ខឹងនឹងឪពុកមិនលើកទូរស័ព្ទ មកដល់ផ្ទះទាស់ពាក្យសំដី ទាញអង្រែវាយពីក្រោយស្លាប់
បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនអកត្តញូម្នាក់បានយកអង្រែបុកអង្ករប្រវែង១.៣០ម វាយទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ…