បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យម្នាក់ ប្រដាប់ដោយពូថៅបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង នៅពេលកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅកន្លែងកើតហេតុរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីស្រាវជ្រាវ…