សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

ភ្នំពេញៈ ២នាក់ប្តីប្រពន្ធ ប្រកបរបរជួញដូថ្នាំញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួននិងដកហូតថ្នាំញៀន១០កូនថង់តូច ដាវសាំម៉ូរ៉ៃ១ដើម ថង់វេចខ្ចប់ និងសម្ភារៈមួយចំនួន។ ការឃាត់ខ្លួនជនសង្ស័យទាំង២ប្តីប្រពន្ធខាងលើនេះបានធ្វើឡើងនៅម៉ោង៩និង ៣០នាទី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅបន្ទប់លេខ៣១៣ ជាន់ទី៣ ក្រុម៤ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ…

ជនសង្ស័យ២នាក់ជំនាញខាងលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន អស់លក្ខណ៍ហើយពេលនេះ!

កណ្តាល: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូ C100 កូរ៉េ នៅក្នុងក្រុមហ៊ុន 7NG ហើយបានបន្តលួចម៉ូទ័របូមទឹកចំនួន៤គ្រឿងរបស់ជនរគ្រោះ៣នាក់​ ក្រោយមកជនសង្ស័យទាំង២នាក់មានទំនាស់និងគ្នា ហើយជនសង្ស័យម្នាក់ បានមកសារភាពប្រាប់ជនរងគ្រោះម្នាក់ ថាបានលួចម៉ូទ័របូមទឹក បណ្តាលឱ្យជនរងគ្រោះនោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍សន្លុង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ នៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។…

ស្រាទៀតហើយ! ព្រោះតែស្រាធ្វើឲ្យស្ត្រីចំណាស់ម្នាក់លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើល!

កណ្ដាលៈ ស្ត្រីចំណាស់ម្នាក់ស្រវឹងស្រានៅតែម្នាក់ឯង ដើរទៅធ្លាក់ក្នុងប្រឡាយទឹក លង់ស្លាប់យ៉ាងអាណោចអាធម្ម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែម ណាយ ភេទស្រីអាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ…

ទាស់សម្តីទាញខ្វែវកាប់រំសាយកំហឹង បណ្តាលឲ្យរបួស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីទាស់សម្តីគ្នាជាមួយភាគីប្តីប្រពន្ធម្ខាងទៀត រហូតផ្ទុះហិង្សារទាញខ្វែវ កាប់រំសាយកំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទី១-ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ…

ចុមខ្លាំងគ្រាន់បើ!ជិះម៉ូតូស្រែកជេរសមត្ថកិច្ចហើយទាញកាំភ្លើងស្នាប់ និងដុំថ្ម វាយនិងគប់សមត្ថកិច្ចទៀត

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជិះម៉ូតូស្រែកឡូឡា ជេរមកលើសមត្ថកិច្ចប៉ុស្តិ៍បាក់ដាវ រួចទាញកាំភ្លើងស្នាប់និងដុំថ្ម គប់និងវាយមកលើសមត្ថកិច្ចបណ្តាលឲ្យរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទី យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ឆន…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរថ្នាំញៀនខុសច្បាប់

កណ្តាលៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និង តាមការស្រាវជ្រាវរបស់កម្លាំងជំនាញមូលដ្ឋានស្រុកខ្សាច់កណ្តាលនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានស្រុកដឹកនាំដោយលោក វរសេនីយ៍ត្រី ថេង មករា មេបញ្ជាការមូលដ្ឋានស្រុកខ្សាច់កណ្តល ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោមស្ពានព្រែកតាមាក់ ភូមិ ឃុំព្រែកតាមាក់…

Update: បញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សជាច្រើននាក់របួសនៅស្រុកខ្សាច់កណ្តាល មកតុលាការ

កណ្ដាលៈ នគរបាលស្រុកខ្សាច់កណ្ដាល នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជូនយុវជនម្នាក់មកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿងបង្កគ្រោះថ្នាក់ចររាចរណ៍ បណ្តាលឲ្យមនុស្សជាច្រើននាក់របួសធ្ងន់ស្រាល។ បច្ចុប្បន្នយុវជនរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ៤០/៤១ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។…

ក្របីមួយក្បាលទៀតហើយ! ត្រូវរន្ទះបាញ់ងាប់

កណ្តាលៈ មានករណីរន្ទះបាញ់សត្វក្របីងាប់។ កើតហេតុនៅវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ភូមិ ត្បូងដំរី ឃុំ កំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ម្ចាស់ក្របីឈ្មោះ គិន គា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ…

Update៖ បញ្ជូនចោរឆក់ធ្លាប់ជាប់ពន្ធនាគារ៨ខែ ពីបទអំពើលួច មកតុលាការ

កណ្តាលៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនចោរឆក់ធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ខែ ពីបទអំពើលួចមកតុលាការដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។ ជនសង្ស័យទាំង២នាក់កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការសាលាដំបូងខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យ២នាក់ ម្នាក់ធ្លាប់ជាប់ពន្ធនាគារនៅខេត្តកណ្តាលអស់រយៈពេល៨ខែ ពីបទលួច ពេលចេញមកវិញឆក់កាបូបទៀត ត្រូវសមត្ថកិច្ចស្រុកស្អាង ក្របួចជាប់បានភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅផ្លូវលេខ ១១០…

ជាប់ពន្ធនាគារ៨ខែទើបនឹងចេញ មកវិញចេញឆក់មានអីជាប់គុកទៀត!

កណ្តាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល អស់រយៈពេល៨ខែ ពីបទលួច ពេលចេញមកវិញឆក់កាបូបស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ក្របួចជាប់បានភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ១១០ ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកវរសេនីយ៍ ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ…