សម្តេចតេជោ អំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅផ្ទាល់របស់ខ្លួន ដែលមានអាយុពី៣ ដល់៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២-ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង»ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅផ្ទាល់របស់ខ្លួន ដែលមានអាយុពី៣ ដល់៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈដែលចំនួនកុមារអាយុក្រោម៥ឆ្នាំមានប្រមាណជាង២៥ភាគរយបានទទួលរងនូវជំងឺនេះ។ ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី១៧ ខែកុម្ភៈ…