រថយន្តមិនស្គាល់ម៉ាក បុកស្លាប់ស្ត្រីម្នាក់នៅប៉ោយប៉ែត រួចដឹកសពយកទៅទម្លាក់ចោលនៅស្រុកអូរជ្រៅ

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ​ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈមានរថយន្តមិនស្គាល់អត្តសញ្ញាណបុកស្លាប់ ក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត ហើយដឹកសពយកមកប្លុងចោលនៅភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង០៩និង៥៨នាទីយប់ ថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង…

បញ្ជូនជនសង្ស័យចំនួន០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រី ជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦​…

អតីតមន្ត្រីរាជការចូលនិវត្តន៍ម្នាក់ ផឹកស្រាស្រវឹងទៅរកត្រីក្នុងស្ទឹង បណ្ដាលឲ្យលង់ស្លាប់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកក្នុងស្ទឹង ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ…

មន្រ្តីជំនាញធ្វើការដកហូត ទឹកក្រូច កាហ្វេ និងទឹកដោះគោ ហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ផលិតផលទំនិញនៅផ្សារអូរបីជាន់ និងតាមបណ្តាផ្ទះលក់ទំនិញ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជាលទ្ធផល…

នគរបាលបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងពីបទហិង្សាដោយចេតនាបណ្តាលឲ្យជនរងគ្រោះបែកក្បាលដេរ១១ថ្នេរ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាបណ្តាលជនរងគ្រោះបែកក្បាលដេរ១១ថ្នេរ។ លោកវរសេនីយ៍ឯកសែសវិបុលអធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះខានខាហៅចំរើនភេទប្រុសអាយុ២៥ឆ្នាំនៅភូមិបត់ត្រង់ឃុំសំរោងស្រុកអូរជ្រៅ។ចំណែកជនដៃដល់ឈ្មោះនួនដារ៉ាហៅណងភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជនរងគ្រោះអង្គុយហូបបាយក្រោមផ្ទះម្នាក់ឯងខណៈពេលដែលកំពុងតែឱនដួសបាយដាក់ចានស្រាប់តែជនសង្ស័យកាន់ដែកជ្រុងដើរសំដៅទៅវាយត្រូវចំក្បាលដេរ១១ថ្នេរនិងត្រូវចំដៃដោយមិនដឹងមូលហេតុក្រោយពីវាយរួចរត់គេចខ្លួន។ លោកអធិការបានបន្តថាក្រោយពីទទួលបានបណ្តឹងជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោងបានដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិកូនត្រីឃុំសំរោងយកមកសួរនាំនៅនគរបាលប៉ុស្តី។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា៖ផ្អែកតាមបណ្តឹងជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះនួនដារ៉ាហៅណងនេះត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាននៅរសៀលថ្ងៃទី២៩ខែមិថុនាដើម្បីចាត់ការតាមនីតិវិធី៕  

បុរសម្នាក់បាក់.កស្លាប់ភ្លាមៗ ករណីសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសម្គាល់កន្លែងកាយផ្លូវដាក់លូ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងសង្ស័យស្រវឹង ដោយបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសំគាល់កន្លែងកាយផ្លូវដាក់លូ ។ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ ​នៅចំណុចផ្លូវលំខាងជើងភូមិយាយាអត ឃុំគុត្តសត ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះអ៊ុន ពៅ ភេទប្រុស អាយុ៣២ ឆ្នាំ…

ក្មេងស្រី២នាក់ តាមយាយទៅស្រែ ហើយសុំមកផ្ទះមុន បែរនាំគ្នាងូតទឹកប្រឡាយលង់ស្លាប់

បន្ទាយមានជ័យៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីចំនួន០២នាក់ បានបាត់បង់ជីវិត ខណៈតាមយាយទៅស្រែ ហើយសុំយាយត្រឡប់មកផ្ទះមុន បែរជានាំគ្នាងូតទឹកប្រឡាយលេង ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២និង៤០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកវាលក្បាលគោ ចម្ងាយ២,៥០០ម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។…

ហេតុអ្វីបានគាត់គិតដូច្នេះ! តាវ័យ៧៨ឆ្នាំរំលោភសេពសន្ថវៈលើអនិតិជនត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកតាវ័យអាយុ៧៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ឆ្នាំ(អនីតិជន)។ ករណីនេះបានកើតឡើងនៅភូមិតាផោកឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហាស្រុកអូរជ្រៅចាប់ឃាត់ខ្លួននៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះហើយបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ឯកសែសវិបុលអធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាជនសង្ស័យឈ្មោះឆុត ឆាត់ ហៅពៅបានភេទប្រុសអាយុ៧៨ឆ្នាំនៅភូមិតាផោកឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះត.រ.សអាយុ១៤ឆ្នាំដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃហើយរស់នៅជាមួយជីដូនចាស់ជរា។ លោកអធិការបានបញ្ជាក់ថានៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ដោយអ្នកជិតខាងឈ្មោះវឿងតឿងភេទស្រីអាយុ៥៤ឆ្នាំមើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតីគាត់ក៏បានសួរនាំហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថាតាឆុតឆាត់ហៅពៅបានគាត់រំលោភនាង។ក្រោយពីលឺដូច្នោះឈ្មោះវឿងតឿងបានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហាបន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ។ លោកអធិការបានរៀបរាប់បញ្ជាក់ទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែននៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួនបានសម្រេចចំនួន០៣ដងតាំងពីអំឡុងខែឧសភាឆ្នាំ២០២១មកម្ល៉េះដោយលួងលោមឲ្យលុយនាងលើកទី១ចំនួន២០,០០០រៀល,លើកទី២ចំនួន១០,០០០រៀលនិងលើកទី៣ចំនួន២០,០០០រៀល។ លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា៖ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះឆុតឆាត់ហៅពៅបានត្រូវបានកម្លាំងនរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបញ្ជូនខ្លួនទៅសាលាដំបូខេត្តនៅរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ចាត់ការតាមនីតិវិច្បាប់៕  

រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត់សម្ភារយ៉ាងតំណំ។ ហេតុការណ៍បង្កគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦នឹង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំនុចចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។   សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា…

ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតយ៉ាងតំណំ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារយ៉ាងតំណំ ។ ហេតុការណ៍បង្កគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំ…