អាសូរណាស់! ពលករខ្មែរម្នាក់ធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់របួសធ្ងន់នៅប្រទេសថៃនិងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពលករខ្មែរម្នាក់បានធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់នៅប្រទេសថៃរងរបួសធ្ងន់ក្រោយមកបានស្លាប់វេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ខណៈនាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯកយ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះញិបឃានភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបានធ្វើចំណាកស្រុកទាំងគ្រួសារទៅធ្វើកម្មករសំណង់នៅប្រទេសថៃក្នុងឃុំមិនបូរីខេត្តណងចកប្រទេសថៃ។ ប្រភពបន្តថាតាមការឲ្យដឹងពីក្រុមគ្រួសារនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះកំពុងតែធ្វើការស្រាប់តែធ្លាក់ពីលើផ្ទះថ្មកំពុងសាងសង់កម្ពស់៣ជាន់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃតែដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចព្យាបាលបានក្រុមគ្រួសារបាននាំយកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។លុះវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះបានស្លាប់។ សពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យស្រុកសំពៅលូនបានដឹកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ចំពោះប្រពន្ធនិងកូនស្រីរបស់សពត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅនឹងផ្ទះផងដែរ៕  

នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ ត្រូវរន្ទះបាញ់មនុស្ស៦នាក់ បណ្តាលឲ្យស្លាប់២ របួស៤នាក់ និងគោងាប់១ក្បាល

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសឃ្វាលក្របីម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែគួរឲ្យអាណោចអាធ័ម ។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងអាងបារាយមេបុណ្យ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។…

សមាជិកក្រុមប្រឹក្សាឃុំម្នាក់ ឡើងដើមដូង បណ្តាលឲ្យធ្លាក់ស្លាប់មួយរំពេច នៅកន្លែងកើតហេតុ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំណាំតៅ០១នាក់ បានបាត់បង់ជីវិត ខណៈឡើងដើមដូងធ្លាក់​កំពស់ជិត១០ម៉ែត្រ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥និង២០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក…

គ្រោះធម្មជាតិរន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និងមនុស្សចំនួន០៤នាក់ផ្សេងទៀតរងរបួស

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានស្ត្រី០១នាក់ សត្វគោ០១ក្បាល បានបាត់បង់ជីវិត និងមនុស្សចំនួន០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា…

ករណីរន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ សត្វគោ១ក្បាលងាប់ និងមនុស្ស៤នាក់ផ្សេងទៀត រងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់ សត្វគោ០១ក្បាល បានបាត់បង់ជីវិត និងមនុស្សចំនួន០៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិ រន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល…

កម្លាំងនគរបាល ឃាត់រថយន្តចំនួន០៤គ្រឿង ករណីដឹកដីលើសទម្ងន់ មកធ្វើការអប់រំនិងកិច្ចសន្យា

​​​បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងងថា នគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានធ្វើការស្ទាក់ឃាត់រថយន្តចំនួន០៤គ្រឿង ដឹកដីលើសទម្ងន់នៅចំណុចផ្លូវអក្សរ (T) ​ផ្លូវបំបែកទៅឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក ។…

បង្ក្រាបជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវនិងឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ពីបទធ្វើសកម្មភាពលួចកាច់សោក យកម៉ូតូ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចចម្ងាយ២០០ម៉ែត្រ ខាងជើងភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។…

គោយន្តដឹកស្រូវ ក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលឲ្យសង្កត់បុរសម្នាក់ស្លាប់ក្នុងទឹក

បន្ទាយមានជ័យៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ខណៈជនរងគ្រោះដឹកស្រូវពីស្រែទៅលក់ឲ្យឈ្មួញកណ្តាល ដែលរង់ចាំទិញនៅលើខ្នងទំនប់ប្រឡាយមេ ស្ថិតក្នុងភូមិសាស្ត្រ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃូ…

បុរស់ម្នាក់បានរត់ចេញ ពីមណ្ឌលចត្តាឡីស័ក ស្វាយចេក​ ខេត្តបន្ទាយមានជ័យ

រដ្ឋបាលស្រុកស្វាយចេក សូមជំរាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋ និងសាធារណជងទាំងអស់ឱ្យជ្រាបថា៖ នៅមណ្ឌលចត្តាឡីសក័ស្វាយចេកបានបាត់ប្រជាពលរដ្ឋម្នាក់ឈ្មោះថា កក់​ គុណ អាយុ​ ៤៨ឆ្នាំ ភេទប្រុស រស់ភូមិមាត់ព្រះលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយជ័យ កាន់ទូរស័ព្ទលេខ ០៩៧…

បងប្អូនអាជីវករប្រុងប្រយ័ត្ន! មានជនមិនស្គាល់មុខ ចូលលួចទ្រព្យរបស់ក្នុងផ្សារហ៊ុយឡេង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អាជីវករម្នាក់ទៀតហើយ ដែលលក់គ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពលួច យកកាបូបលុយទៅបាត់ ដោយសុវត្ថិភាព ដោយមិនរំខានទៅដល់សមត្ថកិច្ចសោះឡើយ ។ ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មានគ្រោះ ឈ្មោះ ឌុល សាលឹត ភេទស្រី…