ពលរដ្ឋជិត១០០គ្រួសារផ្អើលនាំគ្នាចាប់ដីក្នុងភូមិស្នោ អាជ្ញាធរថា មានមេខ្យល់ញុះញង់
បន្ទាយមានជ័យៈ យោងតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ថា មានប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារបានផ្អើលនាំគ្នាទៅកាប់ទន្ទ្រានយកដីក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេកបានប្រាប់អង្គភាព post news នៅព្រឹកមិញនេះថា ការលើកគ្នាមកកាប់ទន្រ្ទានយកដីនេះ គឺជាអំពើល្មើសនិងច្បាប់ព្រោះថា ដីចំណុចខាងលើ អាជ្ញាធរខេត្តបានដោះស្រាយគោលនយោបាយជូនទៅប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែតរួចហើយ…