រន្ធត់ណាស់! មន្ត្រីនគរបាលស័ក្តិ៣ម្នាក់ ត្រូវរថយន្តបុកកិនខ្ទេចក្បាលស្លាប់

បន្ទាយមានជ័យៈ វាពិតជាសង្វេគណាស់ នៅពេលដែលឃើញមន្ត្រីនគរបាលពាក់សក្តិ៣ម្នាក់ ត្រូវរថយន្តកិនខ្ទេចក្បាល កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១២ ខែមិថុនានេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិសុរិយាថ្មី ទឹកដីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា មុននេះបន្តិចគេបានជួបមន្ត្រីប៉ូលីសរូបនេះជិះម៉ូតូពីចំណុចភូមិសាលាក្រហមក្នុងស្ថានភាពរេចុះរេឡើងពេញផ្លូវ ហាក់ដូចជាស្រវឹងជោគជាំ។ ពួកគាត់បានព្យាយាមឃាត់មិនឲ្យបន្តដំណើរទៅមុខ តែជនរងគ្រោះបានត្រឹមសម្លឹងមើលមុខហើយក៏បន្តដំណើរចេញទៅទៀត។ ជិះរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែរេទៅខាងស្តាំគេក៏ត្រូវរថយន្តធំបុកនិងកិនស្លាប់ភ្លាមៗតែម្តង។ ភ្លាមៗនោះដែរអ្នកបើកបរក៏បន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុមកជាប់អន្ទាក់ប៉ូលិសនៅទីរួមខេត្ត។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានមកដល់ធ្វើការវាស់វែងនិងកំណត់មុខសញ្ញាជនរងគ្រោះ៕…

រថយន្តតូចមួយគ្រឿង បុករថយន្តធំពីរគ្រឿង ស្លាប់ និងរបួសធ្ងន់ ០២ នាក់

បន្ទាយមានជ័យៈ លោកអធិការរងស្រុកអូរជ្រៅ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៥០ នាទីថ្ងៃទី២៧ ខែឧសភា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងរវាងរថយន្តតូច បុករថយន្តធំចតលើទ្រូងផ្លូវ ហើយរេចង្កូតទៅបុករថយន្តធំមួយទៀត ដែលមកពីទិសផ្ទុយគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ស្ត្រីម្នាក់។…

រថយន្តទេសចរដឹកអ្នកដំណើរ 555 បើកធ្លាក់ផ្លូវបណ្តាលឲ្យស្ត្រីម្នាក់រួមនិងព្រះសង្ឃ២អង្គរបួស

រតនគិរីៈ លោក វរសេនីយ៍ទោ មឿង សារិទ្ធ ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តទេសចរ ដឹកអ្នកដំណើររបស់ក្រុមហ៊ុន 555 មួយគ្រឿង បានបើកធ្លាក់ផ្លូវ បណ្តាលឲ្យស្ត្រីម្នាក់ រួមនិងព្រះសង្ឃ២អង្គ រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទី ព្រឹកថ្ងៃទី១៤…

អនីតិជនក្មេងទំនើងម្នាក់ យកកាំភ្លើងបាញ់រះផ្អើលក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជ្រៅ បានធ្វើការឃាត់ខ្លួន អនីតិជនជាក្មេងទំនើងម្នាក់ ស្ថិតនៅចំណុចភូមិកូបតូច ឃុំគត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កជម្លោះ និងបានយកកាំភ្លើងបាញ់រះយ៉ាងអាណាធិបតេយ្យ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលឃាត់ខ្លួនមានឈ្មោះ បាង វីង អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិកូបតូច…

Update : រថយន្តម៉ាក MITSUBISHI FUSO បុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: លោកអធិការរងស្រុកអូរជ្រៅបានប្រាប់ Post News ថា កាលពីវេលាម៉ោង ១ និង ៤៥ នាទី ថ្ងៃទី ២០ ខែ មេស ឆ្នាំ ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចខាងលិចសាលាក្រហម ប្រហែល២០០ម ស្ថិតភូមិសូរិយាថ្មី ឃុំកូប…

រន្ធត់ ! ករណីរថយន្តកូរ៉េប្រភេទស្ទូចបានបុកនិងកិនពីក្រោយម៉ូតូសេ១២៥ បណ្តាលឲ្យមនុស្សនិងម៉ូតូកិនជាប់ខាងក្រោមកង់រថយន្តខ្ទេច

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍មកថា ខណៈនេះមានករណីរថយន្តកូរ៉េប្រភេទស្ទូចបានបុកនិងកិនពីក្រោយម៉ូតូសេ១២៥ បណ្តាលឲ្យទាំងមនុស្សនិងម៉ូតូកិនជាប់ខាងក្រោមកង់រថយន្តខ្ទេចយ៉ាងរន្ធត់ ខណៈមេឃកំពុងភ្លៀងខ្លាំង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ ជិតមុខសាលាក្រហម ស្ថិតក្នុងឃុំចង្ហា ស្រុកអូរជ្រៅ…

រន្ធត់! រថយន្តដឹកអ្នកដំណើរ ថោង ស៊ីង ប៉ះឡានដឹកដី បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់

បន្ទាយមានជ័យៈ លោកអធិការរងស្រុកអូរជ្រៅ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកអ្នកដំណើរ ថោង ស៊ីង ប៉ះជាមួយឡានបែនដឹកដី បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។…

Update៖ រន្ធត់! បុរសម្នាក់បុកដើមអំពិលទឹកស្លាប់ភ្លាមៗ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ លោកអធិការរងស្រុកអូរជ្រៅ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយបុរសម្នាក់នើករថយន្តធ្លាក់ផ្លូវបុកនិងដើមអំពិលទឹក ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបាបឲនកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលភ្លើងលេខ១៧០ -១៧១ ក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបន្តថា…

បុរសម្នាក់ បើករថយន្តកាមរី៩៥ បុកដើមឈើដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរារចណ៍រថយន្តកាមរី ស៊េរី៩៥ បុកដើមឈើកៀបជាប់ក្នុងរថយន្ត ។ ហេតុការណ៍នេះនៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅជិតម្តុំសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

បុរសម្នាក់ជិះម៉ូតូលឿនទៅបុកស្ពានជោគជ័យសន្លប់ឈឹង!

បន្ទាយមានជ័យៈ លោកមេប៉ុស្ត៍អូរបីជាន់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័ ទៅបុកស្ពានជោគជ័យ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៤៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ បន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះខាងលើនេះមានឈ្មោះ សុទ្ធ សុជឿន ភេទប្រុសអាយុ៣២ឆ្នាំ…