តារាសិល្បៈក្ដុកក្ដួល ក្រោយ ឮថាសាន ស្រីឡៃ មានតែសំបកខ្លួន ក្រោយបានប្ដីគយ
ក្នុងពិធីបុណ្យ៧ថ្ងៃរបស់តារាចម្រៀង សាន ស្រីឡៃ នៅវត្តទួលទំពូង កាលពីល្ងាចថ្ងៃទី២១ តុលា គេនៅតែកត់សម្គាល់ថា មានវត្តមានតារាសិល្បៈច្រើនរូបចូលរួម ដោយរួមមានទាំងតារាជើងចាស់ នៅក្នុងផលិតកម្មហង្សមាស នៅក្រៅផលិតកម្មហង្សមាស និងតារាយុវវ័យជាច្រើនរូបបង្ហាញខ្លួន។ អ្វីដែលមិនប្លែកពីក្នុងពិធីបុណ្យសពរបស់នាងនោះ គឺតារាសិល្បៈភាគច្រើនបានបង្ហាញការក្ដុកក្ដួលចិត្ត នៅពេលឮថា តារាចម្រៀងសាន ស្រីឡៃ ក្រៅពីរងសម្ពាធពីអតីតស្វាមីជាមន្ត្រីគយហើយ គឺនាងក៏មិនមានសល់ទ្រព្យណាមួយ ក្រោយពីនាងតស៊ូជាមួយបុរសនោះ…