សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈរហូតបានសម្រេច
កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាកម្មករសំណង់ម្នាក់ត្រូវបាននគរបាលស្រុកស្រុកខ្សាច់កណ្ដាលចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទីត្រង់ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាជនសង្ស័យឈ្មោះយ៉ាន់ ចាន់ហួន ហៅក្លូ ភេទប្រុស .អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។…