Update៖ សូមចូលរួមរំលែកទុក្ខផង! នារី ២នាក់ ឈប់សម្រាកពីការសិក្សា មកលេងស្រុក នារដូវចូលឆ្នាំថ្មី ស្រាប់តែជួបគ្រោះអកុសល

បន្ទាយមានជ័យៈ នារី២នាក់ បានឈប់សម្រាកពីសិក្សានៅភ្នំពេញ អំទ្បុងពេលរដូវចូលឆ្នាំថ្មី បានធ្វើដំណើរមកលេងស្រុកកំណើត នៅក្រុងប៉ោយប៉ែត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈដែលសល់តែប៉ុន្មានគីឡូម៉ែត្រសោះដល់ផ្ទះ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៦ ព្រឹក ថ្ងៃទី១៣ ខែមេសា នៅលើផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុកអូរជ្រៅ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៧៩ ស្ថិតក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ។…

ផ្លូវជាតិលេខ៥ រថយន្តបុកគ្នា ស្លាប់មនុស្ស ២នាក់ និងរបួសជាច្រើននាក់

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកគ្នា បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់៣នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧ -៣៧៩ ស្ថិតក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ វេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។ ជនរងគ្រោះទី១-ឈ្មោះ កែវ សុភក្ត្រា ភេទស្រី អាយុ២៣ឆ្នាំ (ស្លាប់)…

បុរសវ័យចំណាស់ម្នាក់ រំលោភក្មេងស្រី អាយុ ៧ឆ្នាំ ត្រូវសមត្ថកិច្ចវាយខ្នោះ

កោះកុងៈ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈ នៅស្រុកគិរីសាគរ ខេត្តកោះកុង។ ជនសង្ស័យម្នាក់ ឈ្មោះ ផេង ផល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកនេសាទ មានទីលំនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ ទីតាំងកើតហេតុបណ្តោះអាសន្ន។…

អ្នករស់នៅខេត្តបន្ទាយមានជ័យម្នាក់ទៀតហើយ មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

អតិថិជនម្នាក់ទៀតហើយដែល រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតងអ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន១០០ លានរៀលកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង សៅ ស៊ាងហៃ ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ប្រាក់លានរបស់តែបៃតង អ៊ីឈីតាន់ បានរៀបរាប់ប្រាប់ឱ្យដឹងថា៖ ស្ទើរតែរាល់ថ្ងៃ ជាពិសេសបន្ទាប់ពីត្រឡប់មកពីរៀនកាត់ដេរវិញ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់…

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់ខណៈពេលបញ្ជូនទៅមណ្ឌលសុខភាព

បន្ទាយមានជ័យៈ ម៉ូតូបុកម៉ូតូរងរបួសធ្ងន់មនុស្សចំនួន៣នាក់ ក្រោយមកស្លាប់ម្នាក់ និង២នាក់ផ្សេងទៀតរងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវលំ ស្ថិតក្នុងភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ។ នគរបាលឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយឈ្មោះ ម៉ាល ស្រាំង…

ប៉ូលិសពួនស្ទាក់ចាប់អ្នកបើកបរលើសល្បឿនកំណត់ មិនដាក់ប៉ារ៉ាស់ជាសញ្ញាមានអី CRV សាកកម្លាំងជាមួយ IZUZUខ្ទិច

បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចចុះអនុវត្តចាប់អ្នកបើកបរលើសល្បឿនកំណត់មិនដាក់ប៉ារ៉ាស់ជាសញ្ញាបណ្ដាលCRVសាកកម្លាំងជាមួយIZUZU គ្នាយ៉ងពេញទំហឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកបើកបររថយន្តបានភ្ញាក់នឹងការស្ទាក់ពួនចាប់រថយន្តបើកបរលើសល្បឿនកំណត់របស់កម្លាំងសមត្ថកិច្ចស្រុកអូរជ្រៅ ដែលសកម្មភាពរបស់សមត្ថកិច្ចហាក់បីដូចជាមិនសម្ភសូម្បីតែប៉ារ៉ាស់ក៏មិនដាក់ដែរ ទើបបង្កឲ្យអ្នកបើកបរភ្ញាក់ព្រឺត រួចក៏ជ្រុលចង្កូតរ៉េទៅបុកគ្នាយ៉ាងពេញទំហឹងតែម្ដង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅធ្វើការព្យាបាលនៅឯមន្ទីរពេទ្យ៕

សង្ស័យជំងឺស្កន់ជ្រូករើទ្បើង ទៅបង់ត្រីនៅស្ទឹង បណ្ដាលឲ្យលង់ទឹកស្លាប់

បន្ទាយមានជ័យៈ កាលពីម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានលង់ទឹកស្ទឹងស្លាប់ នៅស្ទឹងខាងត្បូង ភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ឈ្មោះ សេង បូរិន អាយុ២៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។…

Update៖ អុជធូបសែនដកជើងធូបចាស់ មិនប្រយ័ត្ន​បង្ក​ជាអគ្គិភ័យឆេះផ្ទះ នៅផ្សារត្រីក្រុងប៉ោយប៉ែត

​បន្ទាយមានជ័យៈ ថ្ងៃសែនចិនដកជើងធូប​ ដុតសែនមិនប្រយត្ន័កើតជាអគ្គីភ័យឆាបឆេះផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ១២និង៥៧នាទីរសៀល​ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ក្នុងហេតុការណ៍នេះដែរ គេបានសង្កេតឃើញ លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង​ និងរថយន្តពន្លត់អគ្គិភ័យ…

LEXUS RX300 បើកជែងទៅបុករថយន្តកូរ៉េ បន្តទៅបុករថយន្តហាយឡែនឌ័រ១គ្រឿងទៀត របួសធ្ងន់មនុស្សចាស់ក្មេង៦នាក់

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក LEXUS RX300 បើកពីលិចទៅកើតជែងទៅបុករថយន្តម៉ាកកូរ៉េ ដែលកំពុងបើកពីកើតទៅលិច រួចបន្តជ្រុលចង្កូតទៅបុកនឹងរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងទៀត បណ្តាលឲ្យមនុស្សចាស់ក្មេង៦នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥៧នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចំណុចខាងលិច ព្រំប្រទល់ក្រុងសិរីសោភ័ណ-អូរជ្រៅ២០០ម៉ែត្រ ភូមិថ្មី…

ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិឈូក ឃុំចង្អារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ម្ចាស់ផ្ទះមានឈ្មោះ ពួត អាយុ៥៩ឆ្នាំ។ ឆេះផ្ទះទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ប្រក់ស័ង្កសី ធ្វើពីឈើ​។…