តុលាការសម្រេចឃុំបុរសម្នាក់ ក្រោយពីវាយសម្លាប់មនុស្សនៅលើអង្រឹង

កណ្តាលៈ ជនត្រូវចោទដែលវាយសម្លាប់ជនរងគ្រោះនៅលើអង្រឹង ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ថា ជនត្រូវចោទ ដែលបង្កឃាតកម្មមាន ឈ្មោះ នួន សារី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់…

វាយសម្លាប់បុរសម្នាក់ក្នុងអង្រឹង បាន២ម៉ោង សមត្ថកិច្ចចាប់ខ្លួនបានឃាតក

កណ្តាលៈ ករណីឃាតកម្ម ដ៏សាហាវមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ត្រូវបានឃាតក ធ្វើសកម្មភាពវាយសម្លាប់ ខណៈដែលជនរងគ្រោះកំពុងដេកក្នុងអង្រឹង បណ្តាលឲ្យបែកក្បាល និងមុខហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១២យប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ព្រែកតាបែន ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល…

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលធ្វើការចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិតាគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះ ឃឹម ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ…

ឆក់កាបូបបានសម្រេចបណ្តាលឲ្យនារីម្នាក់របួស ចាប់ខ្លួនបានម្នាក់ ម្នាក់ទៀតគេចខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេចបណ្តាលឲ្យដួលរងរបួសជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៥មករា (ផ្លូវក្រោមដី) ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ វឿន…

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងថ្នាំញៀន ០៣កញ្ចប់ ខណៈម្នាក់ទៀតរត់គេចខ្លួន

កណ្តាលៈ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចស្រុក ខ្សាច់កណ្តាល ឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀន ០៣កញ្ចប់។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែតុលា នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យគឺមានគ្នា ០៤នាក់ ដោយទី១.ឈ្មោះ…

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថេវៈ

កណ្តាលៈ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍ព្រែកតាកូវស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងចោទប្រកាន់ចូលរួមប្រព្រឹត្តសកម្មភាពរំលោភសេពសន្ថេវៈទៅនារីម្នាក់។ យុវជននោះត្រូវនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលតែម្តង ខណៈអាណាព្យាបាលនារីរងគ្រោះបាននាំខ្លួនយុវជនរូបនេះ មកប្រគល់ឲ្យសមត្តកិច្ចកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ សេង ឧស្សាហ៍ ហៅនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពុកឬស្សីលើ ឃុំពុកឬស្សីស្រុកខ្សាច់កណ្តាល។ ចំណែកនារីរងគ្រោះ…

Update ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់២នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបើកបរក្នុងល្បឿនលឿន រេចង្កូតបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៩ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើបណ្តោយផ្លូវបេតុង ៧អិនជី ផ្លូវឆ្ពោះទៅកាន់ភូមិព្រែកលួង ចំណុចភូមិវិហារសួគ៌ ជើងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ទី១ឈ្មោះ សឿន ប៊ុននឿន…

ធ្លាប់ជាប់គុក២០ឆ្នាំម្តងហើយរឿងរំលោភសេពសន្ធវៈ ពេលនេះចូលគុករឿងរំលោភសេពសន្ធវៈ

កណ្តាល: នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងបទល្មើសការជួញដូរផ្លូវភេទ និងការពារអនិតិជន នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីរំលោភសេពសន្ធវៈនៅស្រុកខ្សាច់កណ្តាល កាលពីចុងឆ្នាំ២០១៥ ទើបចាប់បាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ មកសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆយ័ទោសទៅតាមផ្លូវច្បាប់។ បើតាមមន្ត្រីនគរបាលប្រឆាំងបទល្មើសការជួញដូរផ្លូវភេទ និងការពារអនិតិជន នៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នាង…

ស្ត្រីម្នាក់មិនស្រួលខ្លួន ខ្យល់គស្លាប់

កណ្តាលៈ ស្ត្រីម្នាក់ កើតមានអាការៈមិនស្រួលខ្លួន ក៏ពឹងឲ្យប្តីជួយកោសខ្យល់ឲ្យ រហូតស្លេកស្លាំង ដាច់ខ្យល់ស្លាប់ក្រោយពី​បញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថាសាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ យន័ ចាន់តារា…

រណ្ដៅទឹកក្រុមហ៊ុន 7NG ឆក់យកជីវិតក្មេងប្រុសម្នាក់

កណ្តាលៈ ក្មេងប្រុសម្នាក់បាត់ជីវិត ខណៈនាំមិត្តភក្តិទៅហែលទឹកលេង បណ្ដាលលង់ស្លាប់ កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចដើមអាទាំង (ក្រុមហ៊ុន7NG) ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន ម៉េងលាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ…