ថោន និង ហង្សមាស កាន់តែល្បី កាច់កុងគ្នារឿងតួសម្ដែង

យោងតាមការទម្លាយរបស់តារាសិល្បៈភាគច្រើន គឺតារាដែលដែលបានសម្ដែងនៅខាងផលិតកម្មថោន ជាពិសេសក្នុងឱកាសថតវ៉ុលចូលឆ្នាំម្ដងៗ គឺកំណត់មិនយកតារាដែលបានសម្ដែងនៅក្នុងផលិតកម្មហង្សមាសនោះទេ។ មិនខុសគ្នាដែរខាងផលិតកម្មហង្សមាសឯណោះវិញ ក៏មិនបើកទ្វារទទួលតារាណាម្នាក់ដែលត្រូវបានលេចមុខលេខមាត់ពីខាងផលិតកម្មថោនដូចគ្នា ទើបគេឃើញសកម្មភាពថតបទចូលឆ្នាំរបស់ផលិតកម្មថោនកម្រមានតួឧស្សាហ៍ថតអោយហង្សមាស។ កន្លងមកគេធ្លាប់តែឮថាផលិតកម្មហង្សមាស និងថោន កុងគ្នារឿងបទចម្រៀង និងប្រជែងគ្នារឿងទីផ្សារតារាចម្រៀងប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយមានការទម្លាយថាផលិតកម្មទាំងពីរក៏កុងគ្នាណាស់ដែររឿងតារាសម្ដែង។ បើទោះជាក្នុងឆ្នាំនេះគេឃើញតារាសម្ដែងមួយចំនួនដែលហង្សមាសលើកស្ទួយត្រូវបានបង្ហាញខ្លួន ប៉ុន្តែមានការបញ្ជាក់ថានោះគឺដោយសារតែលោកអ៊ិន ទីតូ ដែលទើបតែចាកចេញពីហង្សមាសទៅដឹកនាំសម្ដែងអោយផលិតកម្មថោនជម្នះហៅមកតែប៉ុណ្ណោះ។ មានការបញ្ជាក់ថាតារាដែលថោនយកថតជាប្រចាំ គឺដាច់ខាតមិនថតនៅហង្សមាស ខណៈដែលនៅហង្សមាសក៏ប្រកាន់គោលការណ៍មិនប៉ះពាល់តារារបស់ថោនដូចគ្នា។ ជាក់ស្ដែងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសសម្រាប់តារាសាន់ដេគេឃើញមានការបង្ហាញខ្លួន…

ពេជ្រ ចរណៃ វិលវិញភ្លែត បាន៤រឿងភ្លាម

បាត់មុខពីការសម្ដែងប្រមាណជិត២ឆ្នាំ ធ្វើអោយមានការចាប់អារម្មណ៍គួរសមបន្ទាប់ពីតារាសម្ដែងដែលធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងសិល្បៈនាងពេជ្រ ចរណៃ បង្ហាញមុខជាថ្មី ដោយបានទាំងប្រកាសថាទើបតែវិលវិញ ក៏ទទួលបាន៤រឿងយ៉ាងកាលីព។ យ៉ាងណាក៏ដោយនាងបានបង្ហាញអារម្មណ៍តូចចិត្ត ដែលការប្រឡូកសិល្បៈមុនពេលផ្អាកសម្ដែងគឺបានតំណែងតួឯកទៅហើយ តែក្រោយត្រលប់វិញបានត្រឹមជាតួរងនៅឡើយ។ ពេជ្រ ចរណៃ ដែលមានឈ្មោះកំណើតថា អ៊ិត កន្និកា បានបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»នៅផ្សារទំនើបស្ទឹងមានជ័យ ដែលគ្រោងបញ្ចាំងផ្លូវការនៅថ្ងៃទី៩ កុម្ភៈ។ នាងត្រូវគេឃើញបណ្ដើរតារាសម្ដែងលោកលាង ឧត្តម យ៉ាងស្និទ្ធស្នាល…

តារាខ្មែរ និងក្រុមតារាចម្រៀងល្បី​កូរ៉េ ប្រកាសច្រៀងជួយគន្ធបុប្ផា

នៅថ្ងៃទី២៥ មករា នេះ ក្រុមតារាចម្រៀងខ្មែរ និងតំណាងតារាចម្រៀងកូរ៉េ បានប្រកាសពីគម្រោងប្រគំតន្ត្រីទ្វេរភាគីធំមួយ ដើម្បីប្រមូលថវិការៃអង្គាសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ គម្រោងនេះត្រូវបានប្រកាសថាជាលើកទី១ ដែលក្រុមតារាកូរ៉េ បានធ្វើការសហការជាមួយទូរទស្សន៍ NTV ដោយមានតារាល្បីៗទាំងពីរប្រទេសស្ម័គ្រចិត្តចូលរួម។ លោក គីម សុងម៉ាន់ នាយកកម្មវិធី”តន្ត្រីសុបិន្តនៃក្ដីស្រលាញ់សម្រាប់អនាគត” បានអះអាងថានៅថ្ងៃទី១៨ និង ១៩ កុម្ភៈខាងមុខនេះ…

ផលិតកររឿង«ទឹកភ្នែកកក» ធ្លាយរឿងប្រឈមហិរញ្ញវត្ថុ

យោងតាមការទម្លាយចុងក្រោយគឺផលិតកររឿង«ទឹកភ្នែកកក»អ្នកនាងប៊ុន ចាន់និមល ជាអតីតអ្នកនិពន្ធល្បីឈ្មោះនៅផលិតកម្មសាន់ដេ ស្ថិតក្នុងចំណុចតុកស៊ិចរឿងហិរញ្ញវត្ថុ បន្ទាប់ពីបានបោះទុនផលិតរឿងភាគមួយនេះ។ យ៉ាងណាមិញ ក្រោយការទទួលស្គាល់ការទម្លាយចេញ ផលិតកររូបនេះបានអះអាងថាសុខចិត្តអស់ពីខ្លួន គឺមិនអោយរឿងដែលអ្នកនាងផលិតផ្អាកថតកណ្ដាលទី ឬបន្ថយគុណភាពខុសពីការប្រកាសឡើងនោះទេ។ ប្រភពពីក្រុមការងារក្នុងផលិតកម្មសាស្រ្តា(Sastra Film) ដែលជាផលិតកម្មថ្មីរបស់អ្នកនាងប៊ុន ចាន់និមល បានអះអាងថាក្រោយការបោះទុនផលិតរឿង«ទឹកភ្នែកកក» អោយទូរទស្សន៍បាយ័ន ផលិតកររូបនេះកាន់តែចំណាយច្រើនឡើង ដោយខ្ទង់ចំណាយចុងក្រោយបានធ្វើអោយអ្នកនាងប្រឈមហិរញ្ញវត្ថុច្រើនឡើយព្រោះតែរឿងចិត្តធំខុសពីផលិតករភាគច្រើន។ អ្នកនាងត្រូវគេឃើញប្រើលុយរៀបចំប្លង់ថ្មីនៅតាមផ្ទះដែលជួលគេថត និងក្នុងទីតាំងដែលបានជ្រើសថត…

អីយ៉ា! បទ««អត់សង្សារលើកដៃ» របស់ជុំ លីណូ ឡើងសន្ទុះ

ក្រោយស្ងប់ស្ងាត់ទីផ្សារមួយរយៈ គេចាប់អារម្មណ៍តារាចម្រៀង លោកជុំ លីណូ ចាប់ផ្ដើមមានការឡើងសន្ទុះជាថ្មីជាមួយបទនិពន្ធថ្មីក្រោមចំណងជើងថា «អត់សង្សារលើកដៃ» ។ មកទល់ពេលនេះ គេកត់សម្គាល់ថារបស់លោកមានការចាក់បន្លឺច្រើនឡើង ជាពិសេសនៅតាមវិទ្យុ និងតាមទីតាំងផ្សព្វផ្សាយផលិតផលនានា បន្ទាប់ពីលោកបានក៏បានឡើង ច្រៀងបង្អួតតាមកញ្ចក់ទូរទស្សន៍ញឹកញាប់នាពេលចុងក្រោយ។ លោក ជុំ លីណូ តារាចម្រៀងដែលគេចាត់ទុកថា ជាម៉ៃឃើលជេកសាន់ខ្មែរមួយរូបបានអះអាងថានេះជាបទនិពន្ធថ្មី ហើយលោកក៏មានអារម្មណ៍សប្បាយចិត្តខ្លាំងដែរ បន្ទាប់ពីបទថ្មីរបស់លោកមាននេះមានគេស្គាល់ច្រើន។…

សុខ ពិសី នៅស្ទើរ

បើទោះជាសុខ ពិសី ធ្លាប់បានប្រកាសជាញយដងថា នឹងប្រឹងវិវត្តន៍ខ្លួន ឲ្យក្លាយជាតារាដែលពូកែរាំដូចគ្នា នឹងតារាជួរមុខផ្សេងទៀត ក៏លទ្ធផលដែលបានស្ដែងឡើងនៅតែស្ទើរ។ ធៀបនឹងមាស សុខសោភា ដែលកាលពីមុនមិនសូវចេះរាំ ក៏បានវិវត្តន៍ជាតារាដែលមានក្បាច់រាំកាចៗផងដែរ ដែលផ្ទុយស្រឡះពីនាងដែលក្នុងចំណោមតារាជួរមុខដូចគ្នា គឺនៅតែមិនអាចធ្វើបាន ។ នៅលើវេទិការ«តន្ត្រីខ្មែរញញឹម» របស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី១៦ ធ្នូ នៅស្ដាតអូឡាំពិក គេឃើញយ៉ាងច្បាស់ក្បាច់រាំរបស់នាងនៅតែខ្វះឥទ្ធពលទាក់ទាញ…

សុខ ពិសី បង្អួតដើមទ្រូងស៊ិចស៊ី

កាលពីយប់ថ្ងៃ១៦ ធ្នូ តារាចម្រៀងសាន់ដេកញ្ញា សុខ ពិសី បានបង្អួតសម្រស់ដើមទ្រូងយ៉ាងស៊ិចស៊ី នៅក្នុងវេទិកាប្រគំតន្ត្រី«ខ្មែរញញឹម»របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅស្ដាតអូឡាំពិក។ នេះជាការកត់សម្គាល់ថ្មីមួយ ខណៈរូបសម្រស់របស់នាងក៏មើលទៅស្រស់ស្អាតជាងមុន។ ការបង្ហាញខ្លួនរបស់សុខ ពិសី នាយប់នោះត្រូវគេកត់សម្គាល់ពីរូបសម្រស់ដើមទ្រូងរបស់នាងច្រើនជាង ហើយក៏ជារឿងកម្រផងដែរ ដែលនាងចិត្តល្អក្នុងការបញ្ចេញសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់មិនអន់ជាងតារាស៊ិចស៊ី។ រូបសម្រស់របស់នាងក៏មើលទៅស្រស់ថ្លាជាងមុនផងដែរ បើទោះជានាងត្រូវគេកត់សម្គាល់ថាបែកសាច់ជាងផ្ទុះព័ត៌មានថានាងសម្ងំពរពោះ និងបង្កើតកូនស្រីម្នាក់។ នៅក្នុងវេទិកាច្រៀងប៉ះគ្នាជាមួយតារាថៃ សុខ ពិសី…

តារាល្បីៗ បង្អួតសម្រស់ ថ្ងៃសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»

ក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»កាលពីល្ងាចថ្ងៃទី១៤ ធ្នូ នៅផ្សារទំនើបអ៊ីអន គេកត់សម្គាល់ថាសិល្បករជាផលិតករ ជាអ្នកនិពន្ធ និងជាតារាៗល្បីឈ្មោះយ៉ាងណែនតាន់តាប់ ត្រូវប្រមូលផ្ដុំគ្នាអបអរពិធីនោះ។ នេះជាការជាជួបជុំមួយកម្រខណៈដែលផលិតកម្ម Galaxy គឺជាផលិតកម្មថ្មី ដែលទើបផលិតរឿងបើកឆាក តែអាចកន្ទ្រាក់តារាល្បីៗឲ្យចូលរួមកកកុញ ដែលធ្វើឲ្យរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ ក្នុងថ្ងៃបើកសម្ពោធ។ តារាសិល្បៈដែលបានបង្ហាញវត្តមាន នៅក្នុងនៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច, លោកនាយឃ្លោក,…

លោក ឱម យ៉ិនទៀង ស្នើឲ្យសិល្បៈករផ្ញើសារអប់រំ ប្រឆាំងអំពើពុករលួយ ដើម្បីសង្គម

ភ្នំពេញៈ សិល្បៈករ សិល្បៈការិនី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមប្រឆាំង និងទប់ស្កាត់អំពើពុករលួយ ខណៈសារអប់រំមួយមាត់របស់សិល្បៈករ មានឥទ្ធិពលដល់អ្នកគាំទ្ររាប់ម៉ឺន។ លោក ឱម យ៉ិនទៀង ស្នើឲ្យសិល្បះករ និងផលិតករបន្តចូលរួមឲ្យបានទាំងអស់គ្នា ផ្ញើសារអប់រំប្រឆាំងអំពើពុករលួយ ដើម្បីសង្គមកម្ពុជា រស់នៅដោយស្អាតស្អំ។ លោកបានស្នើយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរទិវាជាតិ៩ធ្នូ – ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់ផលិតកម្មសាន់ដេ…

តារាល្បីសាន់ដេ៥រូប ទទួលកិត្តិយសពី ACU

នៅព្រឹកថ្ងៃទី​៩ ធ្នូ ផលិតករ និងតារាចម្រៀងសាន់ដេយ៉ាងច្រើនកុះករ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ប្រគល់មេដៃ គ្រឿងឥស្សរិយយស និង ប័ណ្ណសរសើរ បន្ទាប់ពីតារាទាំងនេះ ធ្វើសកម្មភាពស្ម័គ្រចិត្តជួយផ្សព្វផ្សាយពីយុទ្ធនាការប្រឆាំងអំពើពុករលួយ ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។ មន្ត្រីACU បានអះអាងថា ការផ្សព្វផ្សាយពីសំណាក់សិល្បករ-សិល្បការិនី គឺជាសារដ៍សំខាន់ក្នុងការ ពញ្ញាក់អារម្មណ៍ ដល់បងប្អូនខ្មែរ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់…