ពលរដ្ឋជាង២០០គ្រួសារផ្ទុះការតវ៉ាទាមទារសុំឲ្យអាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយតម្លៃភ្លើង ៨០០រៀល តាមការសន្យា
កំពង់ធំៈ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ៧ភូមិ ក្នុងឃុំកំពង់ចិនត្បូង ជាង២០០នាក់ បានលើកគ្នាមកតវ៉ានៅក្នុងបរិវេណ ឃុំកំពង់ចិនត្បូង ដើម្បីទាមទារសុំឲ្យមានការដោះស្រាយតម្លៃភ្លើង នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តាមការសន្យា របស់អាជ្ញាធរខេត្តកំពង់ធំ ដែលធ្លាប់បានសន្យាកន្លងមក។ លោក ជុំ យ៉េន ជំទប់ទី១ ឃុំកំពង់ចិនត្បូង…