ឃាត់ខ្លួនមនុស្ស ៧នាក់ ដកហូតម៉ូតូបចំនួន១៨គ្រឿង និងរថយន្ត១គ្រឿង បម្រុងរត់ពន្ធម៉ូតូឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចុះល្បាត បានប្រទះឃើញក្រុមរត់ពន្ធម៉ូតូបម្រុងឆ្លងដែនចូលមកកម្ពុជា ដេញតាមចាប់ខ្លួនបាន២នាក់ និងម៉ូតូ៣គ្រឿង ខណ:ដែលពួកគេបានព្យាយាមបើករត់គេចពីសមត្ថកិច្ចតាមចម្ការដំឡូង។ ភ្លាមៗនោះ សមត្ថកិច្ចបានបន្ថែមកម្លាំង ដោយធ្វើការរុករកជុំវិញបរិវេណខាងលើ ទើបឈានដល់ការឃាត់ខ្លួនមនុស្សបន្ថែម៥នាក់ទៀត ដកហូតម៉ូតូបន្ថែមចំនួន១៥គ្រឿង និងរថយន្ត១គ្រឿង សរុបមនុស្សចំនួន៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ ជាក់ស្តែងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរយលេខ១២០១…

ម៉ូតូពីរគ្រឿងបើកលឿនបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ទាំងសងខាង

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អ្នកបើកបរទាំងសងខាងរបួសធ្ងន់ម៉ូតូទាំង ០២ គ្រឿងខូចខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវលេខ២៥៨ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា…

ចៅក្រមបានសម្រេចធ្វើការដោះលែង ឧកញ៉ា លី សាយឃាង ឱ្យមានសេរីភាពវិញ តែស្ថិតក្រោមការត្រួតពិនិត្យ

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា លី សាយឃាង ពីខេត្តសៀមរាប ប្រគល់ទៅឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញរួចមក ក្រោយសាកសួររួចរាល់នៅវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមបានសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពវិញ តែតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ សូមបញ្ជាក់ថា ឧកញ៉ា លី សាយឃាង ត្រូវបាននគរបាលនាំខ្លួនពីខេត្តសៀមរាប ទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរលើសំណុំរឿង…

ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួន

ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់…

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់០២នាក់ រីឯទារក០៧ខែម្នាក់របួសស្រាល

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សចំនួន០២នាក់បានរងរបួសធ្ងន់ សំណាងល្អទារកអាយុ០៧ខែ របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរចារណ៍ កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូនៅវេលាម៉ោង ០៣ និង ៤៩ នាទី រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៧-៣៧៨ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប…

មន្ត្រីជំនាញដកហូតទំនិញខូចគុណភាព ចំនួន១១៧.៥៩ គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការពារសុខភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងដកហូត ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១១៧.៥៩ គីឡូក្រាម…

ឃាត់ខ្លួន ពលករខ្មែរចំនួន ៨នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីប្រទេសថៃ

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ៨នាក់(ស្រីចំនួន ៤នាក់) ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងទឹកដីប្រទេសថៃ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយវរសេនាតូចថ្មើរជើងលេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ៦:១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយពីឃាត់ខ្លួន…

ពលករ សរុបចំនួន ១២នាក់ បម្រុងឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួន

(បន្ទាយមានជ័យ) ពលករចំនួន ១២នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣, ៥១៤ សហការជាមួយ កម្លាំងចម្រុះ ឃាត់ខ្លួនបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បានចំនួន ២គោលដៅ សរុបចំនួន ១២នាក់ ស្រី ចំនួន ៥នាក់។ គោលដៅទី១…

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ទាត់ឪពុករបួសធ្ងន់ដោយសារខឹងប្រដៅណែរនាំរឿងមិនជួយធ្វើការងារ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់មិនដែលជួយធ្វើការងារឪពុកម្តាយដេកចាក់តែធុងបាសរំខានដល់អ្នកជិតខាងពេលដែលឪពុកប្រដៅណែនាំបែរជាផ្ទុះកំហឹងឈ្លោះប្រកែកជាមួយឪពុកឈានដល់ទាត់ឪពុកមួយជើងត្រូវឆ្អឹងជំនីរដួលបោកក្បាលរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ព្រំ ភិត ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតនៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។​…

បុរសម្នាក់ទៅរកត្រីដោយប្រើឧបករណ៍ឆក់ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅវាលស្រែ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ទៅរកត្រីបាត់០១យប់លុះព្រឹកឡើងឃើញដេកស្លាប់នៅភ្លឺស្រែវាលចុងប៉ោយថ្ងាន់ដោយឆ្លងចរន្តអគ្គីសនី(អាគុយនិងអាំងវេទ័រ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ។ ប្រភពព័ត៌មានពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈឿយ ឧត្តម ភេទប្រុស អាយុ…