ដោយសារមិនចង់ឲ្យប្រពន្ធកូនលំបាកដោយសារខ្លួន! បុរសម្នាក់បាត់ពីផ្ទះ៣ថ្ងៃ បែរជាប្រទះឃើញចងកស្លាប់លើដើមឈើទៅវិញ!
កណ្តាលៈ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅលើដើមឈើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សាកសពជនរងគ្រោះមានឈ្មោះ អោក ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែកជ្រូកឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល…