ព្រានប្រមាញ់សត្វព្រៃម្នាក់ ទៅឆ្លុះសត្វបាត់មួយយប់ ប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្បែរដំបូក

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វបាត់មួយយប់ ត្រូវប្រពន្ធដើររកប្រទះឃើញសពដេកស្លាប់នៅកណ្តាលវាលស្រែក្បែរដំបូក ចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ០៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែមិថុន​នា ឆ្នាំ២០២០ សង្ស័យពស់ចឹក ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក…

អ្នកស្លាប់ដោយសារពុលស្រាថ្នាំចិនសែ តាំង កួយ ២នាក់បន្ថែមទៀត សរុប០៦នាក់ និង៣២នាក់កំពុងសម្រាកព្យាបាល

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរនូវប្រភេទ ស្រាថ្នាំឈ្មោះស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែន…

ម្តាយលេបថ្នាំផ្តាសាយ រួចដេកលក់មួយភាំងស្រ្តាប់តែកូនស្រីអាយុ០១ខួបលង់ទឹកក្នុងធុងស្ពេត្រូស្លាប់បាត់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ទារិកាអាយុ០១ខួបបានបាត់បង់ជីវិតដោយលង់ទឹកខណៈពេលម្តាយដេកលក់បង្កឲ្យមានការភ្ញាក់ផ្អើល ។ហេតុការណ៍ដ៏គួរអោយអាណោចអាធម្មនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ទារិការរងគ្រោះឈ្មោះ…

ពស់ចឹកស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងជម្រះស្មៅដំឡូងមី ​នៅក្នុងចម្ការរបស់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់រងរបួសធ្ងន់ដោយសារពស់ចឹក ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកថ្មពួក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២០ នៅភូមិសំរោង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ​នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ៉ន…

ស្រ្តីវ័យ២៣ឆ្នាំម្នាក់ ស៊ីឈ្នួលជម្រះស្មៅដំឡូង ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នារីម្នាក់ព្រោះតែជីវភាពប្រចាំថ្ងៃ បានទៅស៊ីឈ្នួលដកស្មៅដំឡូងឲ្យគេ ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង ។ ហេតុការណ៍គ្រោះថ្នាក់ដោយរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចម្ងាយប្រមាណ៥០០ម៉ែត្រខាងត្បូងភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។…

​នគរបាលស្រុកថ្មពួក បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើសារធាតុញៀនប្រុស ស្រី ចំនួន០២នាក់ និងដកហូតវត្ថុតាងចំនួន០៣ថង់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនប្រុស ស្រី ចំនួន០២នាក់ នៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក សៅ សារឿន…

លាន់ផាំង! រថយន្ត១គ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ បាក់ជើងនិងបែកគ្រាប់ភ្នែក

បន្ទាយមានជ័យៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាមនុស្សចំនួន៣នាក់ បានរបួសបាក់ជើង និង១នាក់ផ្សេងទៀត បែកភ្នែកម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ កើតឡើងនៅវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលេខ២,៥៦៣ ចំណុចខាងកើតសាលាឆទានព្រែវែងចម្ងាយ ១៥០ម ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ…

ខឹងនឹងឪពុកមិនលើកទូរស័ព្ទ មកដល់ផ្ទះទាស់ពាក្យសំដី ទាញអង្រែវាយពីក្រោយស្លាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនអកត្តញូម្នាក់បានយកអង្រែបុកអង្ករប្រវែង១.៣០ម វាយទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ…

កុមារីម្នាក់បាត់បង់ជីវិតដោយលង់ទឹកស្រះ ខណៈតាមឪពុកម្តាយទៅដាំដំឡូងមី

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រីម្នាក់បានបាត់បង់ជីវិតដោយលង់ទឹកស្រះ ចន្លោះម៉ោង១១និង២០នាទី ដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ខណៈពេលតាមឪពុកម្តាយទៅដាំដំឡូងមី នៅចំណុចចំការគោកថ្លាត ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ខាងលិចភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រភពពីនគរបាលបានឲ្យដឹងថា ៖ កុមារីរងគ្រោះ ឈ្មោះ…

ម៉ូតូបើកលឿនបុកពីក្រោយរថយន្តច្នៃ របួសធ្ងន់២នាក់ នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្ស២នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តនគរបាលដឹកជួយសង្រោះទៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ដោយបើកម៉ូតូបុករថយន្តច្នៃខូច ចំពីក្រោយ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១៣នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៥៦អា ចំណុចដឺតាស្កូន ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ដំបូងមានរថយន្តច្នៃ១គ្រឿងបានបើកក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុដឺតាស្កូន…