ឃាត់ខ្លួនឪពុកមាម្នាក់ ករណីធ្វើសកម្មភាព ប៉ុនប៉ងរំលោភក្មួយស្រី

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ថា…

អាសូរណាស់! ក្មេងស្រី៧ នាក់នាំគ្នាជិះទូកត្នោតក្នុងអាង ពន្លៃ បណ្តាលឲ្យក្រឡាប់ទូកស្លាប់២នាក់

បន្ទាយមានជ័យៈ យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈជិះទូកត្នោតលេង ហើយទូកបានក្រឡាប់។ លោកអធិការបានបញ្ជាក់ថា…

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់ បង្កឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋធ្ងន់ ស្រាល ចំនួន ៤ភូមិ នៅស្រុកភ្នំស្រុក សរុប ២៥ខ្នង

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០៤ភូមិគឺ៖ ១-ភូមិធ្នង់ខាងត្បូង,២-ភូមិធ្នង់ខាងជើង,៣-ភូមិតាគង់,៤-ភូមិសំរោង ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក…

សិស្សសាលាថ្នាក់ទី១២ម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងចម្ការស្វាយដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងចម្ការស្វាយខាងជើងភូមិចម្ងាយ៥០០ម៉ែត្រ ក្នុងភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ វេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាក្មេងប្រុសដែលធ្វើអត្តឃាតឈ្មោះសួយ រ៉ាស៊ី អាយុ១៨ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ…

បុរសម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីចាប់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ រំលោភនៅផ្ទះរបស់ខ្លួនបានសម្រេច

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន ពីបទចាប់ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ រំលោភនៅនឹងផ្ទះរបស់ខ្លួនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ…

បងប្រុសខឹងប្អូនប្រុសញៀងស្រាស្រវឹងអុកឡុកក្រុមគ្រួសារ និងអ្នកជិតខាងច្រើនដង ទ្រាំមិនបានក៏ទាញយកកំណាត់ឈើជ្រុង វាយត្រូវក្បាលរងរបួស ក្រោយមកក៏ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្អូនប្រុសញៀនស្រាស្រវឹងម្តងៗ បង្កអុកឡុកលើខ្លួនក្រុមគ្រួសារ និងអ្នកជិតខាង ដោយស៊ូទ្រាំមិនបាន ក៏ទាញយកកំណាត់ឈើជ្រុង វាយត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ដំបង ហើយបានទាត់ចំផ្ទៃមុខចំនួន០១ជើង នឹងទាត់ត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ជើង បណ្តាលឲ្យរងរបួសក្រោយមកក៏ស្លាប់ ។ អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក…

បើករថយន្តទៅទិញត្រីតាមភូមិ យកមកលក់បន្ត ស្រាប់តែងោកមួយភាំង ក្រឡាប់ធ្លាក់ចូលប្រឡាយទឹក រងរបួសធ្ងន់ទាំង ២នាក់បងប្អូន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ០២នាក់បងប្អូនបើករថយន្តទៅរកទិញត្រី ងោកមួយភាំងរថយន្តវង្វេងផ្លូវក្រឡាប់ធ្លាក់ចូលប្រឡាយទឹករងរបួសធ្ងន់០២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៣​ ខែមករា ឆ្នាំ២០២២ កើតឡើងនៅចំណុចប្រឡាយស្ទឹងសែន ស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ប្រភពពីនគរបាល ស្រុកភ្នំស្រុក…

អាសូរណាស់! យុវសិស្ស២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រវាងរថយន្តបុកជាមួយម៉ូតូនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងាថា យុវសិស្ស០២នាក់ មករៀនគួរត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខនេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ ០១នាក់បាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារអូរអំបិល ស្ថិតនៅភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ…

ករណីលង់ទឹកស្លាប់ ៣នាក់ ក្នុងថ្ងៃតែមួយ នៅខេត្តបន្ទាយមានជ័យ

មនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹក ៣ករណី ដោយឡែកពីគ្នា នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២១។ ករណីទី១ នៅស្រុកមង្គលបូរី ករណីទី២នៅក្រុងប៉ោយប៉ែត និងករណីទី៣ នៅស្រុកភ្នំស្រុក។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា ករណីទី១…

មនុស្សលង់ទឹកស្លាប់៣នាក់ ក្នុងថ្ងៃតែមួយនឹងកន្លែងផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន០៣នាក់ បានបាត់បង់ជីវិត ក្នុងករណីលង់ទឹកដោយឡែកពីគ្នា០៣ករណី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ​នៅខេត្តបន្ទាយមានជ័យ ។ ករណីទី០១ នៅស្រុកមង្គលបូរី ,ករណីទី០២ នៅក្រុងប៉ោយប៉ែត និងករណីទី០៣ នៅស្រុកភ្នំស្រុក ។ ករណីទី០១…