ប្រទះឃើញសពបុរសវ័យជាង៥០ម្នាក់ ក្បែរផ្លូវលំក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យៈ បុរសវ័យជាង៥០ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដេកស្លាប់ក្នុងព្រៃនៅក្បែរផ្លូវ លំស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ។ បន្ទាប់ពីបានពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញកាតចេញចូលទៅប្រទេសថៃមួយសន្លឹក ដែលបញ្ជាក់ពីអត្តសញ្ញាណសពថា មានឈ្មោះ ថង ធារី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ហើយក្រោយការធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញអះអាងថា បុរសខាងលើស្លាប់ក្នុងអំឡុងពេលល្ងាចមួយថ្ងៃ…

ស្តារ និងជួសជុលប្រឡាយមេ ប្រវែង១១ គីឡូម៉ែត្រនៅស្រុកព្រះនេត្រព្រះ

ប៉ោយប៉ែតៈ ទីប្រជុំជនក្រុងសិរីសោភ័ណ ជាតំបន់ទំនាប ។ ស្ថានភាពបែបនេះ បានធ្វើឲ្យក្រុងសិរីសោភ័ណ ក្លាយជាចំណុចប្រមូលផ្តុំទឹក ដែលហូរមកពីតំបន់ផ្សេងៗ ដូចជាស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកស្វាយចេក និងទឹកដែលហូរមកពីជួរភ្នំដងរែក។ល។ ទន្ទឹមនឹងស្ថានភាពភូមិសាស្ត្របែបនេះ ប្រព័ន្ធដោះទឹកនានាក៏ត្រូវបានគោករាក់ ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ជាក់ស្តែងដូចជាប្រព័ន្ធប្រឡាយកុមារ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងរំដោះទឹកដែលធ្លាក់មកពីតំបន់ជួរភ្នំដងរែក ក៏ត្រូវបានគោករាក់…

ផ្លូវដែកខាងកម្ពុជាកំពុងសម្រុកសាងសង់ឲ្យរួចរាល់នាចុងឆ្នាំ២០១៦ ខណៈភាគីថៃសង់រួចជាស្ថាពរ

បន្ទាយមានជ័យៈ ផ្លូវដែកកម្ពុជា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងស្ថាបនាឡើងវិញ តភ្ជាប់ជាមួយថៃ រថភ្លើងរបស់ថៃបានចរាចរមកដល់លើស្ពាននៃអូរព្រំដែនកម្ពុជា-ថៃ ខាងជើងស្ពាន មិត្តភាពកម្ពុជា-ថៃ នៃច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ ជាមួយផ្លូវដែករបស់ថៃ ដែលមានរថភ្លើងរបស់ថៃបើកមកលើស្ពានរថភ្លើងកម្ពុជា-ថៃ សបញ្ជាក់ឲ្យឃើញថា ខាងភាគីថៃបានស្ថាបនាផ្លូវរថភ្លើងរួចរាល់ហើយ។ តែខាងកម្ពុជា ក៏កំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណា ឲ្យរួចរាល់នៅចុងឆ្នាំ២០១៦ ដោយមានក្រុមហ៊ុន ស៊ីណូហាយទ្រូ…

Update: ឈាមស្រែកស្បែកហៅ ឃាតករត្រូវបានប៉ូលិសកម្ពុជានិងថៃចាប់ បងថ្លៃដែលកាប់ប្អូនស្លាប់នៅស្ពានទឹកថ្លាបានហើយ

ថៃៈ អង្គភាពប៉ូលិសការិយាល័យកណ្តាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងតម្រួតសន្តិសុខស្រុកសាមុតចេឌី នៃស្នងការដ្ឋានខេត្តសាមុតប្រាកានប្រទេសថៃ បានសហប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ដែលកាប់សម្លាប់ប្អូនថ្លៃ កាលពីពេលកន្លងមកនៅក្រោមស្ពានទឺកថ្លាភូមិសង្កាត់ទឺកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីយប់នៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៦។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានថ្ងៃទី១៣មិថុនាថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនិងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធថៃ ពិសេសតម្រួតសន្តិសុខស្រុកសាមុតចេឌីនៃស្នងការខេត្តសាមុតប្រាកានលោកផ្ទាល់ លោកវរសេនីយ៍ទោអ៊ុ សុផល…

ឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់

បន្ទាយមានជ័យៈ នៅម៉ោង១រំលងអធ្រាត្រយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការឆែកឆេរ និងឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់ ចំណុចផ្លូវកែងមន្ទីរពេទ្យបង្អែកដីថ្មី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ លោក ជា ដា មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ រក្សា ភេទប្រុស អាយុ២៥ឆ្នាំ…

ប្តីប្រពន្ធនិងកូនពីរនាក់ដែលរថយន្តធំកិនខ្ទេចនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រូវបានអាជ្ញាធរចូលរួមរំលែកទុក្ខ

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍​ដែលបង្ក​ក្តីវិនាស​ដល់​គ្រួសារ​មួយ​ពេលនេះ​ត្រូវ​បាន​អាជ្ញាធរចូលរួម​រំលែកទុក្ខ​ដោយ​ការបរិច្ចាគ​ក្តាមឈូស និង​ថវិកាមួយចំនួន​ដល់គ្រួសារ​សព​។ ​លោក​​​ អាត់​ ខែម​ ស្នងការ​​​នគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកក្តាមឈូស​ចំនួន៤ និងថវិកា៥០ម៉ឺនរៀល ដែលជាថវិកាចូលរួមរំលែកទុក្ខ​ពី​ឧបនាយករដ្ឋមន្ត្រី​ កែ​ ​គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិ​យុទ្ធប្រឆាំងគ្រឿងញៀន​ទៅប្រគេនដល់ព្រះសង្ឃក្នុងវត្តនិមិត្ត ដើម្បីរៀបចំដាក់សពមួយគ្រួសារដែលបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភាម្សិល​មិញ​ ​នៅលើកំណាត់ផ្លូវជាតិលេខ៥…

គោយន្តកន្ត្រៃចូលទៅកាប់អុស ជាន់មីន ផ្ទុះកក្រើកដី

បន្ទាយមានជ័យៈ គោយន្ដកន្ដ្រៃរបស់ប្រជាពលរដ្ឋបើកកាប់អុសជាន់មីនផ្ទុះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្បែរបន្ទាត់ព្រំដែន ក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ម្ចាស់គោយន្តកន្ត្រៃមានឈ្មោះ កាន់ បូរី អាយុ៤៧ឆ្នាំប្រពន្ធឈ្មោះ នេន ហ៊ុល អាយុ៤១ឆ្នាំ…

១០០គ្រួសារ រងគ្រោះដោយសារខ្យល់កន្ដ្រាក់ ទទួលបានអំណោយសង្គ្រោះ

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បានទទួលអំណោយសង្គ្រោះពីកាកបាតក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ក្នុងបរិវេណវត្តជ្រៃស្ថិតក្នុងភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយមានការចូលរួមពីសំណាក់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន…

ប្រជុំពិភាក្សា លើបញ្ហាប្រឈមនានា ដែលមិនអាចឈានដល់ការបើកច្រកតំបន់៤៣បាន

បន្ទាយមានជ័យៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី និងជាប្រធានអង្គប្រជុំ ពិភាក្សា លើបញ្ហាប្រឈមនានា ដែលមិនអាចឈានដល់ការបើកច្រកតំបន់៤៣ កាលពីរសៀលថ្ងៃទី១៩ឧសភា២០១៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានឯកភាពសម្រេចជាគោលការណ៍រួម ចំនួន៣ ដើម្បីស្នើទៅគណៈកម្មាការព្រំដែន និងទៅភាគីថៃធ្វើយ៉ាងណាឲ្យច្រកតំបន់៤៣ (បឹងស្នោ) ដំណើរការទៅបាន។ កិច្ចប្រជុំនេះ មានការចូលរួម ពីគ្រប់អង្គភាពស្ថាប័ន…

ដោយសារដើមឫស្សី បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ទាំងកណ្តាលថ្ងៃត្រង់

បន្ទាយមានជ័យ: មានភ្លៀងមួយមេធំ លាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលមានរន្ទះបាញ់មនុស្សម្នាក់ស្លាប់ ដែលកំពុងឡើងកាប់ដើមឬស្សី នាវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិម ផ្លង ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិជ្រៃឃំុចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕