អាណោចអាធ័មណាស់! បុរសម្នាក់ត្រូវរថយន្តដឹកទឹកកក រអិលថយក្រោយបណ្តាលឲ្យកៀបស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសៅរ៍ ៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ ដោយចៃដន្យមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈអ្នកបើករថយន្តម្នាក់…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ ដែលចែកចាយសារធាតុញៀនខុសច្បាប់ ទៅផ្នែកជំនាញ

បន្ទាយមានជ័យៈ យោងតាមផេករបស់​ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ​ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នគរបាលស្រុកថ្មពួក បានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ០២នាក់…

បុរសម្នាក់ហែលទៅយកស្បែកជើង អណ្តែតនៅក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពីលង់ទឹកស្រះ ខណៈពេលហែលទៅយកស្បែកជើង របស់គាត់ដែលអណ្តែតក្នុងស្រះ ។…

សត្វគោចំនួន ៥ក្បាល បានងាប់ក្រោយពីរន្ទះបាញ់ នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលបានស្រុកថ្មពួក បានឲ្យដឹងថា៖សត្វគោចំនួន០៥ក្បាល បានងាប់ក្រោយពីមានហេតុការណ៍បាតុភូតធម្មជាតិ កើតឡើងដោយរន្ទះបាញ់ ។ ករណីរន្ទះបាញ់សត្វគោងាប់នេះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ យោងតាមរបាយការណ៍របស់ នគរបាលស្រុកថ្មពួក បានបញ្ជាក់ថា នៅវេលាម៉ោង០៣និង៤០នាទីរសៀល…

សិស្សសាលា ២នាក់ ពេលម៉ោងចេញទៅផ្ទះ ឆ្លៀតនាំគ្នាទៅលេងទឹកអាង បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សិស្សអនុវិទ្យាល័យតាយឹងព្រៃវែងចំនួន០២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តលឲ្យលង់ទឹកស្លាប់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ប៉ារ៉ាសទឹក អាងតាឆាយ ខាងជើងភូមិព្រៃវែង ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគំរូ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះដារ៉ា បូរី…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីប្រើប្រាស់សារធាតុញៀននិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឃាត់ខ្លួនបុរសម្នាក់ករណីប្រើប្រាស់សារធាតុញៀននិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ។ លោកវរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនសង្ស័យឈ្មោះហេង គឹមហួង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពាក្យបណ្តឹងរបស់ឪពុកម្តាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយសារជននេះប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ តាមការរៀបរាប់ពីឪពុកម្តាយថាកូនរបស់គាត់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន០៥ដងរួចមកហើយពេលចេញមកវិញមិនកែប្រែនៅតែប្រើប្រាស់ថ្នាំញៀននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារទើបគាត់ស៊ូទ្រាំលែងបានក៏សម្រេចចិត្តប្តឹងនគរបាលឲ្យឃាត់ខ្លួននិងសំណូមពរឲ្យចាតា់រតាមនីតិវិធី៕…

ក្មេងស្រី៣នាក់របួសធ្ងន់ស្រាលបន្ទាប់ពីជិះម៉ូតូបុកជាមួយត្រាក់ទ័រ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រី០២នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយត្រាក់ទ័រនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥៦Aក្រៅទីប្រជុំជនចន្លោះគីឡូម៉ែត្រ៤៦-៤៧ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ ឈ្មោះឆឿប ស្ថិតនៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថាមុនពេលកើតហេតុភាគីត្រាក់ទ័រ១គ្រឿងពណ៌ក្រហមបើកបរដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ…

ក្មេងស្រីសិស្សសាលាចំនួន៥នាក់ នាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យរអិលជើងធ្លាក់លង់ស្លាប់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់ ក្នុងចំណោម០៥នាក់ បានស្លាប់ខណៈដែលនាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យលង់ទឹក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា…

កម្លាំងប្រជាការពារឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ រួមទាំងវត្ថុតាង ប្រគល់ជូននគរបាល

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាពលួចម៉ូតូត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារឃាត់ខ្លួនជាក់ស្តែងប្រគល់ឲ្យកម្លាំងនគរបាលស្រុកថ្មពួក ចាត់ការតាមនិតិវិធីច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក…

ករណីហិង្សា! ឪពុកទាញកៅអីវាយម្តាយ បណ្តាលឲ្យត្រូវកូនស្រីរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ទារកមានអាយុទើប១ខួប៧ខែ រងរបួសធ្ងន់ ក្រោយមកក៏បាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។​ ករណីបង្កឲ្យទារកស្លាប់នេះ បណ្តាលមកពីកើតមានអំពើហិង្សា ដោយចេតនារវាងឪពុកនិងម្តាយកុមារីរងគ្រោះ នៅវេលាម៉ោង១០យប់ ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ…