បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅ បន្ទាប់ពីជិះម៉ូតូបុកគោយន្ត

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់បាក់ភ្លៅរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង០១និង១៥នាទី នៅចំណុចផ្លូវជាតិលេខ៥៦A​ប្រសព្វបំបែកជាបី ក្នុងភូមិស្ទឹង ឃុំរលួស…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈកុមារីអាយុ១២ឆ្នាំ

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នគរបាលនៃអធិការដ្ឋានស្រុកស្វាយចេក បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ក្រោយពីឃាត់ខ្លួនដោយជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជន អាយុ១២ឆ្នាំ…

អ្នកបើកគោយន្តដឹកគ្រែលក់បុកជាមួយរថយ​ន្តពេញទំហឹងបណ្តាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា​ ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទឹកកកអនាម័យ មង្គលបូរី បុកគោយន្ត ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤និង១០នាទីល្ងាច នៅចំណុចមុខរបងសាលាស្រុកស្វាយចេក…

អាណោចអាធ័មណាស់! បុរសម្នាក់ត្រូវរថយន្តដឹកទឹកកក រអិលថយក្រោយបណ្តាលឲ្យកៀបស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសៅរ៍ ៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ ដោយចៃដន្យមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈអ្នកបើករថយន្តម្នាក់…

បុរសម្នាក់បើករ៉ឺម៉កដឹកកូនឈើធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយ ចេកបានឲ្យដឹងថានៅវេលាម៉ោង០៣និង៣០នាទី រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីម៉ូតូម៉ាកវ៉េវអាល់ហ្វាស្លាកលេខ បាត់ដំបងAJ-3267ពណ៌ខ្មៅដឹកកូនឈើលក់ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់នៅខាងលិចភូមិថ្មីឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់និងសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរ៉ឺម៉កដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេហើយស្រង់សពឡើងមកលើនិងឆែកក្នុងកាបូបស្ពាយចំហៀងរបស់សពក៏បានឃើញ៖-អត្តសញ្ញាណប័ណ្ណឈ្មោះអិនសែនភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់បង,-ទូរសព្ទម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកអធិការបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិចពេលដល់ចំណុចលូខ្ពស់សង្ស័យគេចជង្ហុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉កសង្កត់មនុស្សក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយទាន់៕  

កម្លាំងនគរបាលស្រុកស្វាយចេក តាមប្រមាញ់ជនសង្ស័យចំនួន៣នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នគរបាលស្រុកស្វាយចេក តាមប្រមាញ់ក្រុមចោរឆក់ការបូបចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ជិះគេចខ្លួន…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីបង្កអំពើហិង្សា

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហិង្សាកាប់បុរស២នាក់ឲ្យរងរបួសធ្ងន់ស្រាលដោយពុំដឹងមូលហេតុ។ករណីនេះបានកើតឡើងនៅវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរងទទួលផ្នែកការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឲ្យដឹងថាក្រោយពីទទួលនបានព័ត៌មានពីហេតុការណ៍នៃអំពើហិង្សានេះលោកវរសេនីយ៍ឯកជាស្លូញអធិការនគរបាលស្រុកស្វាយចេកបានចាត់ឲ្យលោកដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ចុះបង្ក្រាបនិងឃាត់ជនបង្កនាំមកអធិការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី។ លោកអធិការរងបានបញ្ជាក់ថាជនដៃដល់ឈ្មោះ លន់ ឡាត់ ភេទប្រុស…

ឃាត់ខ្លួនជនង្ស័យម្នាក់ ករណីធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ទឹកបានសម្រេច

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចាប់ឃាត់ខ្លួននៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ…

ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីខ្សែភ្លើងឆក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីវ័យ៦៩ឆ្នាំម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក បន្ទាប់ពីឆក់ខ្សែភ្លើង ។ ហេតុការណ៍ថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង០៦យប់ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា…

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសអ្នកបើកម៉ូតូម្នាក់ ត្រូវរថយន្តបុករួចបើកគេចខ្លួន បាត់ដោយសុវត្ថិភាព ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ យប់ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣…