មុខសញ្ញាលួចតាមលំនៅដ្ឋានចំនួន២នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនទាំងយប់

បាត់ដំបងៈ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុម១៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីចោរលួចទ្រព្យសម្បត្តិមួយបានកើតឡើង ករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ ធ្វើសកម្មភាពចូលលួចក្នុងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋឈ្មោះ ជា លាង ភេទស្រី អាយុ…

សមត្ថកិច្ចឃាត់ខ្លួនឪពុក និងពូបង្កើត ករណីចាប់រំលោភកូន និងក្មួយស្រីអាយុទើប ៣ឆ្នាំ

បាត់ដំបងៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែល មានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នាជាមួយ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែល មានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការបានធ្វើការនាំខ្លួន បុរសចំនួន០២នាក់…

រថយន្ត២គ្រឿងពន្លះគ្នាបណ្តាលអ្នកបើកបរម្នាក់រងរបួលធ្ងន់

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុករថយន្តធុនធំបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំណែកភាគីម្ខាងទៀតដាក់មេប៉្រូចបាត់។ ឧបទ្ទវហេតុបានកើតឡើងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគ.ម៨៧-៨៨ ត្រង់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ប្រភពពីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ…

ប្រុស២នាក់ទៅវាយស្រីម្នាក់ខំរត់គេចយ៉ាងយូ នៅតែមិនរួចខ្លួន

បាត់ដំបងៈ យុវជនឈាមរាវចំនួន០២នាក់ដែលបានធ្វេីសកម្មភាពហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលេីជនរងគ្រោះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយនគរបាលក្រុងបាត់ដំបងនគរបាល ស្រុកថ្មគោល ធ្វេីការឃាត់ខ្លួនបានតាមអំណាចដីការបស់ចៅក្រមស៊េីបសួរសាដំបូងខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការនេះធ្វេីឡេីងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌដាក់វិធានការដល់លោកវរសេនីយ៍ឯក ឈឿងគឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងនិងស្រុកថ្មគោលនាំខ្លួនខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពេីហិង្សាលេីជនរងគ្រោះតាមដីលេខ១០៤២ត.ព្រចុះថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០និងដីកាលេខ១០៤៣ត.ព្រចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកចាបតុលាចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបង។ ជនសង័្សយដែលត្រូវនាំខ្លួនឈ្មោះទិត្យរ៉ូហ្សែតហៅហ្សិតភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិព្រែកក្រូចឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះទោមសម្បត្តិហៅឆាយភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិរំចេក២សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។…

ក្រុមចោរលួចគោអ្នកស្រុកជាច្រើនខេត្ត ត្រូវអស់លក្ខណ៍ មកជាប់អន្ទាក់សមត្ថកិច្ច ខេត្តបាត់ដំបង

បាត់ដំបងៈ ក្នុងខណៈដែលអ្នកស្រុក អ្នកភូមិកំពុងខ្វល់ខ្វាយរឿងជំនន់ទឹកភ្លៀងលិចលង់ស្ទើរពេញស្រុក មានក្រុមចោរលួចគោមួយក្រុមបានធ្វើដំណើរឆ្លងខេត្ត មកលួចគោរបស់ប្រជាពលរដ្ឋ នៅភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ជាក់ស្តែងកាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រុមចោរមួយក្រុម បានចេញធ្វើសកម្មភាព ដោយមានរថយន្តធុនធំ មួយគ្រឿង…

រន្ធត់ណាស់! បុរសម្នាក់ បើកម៉ូតូលឿន បុករថយន្តខូចចតនៅចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច

បាត់ដំបងៈ កាលពីវេលាម៉ោង១៧និង៤៧នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់បើកបម៉ូតូក្នុងល្បឿនយ៉ាងលឿន ជ្រុលបុកគូទរថយន្ត ខូចចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ ស្ថិតក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តមួយគ្រឿង ម៉ាក NISSAN ពណ៌ស ស៊េរីឆ្នាំ១៩៩៣…

គោយន្តបត់មិនប្រយ័ត្ន បណ្តាលឲ្យ២នាក់ប្តី-ប្រពន្ធជិះម៉ូតូបុកពេញទំហឹង ស្លាប់ទាំង២នាក់នៅលើម៉ូតូ ចំណែកអ្នកបើកបរគោយន្តរបួសធ្ងន់

បាត់ដំបងៈ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់យ៉ាងអាណោចអធ័ម នៅលើកំណាត់ផ្លូវលេខ៥៧B ខណៈបើកបរម៉ូតូក្នុងល្បឿនលឿន ហើយមានគោយន្តកន្ត្រៃ១គ្រឿង បត់កាត់ទទឹងផ្លូវនៅពីមុខ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកស្លាប់ភ្លាមៗទាំង២នាក់ ។ ជនរងគ្រោះឈ្មោះសា រឿត ភេទប្រុស…

Update៖អគ្គិភ័យឆេះផ្សារធំបាត់ដំបង សរុបជាទឹកប្រាក់អស់៥៥៧.០០០$ និង ១៣.២០០បាត

បាត់ដំបងៈ យោងតាមផេករបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២០ បន្ទាប់ពីម្សិលមិញថ្ងៃទី ៣០ ខែ សីហា នៅវេលាម៉ោង៥និង៣៥ នាទី ត្រង់ចំណុច ក្នុងបរិវេណផ្សារធំបាត់ដំបង (ផ្សារណាត់) ចំហៀងខាងលិច ក្រុមទី ២០ ភូមិ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីកាត់សោផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ

បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការការងារព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ…

ស្រ្តីម្នាក់ ត្រូវកម្លាំងនគរបាលសហការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបងៈ កាលពីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង និងតាមយោបល់ណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ…