Tigo ព្រលះអ្នកធ្វើដំណើរ២នាក់ ស្លាប់១ របួសធ្ងន់១

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមបណ្តោយផ្លូវជាតិលេខ6 នៅចំណុចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ វេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ បង្កដោយរថយន្តមួយគ្រឿងបើកបុកអ្នកធ្វើដំណើរតាមផ្លូវ២នាក់ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ លោវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះ២នាក់ទី១.ឈ្មោះ អ៊ុក សាវ័ន្ត ភេទប្រុស…

ស្រវឹងស្រាបែកគំនិតចងកសម្លាប់ខ្លួន នៅលើដើមស្វាយ

សៀមរាបៈ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បែកគំនិត រត់ចេញពីផ្ទះបាត់មួយថ្ងៃ ត្រូវអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួន នៅលើដើមស្វាយស្វាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ ចាន់ សារ៉េន អធិការនគរបាល ស្រុកក្រឡាញ់បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះ ភ្លាមលោកបានចុះទៅដល់កន្លែងកើតហេតុ…

យុវជនម្នាក់យកឧបករណ៍កៀរស៊ីម៉ង់ប៉ះពាល់ខ្សែភ្លើង ត្រូវឆក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យៈ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ មានករណីឆក់ខ្សែភើ្លងមួយកើតឡើងនៅចំណុចភូមិកណ្តាលខាងកើត ឃុំស្រះជីកស្រុក ស្រុកភ្នំុស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សាមិត្ត ភេទប្រុសអាយុ៣៣ឆ្នាំ…

បើកម៉ូតូទាំងស្រវឹងទៅបុកគោយន្តកន្ត្រៃ របួសដាច់សាច់ភ្លៅយ៉ាងធ្ងន់ធ្ងរ

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងបុរសម្នាក់ បើកម៉ូតូចេញពីកន្លែងផឹកស៊ីទាំងសភាពស្រវឹងខ្លាំង ទៅបុកគោយន្តកន្ត្រៃពីមុខពេញទំហឹង បណ្តាលឲ្យរបួសដាច់សាច់ភ្លៅរបួសធ្ងន់កាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ឲ្យដឹថា ជនរងគ្រោះភាគីខាងម៉ូតូឈ្មោះ ហៃ…

ឡែងគ្រីស័រ ចងកំហឹងជាមួយអេសស្កា បណ្តាលឲ្យរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ ​ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ​រថយន្តម៉ាក​ LANDCRUISER ចងកំហឹងបុកទាំងកំរោលជាមួយ​រថយន្ត​ដឹកអេសស្កា ពេញ​ទំហឹង បណ្តាល​ឲ្យ​​របួសធ្ងន់ម្នាក់ កាល​វេលាម៉ោង៨និង១៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ( អិលអូអិលស៊ី ) ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…

ប្រទះឃើញម៉ូតូមួយគ្រឿង ត្រូវបានគេយកទៅទុកចោលចំណុចក្បាលស្ពានព្រលឹត

បន្ទាយមានជ័យៈ នៅវេលាម៉ោង៧និង៤៨នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូ១គ្រឿងម៉ាកវេវ អាហ្វា សេរី២០១២ ពណ៌ក្រហមលាយទឹកប្រាក់ ស្លាកលេខ 1H-4602 បន្ទាយមានជ័យ លេខតួ H2.08E. 0838264 ដែលគេយកទៅទុកចោលនៅចំណុចក្បាលស្ពានព្រលឹត ស្ថិតក្នុងភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ…

មន្ដ្រីអាវុធហត្ថជួបការលំបាក ទទួលបានផ្ទះ១ខ្នង និងកង់៣គ្រឿង

បន្ទាមានជ័យៈ ផ្ទះ១ខ្នង មានទទឹង៥ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ ព្រមទាំងកង់ចំនួន៣គ្រឿង ត្រូវបានលោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំមេបញ្ជាការរង មេបញ្ជាការស្រុក-ក្រុង ធ្វើការប្រគល់ជូនដល់នាយអាវុធហត្ថម្នាក់ ដែលកំពុងជួបការលំបាក។ ការប្រគល់នេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។…

ស្តារ និងជួសជុលប្រឡាយមេ ប្រវែង១១ គីឡូម៉ែត្រនៅស្រុកព្រះនេត្រព្រះ

ប៉ោយប៉ែតៈ ទីប្រជុំជនក្រុងសិរីសោភ័ណ ជាតំបន់ទំនាប ។ ស្ថានភាពបែបនេះ បានធ្វើឲ្យក្រុងសិរីសោភ័ណ ក្លាយជាចំណុចប្រមូលផ្តុំទឹក ដែលហូរមកពីតំបន់ផ្សេងៗ ដូចជាស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកស្វាយចេក និងទឹកដែលហូរមកពីជួរភ្នំដងរែក។ល។ ទន្ទឹមនឹងស្ថានភាពភូមិសាស្ត្របែបនេះ ប្រព័ន្ធដោះទឹកនានាក៏ត្រូវបានគោករាក់ ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ជាក់ស្តែងដូចជាប្រព័ន្ធប្រឡាយកុមារ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងរំដោះទឹកដែលធ្លាក់មកពីតំបន់ជួរភ្នំដងរែក ក៏ត្រូវបានគោករាក់…

អាងត្រពាំងថ្ម នឹងអាចមានលទ្ធភាពស្តុកទឹករហូតដល់៣០០លានម៉ែត្រគូប និងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ បើតាមការអះអាងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១ ខែកក្ដដានេះ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ការងារអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម (ជំហានទី៦) សម្រេចលទ្ធផលបានប្រមាណ៥០ភាគរយហើយ។ ជំហានទី៦ នៃការជួសជុល និងពង្រីកប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ដែលជាអាងស្តុកទឹកសាបធំជាងគេនៅស្រុកខ្មែរ បន្ទាប់ពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាបង្កើនការស្តុកទឹកពី១៩០លានម៉ែត្រត្រីគុណ ឲ្យបានរហូតដល់៣០០លានម៉ែត្រត្រីគុណ ហើយប្រែក្លាយតំបន់នេះ…

ក្រឡាប់រថយន្តដឹកភ្ញៀវទេសចរណ៍របួសច្រើននាក់

បន្ទាយមានជ័យៈ ភ្ញៀវទេសចរណ៍ច្រើននាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារក្រឡាប់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៦ នាវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុ អ្នកបើកបររត់គេចខ្លួន ហើយបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ ដែលជាជនជាតិចិន ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងអ្នករងរបួសស្រាលច្រើននាក់ទៀត។ រថយន្តដែលក្រឡាប់នោះ ជារថយន្តប្រភេទ២៤កៅអី…