ម្ចាស់ដុតធូបទៀនអាសនៈជាប្រចាំ បណ្ដាលឲ្យភ្លើងឆេះផ្ទះខូចខាត នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧និង៥០នាទីយប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងផ្ទះទំហំ ៥.៧០x៧ មែត្រ ធ្វើពីឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ម្ចាស់ឈ្មោះ វី សាវ៉ៃ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ…

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជូនដំណឹង:ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វេីដំណេីរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចេញសេចក្តី ជូនដំណឹង:ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វេីដំណេីរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។  

ការផ្អាកចរាចរណ៍បណ្ដោះអាសន្នយានយន្ត ដឹកជញ្ជូនធុនធំគ្រប់ប្រភេទ…

បន្ទាយមានជ័យៈ សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកចរាចរណ៍បណ្ដោះអាសន្នយានយន្ត ដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨អា (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖

ឪពុកបាត់បង់ជីវិតចំណែកកូនរងរបួសដេរ៥ថ្នេរបន្ទាប់ពីបើកគោយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយដោយខ្លួនឯង

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ឪពុកបាត់បង់ជីវិត ចំណែកូនរងរបួសចិញ្ចើមដេរ០៥ថ្នេរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយខ្លួនឯង បើកគោយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥និង០៥នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាពឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកភ្នំស្រុក…

បុរសវ័យ ៥៧ឆ្នាំ ម្នាក់ ជីកដីដំបូកកម្ពស់ប្រហែល ៣ម៉ែត្រ យកមកបិទឡដុតធ្យូង បណ្ដាលឲ្យបាក់ធ្លាក់ចំក្បាលស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសវ័យ ៥៧ឆ្នាំ ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈពេលទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈន់…

បុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង​ ដោយបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យ៖ បុរសម្នាក់ជាជនពិការបានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម។ ហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង ៤ និង១០នាទី ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស…

បុរសវ័យចំណាស់ម្នាក់ បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត សម្លាប់ខ្លួន សង្ស័យតូចចិត្តនឹងខ្លួនពិការយូរឆ្នាំ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ជាជនពិការបានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម។ ហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ(ដើរមិនរួច)យូរឆ្នាំ…

មុខសញ្ញាទើបចេញពីគុកម្នាក់ ឆបោកម៉ូតូអ្នកភូមិយកទៅលក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាល អធិការដ្ឋានស្រុកភ្នំស្រុក ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាព ឆបោកម៉ូតូអ្នកស្រុកយកទៅលក់ ។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន…

ក្មេងប្រុសម្នាក់បាត់ពីផ្ទះយូរពេក ជីតាខំដើររក ប្រទះឃើញស្លាប់អណ្តែតក្នុងទឹកស្រះ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ។ សពក្មេងប្រុសត្រូវបានរក ឃើញនៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ រ៉ុប…

បុរសម្នាក់បើកគោយន្តកន្ត្រៃដឹកជីទៅដាក់ស្រែ បានបុកដើមកន្សែងហោះផ្លោងទៅកៀបនឹងចង្វែកមែកដើមស្លាប់មួយរំពេច

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈបើកគោយន្តកន្ត្រៃទៅបុកដើមកន្សែងហើយផ្លោងទៅកៀបនឹងចង្វែកមែកដើមកន្សែងនោះ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលើខ្នងអាងត្រពាំងថ្មខាងកើតលូដើមពុទ្រាចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះកែវ បូរ៉ាភេទប្រុស…