រថយន្តកូរូឡាពន្លះរថយន្តហាយឡែនឌឺពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួស៤នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលខ្សែភ្លើងលេខ០៤៨០-០៤៨១ ស្ថិតភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ ដំណើររឿង៖ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កូរូឡា ពណ៌ទឹកប្រាក់…

លោកយាយម្នាក់របួសធ្ងន់និងអ្នកបើកម៉ូតូរងរបួសស្រាលខណៈដែលជិះម៉ូតូដួលដោយខ្លួនឯង

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងកើតហេតុកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងដោយ ដឹកលោកយាយម្នាក់ ខណះពេលដែលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ក៏រេចង្កូតបណ្តាលឲ្យដួលចំណែកអ្នករួមដំណើររងរបួសធ្ងន់ និងអ្នកបើកម៉ូតូរបួសស្រាល។ ក្រោយពេលកើតហេតុសមត្ថកិច្ចស្រុកព្រះនេត្រព្រះបានចុះដល់កន្លែងកើតហេតុនិងជួយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកភ្លាមៗ៕  

អាសូរណាស់! ជិតដល់ថ្ងៃចូលរោងការហើយបែរជាប្រុសថ្លៃលាគ្មានថ្ងៃត្រឡប់ ព្រោះបាក់ដីសង្កត់

សៀមរាបៈ កាលពីវេលាម៉ោងជាង១២និង០៥នាទីរសៀល ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ ភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីបុរសម្នាក់ ត្រូវដីបាក់សង្កត់លើ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ខណៈកំពុងជីកដីដំបូកធ្វើឡត៍ដុតធ្យូង។ ជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិជ្រាបចាស់…

ជួយស៊ែររកសាច់ញាតិគាត់ផង! ក្មេងស្រីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបាត់ស្មារតី នៅផ្សារភ្នំលៀប

បន្ទាយមានជ័យៈ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្សារភ្នំលៀប ស្ថិតក្នុងភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យក្មេងស្រីម្នាក់ រងរបួសសន្លប់ស្ដូក។ មូលហេតុ៖ ពុំទាន់ដឹងនោះទេ ហើយជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ និងទីលំនៅ នៅឯណាទេ។ បើបងប្អូនណាស្គាល់…

Update៖ សិស្សសាលាគរុកោសល្យវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡា ជិះម៉ូតូវាក់អើរថយន្តកុងតឺន័រ ស្លាប់ និងរបួស ២នាក់

ភ្នំពេញៈ បុរសម្នាក់ បានបែកដើមទ្រូងស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តកុងតឺន័រ១គ្រឿង បត់ឆ្លងផ្លូវ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខបុរីប៉េងហួត តាមដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១…

Update៖ រន្ធត់ចិត្ត! នាំប្ដីមកមើលជំងឺ បែរជារត់ចេញពីរថយន្តខំស្វះស្វែងរក ចុងក្រោយទទួលដំណឹងប្ដីចងកស្លាប់បាត់

បាត់ដំបងៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិសាស្រ្តស្រុកបវេល ខេត្តបាត់ដំបង មានករណីបុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន ពេលនេះសមត្ថកិច្ចរកសាច់ញ្ញាតិ ឃើញហើយ។ ជនរងគ្រោះឈ្មោះ សៀន ប្រុញ ហៅចត ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ…

កូនលើកផ្ទះថ្មីជំពាក់លុយគេ តូចចិត្តផឹកស្រាស្រវឹងរាល់ថ្ងៃ ចុងក្រោយចង.កសម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនចោលប្តីនិងកូនៗ ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ស្ត្រីដែលធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន…

​លោកតាវ័យចំណាស់ ៧០ឆ្នាំម្នាក់ របួសធ្ងន់ ដោយបើកម៉ូតូបុកចំផាលត្រាក់ទ័រ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា លោកតាវ័យចំណាស់អាយុ៧០ម្នាក់ បានរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ ក្នុងឃុំទានកាំ មុខដីស្រែរបស់ឈ្មោះគឺ ឈួរ ស្ថិតក្នុងភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ…

ម៉ាកៗនិងអីរស់មិនបានយូរទេ! សាច់ជ្រូកទម្ងន់ ៤២៥គីឡូក្រាម ស្អុយរលួយត្រូវមន្ត្រីជំនាញ…

បន្ទាយមានជ័យៈ សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ១-ក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានធ្វើការដុតកម្ទេចចោលផលិតផល និងគ្រឿងក្នុងជ្រូកទំងន់ ៤២៥គីឡូក្រាម ដែលមានសភាពស្អុយរលួយ ដែលធ្វើឲ្យបាត់បង់នូវបរិមាណ គុណភាព សូមបញ្ជាក់ថា៖…

រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យជនជាតិថៃ អាមេរិកកាំង និងខ្មែរ រងរបួសច្រើននាក់

បន្ទាយមានជ័យៈ យោងតាមផេកនាយកដ្ឋានអប់រំផ្សព្វផ្សាយបានឲ្យដឹងថា រថយន្តម៉ាកមីតស៊ុយប៊ីហ្ស៊ី បុកគូថរថយន្តម៉ាកនីសាន់ពីក្រោយ បណ្តាលឲ្យក្រឡាប់ធ្លាក់ពីលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលភ្លើង០៥៨៩ ក្រៅទីប្រជុំជន ស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។…