាំ ក្នុងពិភពសិល្បៈកម្សាន្ត​។​…

ឆាយ វិរៈយុទ្ធ អត់ខ្វល់ធ្លាក់កូដ ក្រោយរៀបការ

ខណៈតារាចម្រៀងប្រុសយុវវ័យស្ទើរមួយចំហៀងសិល្បៈ សឹងមិនហ៊ានរំលេចរឿងស្នេហា និងជីវិតអាពាហ៍ពិពាហ៍ព្រោះខា្លចធ្លាក់កូដនោះ តារាចម្រៀងល្បីឈ្មោះលោកឆាយ វិរៈយុទ្ធ បែរជាបានភ្ជាប់ពាក្យ និងប្រកាសភ្ជាប់ពាក្យជាមួយកូនស្រីម្ចាស់រោងម៉ាស៊ីនសំបូរទ្រព្យនៅខេត្តកំពង់ចាម ដោយមិនខ្វល់ពីរឿងប៉ះពាល់កេរ្តិ៍ឈ្មោះ។ លោកឆាយ វិរៈយុទ្ធ និយាយថាបើទោះជាលោកជាអ្នកសិល្បៈ ប៉ុន្តែលោកមិនអាចនឹងមានស្នេហាលួចលាក់ ហើយសុខចិត្តរួមរស់ក្នុងភាពលាក់កំបាំងមហាជនដោយមិនបំពេញមុខនារីជាគូស្នេហ៍របស់ខ្លួននោះទេ។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តភ្ជាប់ពាក្យធំដុំ និងបានប្រកាសថានឹងចូលរោងការក្នុងពេលឆាប់ៗ បន្ទាប់ពីការងារច្រៀងរាំរយាលបន្តិច។ យ៉ាងណាមិញ លោកមិនទាន់ច្បាស់ថានឹងត្រូវរៀកការពេលណា ថ្ងៃណាអោយប្រាកដនៅឡើយទេ ដោយសារតែចាំមើលវេលា…

ស៊ិន ធារី អ្នកនិពន្ធបទល្បីឲ្យ ឆាយ វិរៈយុទ្ធ ចេញពីសាន់ដេ ទៅថោន

បទដ៏ល្បីមួយបទរបស់ឆាយ វិរៈយុទ្ធ ក្រោមចំណងជើងថា “ស្មោះ​បង​អូន​ស្លាប់​អី” ដែល​និពន្ធដោយ កញ្ញា ស៊ិន ធារី បានដក់ជាប់អារម្មណ៍​អ្នកគាំទ្រនៅសាន់ដេ ប៉ុន្តែអ្នកនិពន្ធរូបនេះ ត្រូវបានលេចមុខយ៉ាង​ក្រឡឺមនៅថោន វិញ ។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ផលិតកម្មសាន់ដេ កំពុងរង្គោះរង្គើផ្ទៃក្នុង ខណៈដែល​អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏ចាកចេញពីទ្រនំខ្លួន ធ្លាប់សាងភាពល្បីល្បាញ ទៅរស់នៅ​ទ្រនំ​ថ្មី…