សមត្ថកិច្ច បង្ក្រាបបានសាច់សត្វ ខូចគុណភាព ជិត២តោន

បន្ទាយមានជ័យៈ ក្រុមអន្តរាគមន៍ការិយាល័យ ដែលដឹកនាំដោយលោក ហ៊ុយ ទូច បានចុះធ្វើអធិការកិច្ច ស្ទាក់ឃាត់ចាប់បានរថយន្ត១ គ្រឿង ម៉ាក Nissan ពណ៌សំបកឪឡឹក ចង្កូតស្តាំ ពាក់ស្លាកលេខ សៀមរាប 2A:4100 លួចនាំចូលផលិតផលបក្សី (មានសាច់មាន់,សាច់ទា) ចំនួន២០០ ថង់ ស្មើនឹង១.៨០០…

ផឹកស្រាស្រវឹងទៅដាក់ម៉ង ព្រឹកឡើងប្រពន្ធឃើញស្លាប់ក្នុងទឹកប្រឡាយ

បន្ទាយមានជ័យៈ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយបានដើរទៅដាក់ម៉ង បាត់មួយយប់ លុះព្រឹកឡើងប្រពន្ធដើររក ក៏ប្រទះឃើញជាប់ខ្លួនឯងលង់ទឹកស្លាប់។ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ប្រពន្ធដើររកប្ដីប្រទះឃើញប្ដីលង់ទឹកស្លាប់ នៅក្នុងប្រឡាយ ស្ថិតនៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី…

ហាយឡែនឌ័រព្រលះរថយន្ត២តោនកន្លះពេញទំហឹង ស្លាប់និងរបួស៣នាក់

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅរវាងរថយន្តហាយឡែនឌ័របានបុកជាមួយរថយន្ត២តោនកន្លះពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស៣នាក់កាលពីម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ258D ស្ថិតនៅក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ…

ចាប់ខ្លួនមេក្លោងគ្រឿងញៀន និងនាំចូលរថយន្តខុសច្បាប់ដ៏សកម្មបញ្ជូនទៅតុលាការ (វិដេអូ)

បន្ទាយមានជ័យៈ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងនាំចូលរថយន្តខុសច្បាប់ ដើម្បីចាត់ការតាមច្បាប់។ ជាមួយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏រឹបអូសវត្ថុតាងយ៉ាងច្រើន រួមមានកាំភ្លើងខ្លី២ដើម រថយន្ត២គ្រឿង គ្រឿងញៀនជាង១ពាន់គ្រាប់ លុយមួយចំនួនធំ និងវត្ថុតាងមួយចំនួនទៀត។ បើតាមសមត្ថកិច្ចដែលធ្វើសន្នីសីទកាសែត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល…

ឃាត់ខ្លួនយុវជនម្នាក់ ក្រោយបង្កហិង្សា ខណៈផឹកស្រាក្លែមសម្ដី

បន្ទាយមានជ័យៈ យុវជនជាកម្មករនំបុ័ងម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នេះ ក្រោយបង្កហឹង្សាលើយុវជនម្នាក់ទៀតក្នុងវង់ផឹកស៊ី។ លោកអនុសេនីយ៍ឯក គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផៃ រិទ្ធី ជាកម្មករធ្វើនំបុ័ង នៅចំណុចសិប្បកម្មនំប័ុង ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ…

ក្រឡាប់ សាំយ៉ុងដឹកជ្រូក ស្លាប់ ទាំងមនុស្ស និងជ្រូកជាច្រើនក្បាល

បន្ទាយមានជ័យៈ រថយន្តសាំយ៉ុងកែច្នៃ ដឹកសត្វជ្រូកពី ព្រំដែនកម្ពុជា-ថៃ ឆ្ពោះទៅក្រុងប៉ោយប៉ែត ក្រឡាប់ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ និងងាប់ជ្រូកអស់ជាច្រើនក្បាល កាលពីថ្ងៃត្រង់ទី១១ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ២៥៨D ក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមការឲ្យដឹងពីយោធា ឈរជើងក្បែរចំណុចកើតហេតុ…

រថយន្តកាមរី បើកបុកគោយន្តកន្ត្រៃ ដឹកដើមប្រេងខ្យល់ មនុស្ស២នាក់រងរបួស

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តកាមរី បើកទៅបុក និងគោយន្តកន្ត្រៃដឹកដើមប្រេងខ្យល់ ពេញទំហឹង បណ្តាលឲ្យអ្នកបើកគោយន្ត របួសធ្ងន់ និងអ្នករួមដំណើរ របួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំនុចលើផ្លូវ លេខ258D ចន្លោះគីឡូម៉ែត្រ9.10 ស្ថិតក្នុងភូមិ…

ក្ដៅៗ ស្ទីលថ្មីក្លែងធ្វើជាថៅកែពិភាក្សារឿងរកស៊ី ហើយចាប់ជំរិត

បាត់ដំបងៈ បុរស២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីម្នាក់ដើរតួជាអ្នកទំនាក់ទំនងរកស៊ីជាមួយថៅកែ ឯម្នាក់ទៀតដើរតួជាថៅកែ តែបែរជាចាប់ជំរិតទារប្រាក់ពីថៅកែជនជាតិថៃនោះទៅវិញ។ ជនទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តប៉ៃលិនកាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ខណៈកំពុងផឹកស៊ីនៅក្នុងអាហារដ្ឋានយីហោ «បឹងសែនត្រជាក់ចិត្ត» ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោយការសហការគ្នារវាងអាវុធហត្ថខេត្តបាត់ដំបង និងអាវុធហត្ថខេត្តប៉ៃលិន។ ប្រភពពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហៀង…

អណ្តើកជាង១០០ក្បាល បានលូនចេញពីរថយន្ត ដែលក្រឡាប់ជាច្រើនត្រឡប់

បន្ទាយមានជ័យៈ សត្វអណ្តើកប្រមាណជាង១០០ក្បាលត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យរឹបអូសក្រោយពីរថយន្តកាមរីមួយគ្រឿងបានក្រឡាប់ផ្ងារជើងជាច្រើនត្រឡប់។ សត្វអណ្តើកដែលបានរឹបអូសពីឈ្មួញ ក្រោយក្រឡាប់រថយន្តនេះ ធ្វើឡើងនៅម៉ោងជាង៤ល្ងាចថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៦បន្ទាប់ពីមានករណីក្រឡាប់រថយន្តនៅចំនុចកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននិយាយឲ្យអង្គភាពpost newsដឹងថា អណ្តើកគ្រប់ប្រភេទ ទាំងតូច ទាំងធំ ដែលរឹបបានមានចំនួន១២៣ក្បាលស្មើនឹង២៨១គីឡូក្រាម។បច្ចុប្បន្នកំពុងរក្សាទុកនៅស្នងការខេត្តដើម្បីរងចាំផ្ទេរប្រគល់ជូនដល់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនាថ្ងៃស្អែក។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា អណ្តើកទាំងនេះត្រូវបានឈ្មួញលួចនាំចូលមកពីប្រទេសថៃតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែតហើយដឹកជញ្ជូននាំយកទៅលក់នៅក្នុងរាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តដឹកសត្វអណ្តើកនៅមុនពេលដឹកគឺបើកយ៉ាងលឿនហាក់ដូចជាភ័យស្លន់ស្លោរ ហាក់ដូចកំពុងបើករត់គេចពីការដេញតាមប្រម៉ាញ់របស់សមត្ថកិច្ចណាមួយអីចឹង។តែចៃដន្យអាក្រក់រថយន្តនោះបានក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់តែសំណាងល្អអ្នកបើកបរអត់មានគ្រោះថ្នាក់ធ្ងន់ធ្ងរហើយបានរត់គេចខ្លួនដោយសុវត្ថិភាព។ក្រោយក្រឡាប់មួយសន្ទុះទើបសមត្ថកិច្ចនគរបាលមកដល់ហើយធ្វើការប្រមូលយកសត្វអណ្តើកនិងស្ទួចយករថយន្តមករក្សាទុកនៅស្នងការខេត្ត៕

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

បន្ទាយមានជ័យៈ ​លោក​វរសេនីយ៍ឯក​ ចាប​ សុផារឹទ្ធិ​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យអង្គភាព Post News ដឹងថា កម្លាំងល្បាតរបស់នគរបាលក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ បន្ទាប់ពីសង្ស័យថា ពាក់ព័ន្ធជាមួយការប្រើប្រាស់ និងជួញដូរថ្នាំញៀន។ ​ការឃាត់ខ្លួនបានធ្វើឡើងនៅចំនុចមុខរោងចក្រហាតឌីស ស្ថិតក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​…