ដើរជាន់មីនផ្ទុះដាច់ប្រអប់ជើងម្ខាងយ៉ាងរន្ធត់
បាត់ដំបងៈ យុវជនម្នាក់បានដើរជាន់មីនសល់ពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះដាច់ប្រអប់ជើងម្ខាងរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤៧នាទីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ខណៈដើរទៅមើលដំណាំស្រូវរបស់ខ្លួន ស្ថិតនៅភូមិវាលរលឹម ឃុំតាតោត ស្រុកសំឡូត ខេត្តបាត់ដំបង។ ប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ែត សែត អាយុ២៥ឆ្នាំ រស់នៅភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ខណៈជនរងគ្រោះបានដើរទៅមើលដំណាំស្រូវក្នុងចម្ការរបស់ខ្លួន…