អគ្គិភ័យឆេះផ្ទះអនុភូមិធ្មេញត្រី ផ្អើលប្រជាពលរដ្ឋ

បន្ទាយមានជ័យៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទផ្ទះថ្ម មានទំហំ ទទឹង៨ម៉ែត្រ និងបណ្តោយ១៣,៥ ម៉ែត្រ របស់ឈ្មោះ នួន ខេល…

ខ្យល់កន្ត្រាក់យប់មិញ ធ្វើឲ្យផ្ទះ៧ខ្នងរលំបាក់ជាបន្តបន្ទាប់

បន្ទាយមានជ័យៈ ស្រុកចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងនូវការបោកបក់ខ្លាំងពីខ្យល់កន្ត្រាក់ ហើយបានធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៧ខ្នង ត្រូវបានរលំនិងខូចខាត។ ហេតុការណ៍គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។ ស្នងការខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានឲ្យដឹងថា មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ហើយមានតែផ្ទះ៧ខ្នងប៉ុណ្ណោះ ដែលបានរងការខូចខាតក្នុងនោះ២ខ្នងធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា ភូមិចំនួន២…

First News៖ ម៉ូតូ២គ្រឿង ជិះប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលបោកផ្ទប់នឹងថ្នល់ នារីម្នាក់ស្លាប់ និង២នាក់ទៀតរបួស

បន្ទាយមានជ័យៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច នៅវេលាម៉ោងប្រហែល ៨និង១៥នាទី ព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងជិះប៉ះដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ដួលបោកផ្ទប់នឹងថ្នល់ បណ្តាលឲ្យនារីម្នាក់ ដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមនុស្សប្រុសស្រី២នាក់ទៀតដែលជាគូដណ្តឹងរងរបួសស្រាល ។ រីឯភាគីម្ខាងទៀតបានបើកម៉ូតូគេចបាត់ពីកន្លែងកើតហេតុ…

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យធ្លាក់ពីលើទ្រូងផ្លូវ បុកនឹងបង្គោលភ្លើងស្លាប់និងរបួស ៦នាក់

បន្ទាយមានជ័យៈ រថយន្ត២គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលចង្កូតទៅប៉ះគ្នា បណ្តាលឲ្យរថយន្តបង្ក ជ្រុលចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បន្តទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៥នាក់ទៀតរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទី រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសូរិយាថ្មី ឃុំកូប…

មេខ្យល់ប្រុសស្រី២នាក់ ដែលនាំពលករខ្មែរខុសច្បាប់ទៅប្រទេសថៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យៈ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាអ្នកចាត់ចែងដឹកជញ្ជូននាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។…

អនិច្ចា! កុមារីម្នាក់ ត្រូវពស់១ក្បាលឆក់យកជីវិត

បន្ទាយមានជ័យៈ កុមារីម្នាក់ ត្រូវបាន​ពស់ចឹកស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យ​ដឹងថា កុមារីរងគ្រោះឈ្មោះ សុង សុខា (ហៅ…

ផ្តើមចេញពីការបោក ទើបឃាតករ​សម្លាប់ជនរងគ្រោះ​៣នាក់នៅក្រុងសៀមរាប

សៀមរាប៖បន្ទាប់ពីកម្លាំងនគរបាលខេត្តសៀមរាបបានបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សចំនួន៣នាក់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាបបានដោយជោគជ័យរួចមកនាល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០១៧នេះសមត្ថកិច្ចបានប្រមូលសំណុំរឿងនិងធ្វើសន្និសិទកាសែតដើម្បីឲ្យមហាជនទូទៅបានដឹង។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតនោះ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងថា៖ ក្រោមការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ សត ណាឌីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបំបែកករណីឃាតកម្មក្នុងបន្ទប់ជួលបណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦​ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប…

ឃាត់ខ្លួន ឃាតក អារកសម្លាប់ជនរងគ្រោះបីនាក់ នៅសៀមរាប​ថ្ងៃឆ្លងឆ្នាំ​

សៀមរាប៖កម្លាំងនគរបាលចម្រុះបានសហការគ្នាតាមចាប់ឃាតកដែលចូលអារ.ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនៅក្រុងសៀមរាបបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះ។ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាលទទួលបន្ទុកកណ្ដាល​​ព្រហ្មទណ្ឌខេត្ត​សៀមរាប បានឲ្យដឹងថា មុខសញ្ញា​ដែលជាឃាតក ប្លន់សម្លាប់​ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល​នោះ​ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួន​បានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើត​នៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។…

បណ្តើរម៉ូតូអស់សាំងឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់!..

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងតែបណ្តើរម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបើកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ លើតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨២ -៣៨៣ មុខសាលាវាំងមួង ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគឺគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ…

គ្រោះរាំងស្ងួត! ពលរដ្ឋនៅស្រុកអូរជ្រៅ ប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់

បន្ទាយមានជ័យៈ លោក ជូ សុភ័ណ សមាជិកក្រុមប្រឹក្សាឃុំអូរបីជាន់នៃស្រុកអូរជ្រៅបាននិយាយថា ប្រជាពលក្នុងឃុំរបស់លោកបាននឹងកំពុងប្រឈមអត់ទឹកប្រើប្រាស់ហើយ។លោកថា យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន២០ភូមិ ក្នុង៣ឃុំ គឺមាន​ឃុំអូរបីជាន់ ឃុំសូភី និងឃុំសឹង្ហ ដែលកំពុងប្រឈមបញ្ហានេះ។ លោក នួន ជួម មេភូមិអូរបីជាន់ និងលោក ទន ប្រុស មេភូមិថ្នល់បត់…