មួយកម្មវិធី The Voice Kids សុគន្ធ និសា រងការរិះគន់តាំងពីដើមទី!
តាំងពីលេចមុខដំបូងមកទល់នឹងជិតចប់នេះ គេកត់សម្គាល់ថាតារាចម្រៀង អ្នកនាង សុគន្ធ និសា ដែលបានក្លាយជាគ្រូបង្វឹកនៅក្នុងកម្មវិធីលំដាប់ថ្នាក់ The Voice Kids ហាក់ទទួលបានការរិះគន់ច្រើនជាងការសរសើរ ដោយការរិះគន់នេះគឺតាំងពីកម្មវិធីដំណើរដំបូងៗម្ល៉េះ។ នាងត្រូវបានអ្នកគាំទ្ររិះគន់កាន់តែខ្លាំង ក្រោយពីនាងមិនជ្រើសយកកុមារី អ៊ុក សុវណ្ណរី អោយឡើងវគ្គបន្ត ហើយត្រូវអ្នកទស្សនាចោទថានាងជាគ្រូបង្វឹកមិនយុត្តិធម៌ និងមិនចេះវិភាគពីសមត្ថភាពរបស់កូនក្រុម។ ក្នុងចំណោមតារាចម្រៀងទាំងអស់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ហង្សមាស…