រថយន្តមួយគ្រឿងបុកបុរសម្នាក់ស្លាប់ រួចបើកគេចបាត់ស្រមោល

កំពង់ធំៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបារាយណ៍ខេត្តកំពង់ធំ មានការកើនឡើងជាលំដាប់ បង្ករឲ្យមានការព្រួយបារម្មណ៍ពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវសាធារណៈ ខណៈពេលដែល ច្បាប់ចរាចរណ៍ផ្លូវកំពុងតែយកចិត្តទុកដាក់ រឹតបន្តឹង ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍មានសន្ទុះកើនឡើង ព្រមទាំងបានធ្វើឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។ ជាក់ស្តែងរថយន្តមិនស្គាលម៉ាកមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនដូចព្យុះ បណ្តាលឲ្យជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូ កាលពីវេលាម៉ោង៩និង១៥នាទី នៅលើផ្លូវជាតិលេខ6 ត្រង់ចំណុចភូមិពពេជឃុំចុងដូងស្រុកបារាយណខេត្តកំពង់ធំ។ រថយន្តមិនស្គាល់ម៉ាកបានបើកទៅបុកម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខ1F-0232 កំពង់ធំ បណ្តាលឲ្យស្លាប់នោះឈ្មោះ…

ស្លាប់៣នាក់ របួសធ្ងន់២នាក់ ខណៈបើករថយន្តបុកគ្នាពេញទំហឹង

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍សែនរន្ធត់ រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យស្លាប់មនុស្ស០៣នាក់ និងរបួស០២នាក់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០កក្កដា នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិថ្លាឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកCRV ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Z-4663 បានបើកទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-7946…

កាមរីឆ្លាមពន្លះអ្នកជិះម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កំពង់ធំៈ យុវតីសិស្សអាយុ១៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងខាងស្ដាំ បន្ទាប់រថយន្តកាមរីឆ្លាមបើកបុកម៉ូតូរបស់ជនរងគ្រោះ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវវាងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវតីសិស្ស២នាក់ បានជិះម៉ូតូអាសង់សេ១២៥ ឌុបគ្នាទៅរៀនគួរនៅសាលាវិទ្យាល័យកំពង់ថ្ម ហើយទៅមិនទាន់ដល់សាលាផងក៏ត្រូវរថយន្តកាមរីឆ្លាមបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងទាំងក្នុងស្ថានភាពស្រវឹងជោគជាំរេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងស្ដាំ ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចចុះមកវាស់វែង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។…

អធិការស្រុកកំពង់ស្វាយបង្រ្កាបបនល្បែងស៊ីសងដុះស្លែមួយកន្លែង

កំពង់ធំៈ ស្រុកកំពង់ស្វាយ ត្រូវបានល្បីខាងភ្នាល់ ឆ្នោត រួមទាំងល្បែងស៊ីសង បៀ អាប៉ោង ជាប់លំដាប់ថ្នាក់លេខ២ ក្នុងខេត្តកំពង់ធំ បន្ទាប់ពីស្រុកបារាយណ៍ បានធ្វើឲ្យមានការរង្គោះរង្គើ ដល់បញ្ហាសន្តិសុខសង្គម រហូតធ្វើឲ្យក្រុមគ្រួសារមានជម្លោះទាស់ទែង ដោយសារតែការ ព្រាយល្បែងជើងមួយ ភ្លេចភ្លាំងការងារ រួមទាំងជំពាក់បុលវ័នករ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦…

ប្រគល់បង្គោលរបង៣០០ដើម ដល់ភូមិកំយ៉ាត សម្រាប់ហុំព័ទ្ធស្រះទឹកប្រើប្រាស់ក្នុងភូមិ

កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកបង្គោលគ្រាក់ចំនួន៣០០ដើម ប្រគល់ជូនមេឃុំ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិកំយ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីសម្រាប់ហុំព័ទ្ធស្រះទឹកដែលមានទំហំ៤២ម៉ែត្រ៤២ម៉ែត្រ ជម្រៅ៥ម៉ែត្រ ដែលជាំអំណោយរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកបារាយណ៍…

អាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់

កំពង់ធំៈ នៅព្រឹកថ្ងៃទី២៤ មិថុនាឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកបារាយណ៍បានស្រាវជ្រាវតាមចាប់មុខសញ្ញាពាក់ព័ន្ធចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ នៅក្រោយសាលាអនុវិទ្យាល័យដូនដួង ក្នុងភូមិដូនដួង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ លោកវរសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបរាយណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍បានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ប៉ាត ជា អាយុ២៦ឆ្នាំ…

បញ្ជូនខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន២នាក់ ទៅតុលាការ

កំពង់ធំៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចុះបង្ក្រាបបានកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិបារាយណ៍ ឃុំបារាយណ៍ និងភូមិត្រពាំងឈូកឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជារការកងរាជអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ម៊ិ ឧត្ដម ភេទប្រុសអាយុ២២ឆ្នាំ រស់ភូមិអូស៊ួស្ដី ឃុំបារាយណ៍…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងមនុស្សឃាត

កំពង់ធំៈ ក្រោយពីកម្លាំងជំនាញយើងបានបើកការស្រាវជ្រាវ និងស៊ើបអង្កេតករណីប៉ុនប៉ងមនុស្សឃាត ដោយអនុវតន៍តាមដីកាលេខ ១៤៤៩ ចុះថ្ងៃទី ១៥/៦/១៦ របស់ព្រះរាជអាជ្ញាររង សាយ ណូរ៉ា។ ជាក់ស្ដែងនៅវេលាម៉ោង៩ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងជំនាញ និងកម្លាំងអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន ៖ ទី…

តូចចិត្តប្រពន្ធសុំលែងចង.កសម្លាប់ខ្លួន

កំពង់ធំៈ ក្រោយពីលែងលះជាមួយប្រពន្ធ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនអត្តឃាតមានឈ្មោះ ចឹក ខា ភេទប្រុស អាយុ៥០ឆ្នាំ បានយកក្រម៉ាទៅចង.កសម្លាប់ខ្លួនជាមួយ និងដើមស្វាយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារតែតូចចិត្តដែលប្រពន្ធបានលែងលះ។ ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ…

រថយន្ដសាំយ៉ុងបុកអ្នកជិះម៉ូតូស្លាប់

កំពង់ធំៈ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដសាំយ៉ុងបើកបុកខណៈបុរសរងគ្រោះកំពុងជិះម៉ូតូម៉ាក C100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។ ហេការណ៍នេះកើឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាត់ ផានឹត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដំរីស្លាប់…