ខេត្តបន្ទាយមានជ័យ គ្រោងចំណាយ៤៧លានដុល្លារ សង់ទីលានចាក់សំរាមនិងអាងចម្រោះទឹក
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៤៧លានដុល្លារអាមេរិក ដើម្បីកសាងទីលានចាក់សំរាមនិងកែច្នៃសំរាម និងអាងចម្រោះទឹក នៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងគម្រោងនោះដែរ ទីលានចាក់សំរាម នៅក្រុងប៉ោយប៉ែត គ្រោងចំណាយប្រមាណ ១៥លានដុល្លារអាមេរិក ដែលចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១៩ លើផ្ទៃដី ១០ហិកតា ក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។…