ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ត្រូវសមត្ថកិច្ចដកហូតយកមកកម្ទេចចោល

បន្ទាយមានជ័យៈ យោងតាមផេក សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សាខាកបប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទដែលបានដកហូតតាមទីផ្សារ…

មន្ត្រីយោធាវរសេនាតូចការពារព្រំដែនគោក៥០៣ម្នាក់ បានចង.ក សម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សចំនួន០២នាក់បានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ម្នាក់នៅស្រុកមង្គលបូរី និងម្នាក់ទៀតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា៖នៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះ មុន អ៊ូធូ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកំពងស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយ មានជ័យ…

រថយន្តដឹកទំនិញ១គ្រឿង បើកលឿនបែកកង់ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងរបួសតៃកុង

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកទំនិញ១គ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសតៃកុង បង្កឲ្យមានការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តដឹកទំនិញ១គ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៥០១គីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការដុតកម្ទេចចោល

បន្ទាយមានជ័យៈ យោងតាមផេករបសើអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតបប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់ CCF បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពី អាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥០១គីឡូក្រាម…

Ford Ranger ផ្លាកលេខ ភ្នំពេញ BE-9556 បើកបុករថយន្ត និងម៉ូតូ បណ្តាលឲ្យក្រឡាប់ធ្លាក់ស្នាមភ្លោះ របួស៣នាក់

បន្ទាយមានជ័យៈ នៅវេលាម៉ោង៥និង៥១នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Ford Ranger បើកបុករថយន្ត និងម៉ូតូ ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរងរបួសចំនួន៣នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ…

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ ២ ករណីផ្សេងគ្នា នៅក្រុងសិរីសោភ័ណ បណ្ដាលឲ្យមនុស្ស ២នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់ បានស្លាប់ និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងចំនួន០២ករណី ដោយឡែកពីគ្នា នៅស្រុកអូរជ្រៅនិងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖ នៅវេលាម៉ោង ០៧និង២០នាទីយប់ថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ ចំណុច…

យុវជនមួយក្រុមស្រវឹងស្រាដើរអុកឡុកបង្កការភ័យខ្លាចត្រូវឃាត់ខ្លួនបាន១០នាក់ នៅស្រុកសង្កែ

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនក្មេងទំនើងស្រវឹងស្រាបានបង្កការអុកឡុកក្នុងមូលដ្ឋាន១លើក មានគ្នាចំនួន១០នាក់ ខណៈពេលកំលាំងសមត្ថកិច្ចកំពុងចេញប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ក្នុងភូមិសាស្ត្រចំនុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។ លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍អោយដឹងថា ៖ ក្មេងទំនើងស្រវឹងស្រា និងបង្ករការអុកឡុកក្នុងភូមិសាស្ត្រខាងលើមានគ្នា…

ស្លាប់ម្នាក់ជាប្រធាន ខ ៥៣៤ និង របួសធ្ងន់នៅខេត្តប៉ៃលិន

ប៉ៃលិន​ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១ ករណី នៅចំណុចការ៉ាសសាំង សាវីមេច ខាងជើងផ្សារសាលាក្រៅចម្ងាយប្រហែល ៦០០ម៉ែត្រ លើផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន…

មានទៀតហើយបងប្អូន! រកឃើញ ស្ករកៅស៊ូ ម្សៅស៊ុប នំដំឡូងស្រួយ នំស្រួយចម្រុះ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

ដើរទៅបត់ជើងធំខាងត្បូងផ្ទះ បាត់យូរទៅមើលស្រាប់តែ ឃើញដេកស្លាប់ក្នុងចំការដំឡូងមី

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង០៣និង១០នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បុរសម្នាក់សង្ស័យកើតខ្យល់.គរ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងចំការដំឡូងមី ស្ថិតនៅខាងត្បូងភូមិសិលាខ្មែរចម្ងាយ១៥០ម៉ែត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖ សពត្រូវបានគេស្គាល់ឈ្មោះ…