ប្រធាននគរបាលប៉ុស្តិ៍ព្រីងធំ​ ជាងសូន្យរូប សរុបចំនួន ៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពីបទរាវរកវត្ថុបូរាណ នៅប្រាសាទខ្នារ

ព្រះវិហារៈ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ ត្រី កង សៅគុណ មេបញ្ជាការខេត្តព្រះវិហារ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន ១២នាក់ រថយន្ត ០៣គ្រឿង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចុះបង្ក្រាបករណី…

នាំគ្នាដើរបេះបន្លែរព្រៃ ស្រាប់តែប្រទះឃើញសាកសពដេលស្លាប់ រត់ចែកជើងគ្នា

បន្ទាយមានជ័យៈ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២០ កាលពីវេលាម៉ោង១២និង០០នាទី មានប្រជាពលរដ្ឋឈ្មោះ យស អៀប ភេទប្រុស អាយុ39ឆ្នាំ និងឈ្មោះ តែម តាយ ភេទប្រុស អាយុ38ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា…

អត់ស្រួសខ្លួនកោសខ្យល់រួចបែរជាស្លាប់ទៅវិញ

បន្ទាយមានជ័យៈ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១១និង០០នាទីដល់ម៉ោង៥និង០០នាទី មានករណីប្រជាពលរដ្ឋ ស្លាប់ឈ្មោះ សាន់ ធី ហៅភី ភេទប្រុស អាយុ47ឆ្នាំ រស់នៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រស់នៅដាច់ស្រយាលពីគេ ស្លាប់នៅក្បែរផ្លូវចូលផ្ទះ មុនពេលកើតហេតុ ដោយសពមានអាការះមិនស្រួលខ្លួន…

លោកគ្រូ និងសិស្សានុសិស្សវិទ្យាល័យបន្ទាយឆ្មារ កើតអាការៈ ឈឺពោះ ក្អួត រាគ វិលមុខ និងអស់កម្លាំង ដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅសាលាវិទ្យាល័យបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានសិស្សានុសិស្ស ចំនួន ៣៣នាក់ក្នុងនោះ៖ -សិស្សស្រីចំនួន ២៦នាក់ -សិស្សប្រុសចំនួន ៧នាក់ -លោកគ្រូចំនួន ម្នាក់ -លោកស្រីជំទប់ទីពីរម្នាក់ សរុប ៣៣នាក់…

ករណីម៉ូតូបុកម៉ូតូអូសទៅបុកផ្ទប់នឹងរថយន្ត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ម្ដុំមុខក្រុមហ៊ុនមិត្តហ្វូន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកម៉ូតូ ហើយអូសទៅបុក ផ្ទប់នឹងរថយន្តចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ មូលហេតុមិនទាន់ដឹង ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយបន្ត៕

ស្ត្រីលក់អាហារអឺរ៉ុបយីហោ ដឹរេដហ្គោរបារ សម្លាប់មិត្តខ្លួនឯងកាត់ជាកង់ៗបោះចូលក្នុងទន្លេ ពេលនេះតុលាការសម្រេចដាក់ពន្ធានាគារមួយជីវិត

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មិត្តខ្លួនឯង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដោយកាត់សាកសពជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ…

បុរសអ្នកស៊ីឈ្នួលដាំឪឡឹកឲ្យគេឆ្លៀតទៅបង់ត្រីពេលទំនេរ ស្រាប់តែលង់ទឹកស្លាប់ ចោលគ្រួសារ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញបណ្តាញសង្គម បានឲ្យដឹងថាបុរសម្នាក់ទៅស៊ីឈ្នួលដាំឪឡឹកឲ្យគេ នៅពេលបាយបានឆ្លៀតទៅបង់ត្រី ហើយលង់ទឹកអាងស្លាប់ នៅខាងលិចភូមិ ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ឈ្លឿម…

រថយន្តព្រះសង្ឃពន្លះគ្នាជាមួយរថយន្តដឹកទឹកកកសេះហោះ ខូចខាតយ៉ាងដំណំ

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចផ្លូវកែងហួសមុខវត្តប្រាសាទតេជោសំរោង ស្ថិតភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿង ដឹកទឹកកក មានយីហោសេះហោះ អ្នកបើកឌឺដងគ្នាជាមួយរថយន្តម៉ាក ភីកអប់ បិតនិមិត្តសញ្ញា សាលាគណស្រុកថ្មពួក ដែលជារបស់ព្រះសង្ស បណ្ដាលឲ្យបុកចំពីមុខ…

អាសូរណាស់! មួយគ្រួសារឪពុកម្ដាយបងប្អូនស្លាប់ចោលអស់ បន្សល់ទុកក្មេងស្រីអាយុ ៣ឆ្នាំ របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់

បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តធុនធំ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត ត្រង់ចំណុចខាងលិចផ្លូវបំបែកចូលទៅភូមិសេរីការ ចម្ងាយ៥០ម៉ែត្រ ស្ថិតលើភូមិក្បាលស្ពាន ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្ដាលស្លាប់មនុស្ស ០៣នាក់ និងរបួសធ្ងន់ម្នាក់។ អ្នកបើកបរម៉ូតូឈ្មោះ យិន…

ប្រយ័ត្នផងបងប្អូន! បុរសម្នាក់ចុះច្រូតស្រូវ បណ្ដាលឲ្យពស់ស្រកាចាស់ចឹកប្រកាច់

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ចុះច្រូតស្រូវ បណ្ដាលឲ្យពស់ស្រកាចាស់ចឹកប្រកាច់ ហេតុការណ៍នេះ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ឡោម ញឹប អាយុ ៥០ឆ្នាំ ។ បញ្ជាក់៖ ករណីនេះ ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលទាន់ពេលវេលា៕