ការអង្គុយច្រើនម៉ោងរាល់ថ្ងៃអាចជម្រុញហានិភ័យនៃជំងឺតម្រងនោម
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាអ្នកដែលចំណាយពេលអង្គុយច្រើនម៉ោងគឺមានការកើនឡើងហានិភ័យនៃជំងឺតម្រងនោម។ អ្នកស្រាវជ្រាវបានមើលលើមនុស្សជាង៥.៦០០នាក់ដែលមានអាយុជាមធ្យមពី ៤០ឆ្នាំ ទៅ៧៥ឆ្នាំ, ដោយយោង តាមបរិមាណនៃម៉ោងដែលពួកគេចំណាយពេលអង្គុយជារៀងរាល់ថ្ងៃ និងកម្រិតនៃការធ្វើលំហាត់ ប្រាណប៉ុណ្ណា ដែលពួកគេបានធ្វើ។ ស្ត្រីដែលអង្គុយតិចជាង៣ម៉ោងក្នុងមួយថ្ងៃគឺមានជាង៣០%ដែលមិនសូវ ជាវិវត្តទៅជាជំងឺតម្រងនោមរ៉ាំរ៉ៃជាងស្ត្រីដែលបានអង្គុយ ច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ។ បុរសដែលអង្គុយតិចជាង៣ម៉ោងក្នុងមួយថ្ងៃគឺមានប្រហែល១៥%ដែល មិនសូវវិវត្តជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃបើធៀបទៅនឹងបុរសដែលអង្គុយ ច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ។ ការស្រាវជ្រាវក៏បានរកឃើញថា បុរសដែលអង្គុយយូរ ប៉ុន្តែធ្វើលំហាត់ប្រាណទៀតទាត់ ដូចជាដើរ៣០នាទីក្នុងមួយថ្ងៃ គឺមាន៣០%មិនសូវជាវិវត្តទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃជាងអ្នកដែល…