បទថ្មី របស់ពេជ្រ សោភា «ទ្វារបេះដូង» កំពុងទទួលការសរសើរពីមហាជន ព្រោះមានបញ្ចូលនៃឧបករណ៍បុរាណខ្មែរ

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី២១ម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញចម្រៀងថ្មីមួយបទ ច្រៀងដោយតារាចម្រៀង ពេជ្រ សោភា ក្រោមចំណងជើងថា «ទ្វារបេះដូង»។ បទនេះបញ្ចេញមិនទាន់បានមួយចំអិនកំពឹសផង ក៏ស្រាប់តែទទួលបានការគាំទ្រ និងកោតសរសើរជាបន្តបន្ទាប់ពីមហាជនខ្មែរ ត្បិតថា ក្រៅពីសំនៀងមានទឹកដមពិរោះរបស់តារាចម្រៀងហើយនោះ ងាកមកការតុបតែងក្នុងវីដេអូ គឺមានសម្លៀកបំពាក់ខ្មែរ និងមានការលេងឧបករណ៍បុរាណខ្មែរ បានទស្សនាហើយមិនសរសើរមិនបាន។ ក្រោយបានទស្សនានិងស្តាប់បទចម្រៀង «ទ្វារបេះដូង» អ្នកលេងបណ្តាញសង្គមម្នាក់…

ញាក់សាច់! អាយដល សួស វីហ្សា នាំស្វាមី ចាយលុយជាង ១០ម៉ឺនដល្លារ ទិញមាសពេជ្រពាក់ជ្រែកខ្លួន នៅហាង ដាណា ទ្រី

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ និងមិនទាន់បានឡើងឆាកតន្ត្រីផង នៅពេលនេះ តារាចម្រៀង សួស វីហ្សា ស្រាប់តែនាំស្វាមី ទៅចាយលុយអស់ជាង១០ម៉ឺនដុល្លារ ទិញមាស ពេជ្រពាក់ជ្រែកខ្លួន ពីហាងមាសពេជ្រ ដាណា ទ្រី។ បើតាមផេកផ្លូវការរបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប្តីប្រពន្ធតារាល្បីមួយគូនេះ អមដោយសកម្មភាពកំពុងរើសគ្រឿងមាសពេជ្រ។…

បាត់មុខយូរ! ពេលនេះ ប៊ុត សីហា ស្រាប់តែធ្លាយដំណឹងថា កំពុងត្រៀមស្វាគមន៍កូនដំបូង ជាមួយគូស្នេហ៍ថ្មី

(ភ្នំពេញ)៖ ទស្សនិកជនពិតជាស្គាល់ លោក ប៊ុត សីហា ច្បាស់ហើយ ត្បិតលោក គឺជា អតីត ម្ចាស់ ពា ន រង្វាន់នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី១។ តែយ៉ាងណា ក្រោយមានរឿងមួយចំនួននាពេលកន្លងមក លោកហាក់ស្ងប់ស្ងាត់យ៉ាងខ្លាំង…

ពេជ្រ សូលីកា កំពុងទទួលការចាប់អារម្មណ៍ ក្រោយបង្ហោះរូប Pre-Wedding ជាមួយស្វាមី និងកូនប្រុស នៅទឹកដីអង្គរ

(ភ្នំពេញ)៖ ក្រោយពីបានភ្ជាប់ពាក្យ និងមានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ នៅពេលនេះ តារាចម្រៀងស្រីជ្រកក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សូលីកា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពបង្ហោះរូបភាពបង្អួតហ្វេនៗនៅលើបណ្តាញសង្គមយ៉ាងមានសុមង្គល ជាមួយនិងស្វាមីបណ្ដូលចិត្ត ដែលធ្វើឲ្យហ្វេនៗមួយចំនួនតែងប៉ងប្រាថ្នាចង់បានគូគាប់ទ្រនាប់ចិត្ត ចេះថ្នាក់ថ្នម និងផ្អែមល្អែមដូចគូស្នេហ៍តារាស្រីរូបនេះផងដែរ ។ ដោយឡែកថ្មីៗនេះ អ្នកនាង ពេជ្រ សូលីកា និងស្វាមី…

ឱក សុគន្ធកញ្ញា ផ្អាកគម្រោងយកកូនទី២ ព្រោះតែរឿងនេះ…

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបហើយថា តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងជាគ្រាប់ពេជ្ររបស់ផលិតកកម្មហង្សមាស គឺ អ្នកនាង ឱក សុគន្ធកញ្ញា នាងពេលបច្ចុប្បន្នគឺមានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ជាចំណងដៃ បន្ទាប់បានរៀបមង្គលការជាមួយប្អូនប្រុសថៅកែហង្សមាសរួមរាល់។ បើតាមគម្រោងតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា គ្រោងនឹងយកកូនម្នាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ ក្រោយពីកូនប្រុសរបស់ខ្លួនមានវ័យ២ឆ្នាំ ប៉ុន្តែដើម្បីការពារខ្លួន នាងសុខចិត្តពន្យាគម្រោងនោះទាំងអារម្មណ៍សោកស្តាយបំផុត។ ជាការពិតណាស់ ចាប់តាំងពីរៀបការមានគ្រួសារមក តារាចម្រៀងល្បីឈ្មោះរូបនេះ…

កែវ សុបញ្ញា និងគូដណ្ដឹង បង្ហាញភាពផ្អែមល្ហែមដូចប្ដីប្រពន្ធទើបរៀបការ

តារាចម្រៀងហង្សមាស កែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងនាងលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីយោធាបានរយៈជាង១ខែហើយនោះ​ បង្ហាញភាព​ផ្អែម​ល្ហែមស្នេហ៍កាន់តែខ្លាំងពោលគឺដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ តារាចម្រៀងស្រី កែវ សុបញ្ញា បានបើចំហពិធីភ្ជាប់ពាក្យជាមួយគូដណ្ដឹង។ យ៉ាងណាមិញ ទម្រាំតែគូស្នេហ៍តារាស្រីរូបនេះឆក់​បានបេះដូងនាងមិនមែនជារឿងងាយស្រួល​ឡើយព្រោះត្រូវចំណាយពេលតស៊ូញ៉ែ​នាងដល់ទៅ១៥ឆ្នាំ​ទើប​ចុងក្រោយសម្រេចដូចបំណង។ ដោយសារតែលោកប៉ោស៊ាង បានឲ្យចាស់ទុំចូលចែចូវធ្វើឲ្យសុបញ្ញា ប្រកែកលែងរួច។ តារា​ចម្រៀងហង្សមាសរូបនេះថា…

ឱក សុគន្ធកញ្ញា ពិចារណាគម្រោងយកកូន ទី២

ចាប់តាំងពីរៀបការមានគ្រួសារតារាចម្រៀងស្រីជួរមុខនៅហង្សមាស ឱក សុគន្ធកញ្ញា មានគម្រោងនឹងយកកូនជាបន្តបន្ទាប់ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ពីព្រោះនាងនិងគ្រួសារ ស្រឡាញ់ និងចង់បានកូនច្រើន។ ពេលនេះកូនប្រុសជាទីស្រឡាញ់របស់នាងមានវ័យ ២ ឆ្នាំហើយ ថែមទាំងគួរឱ្យស្រឡាញ់ផងដែរ ល្មមដល់ពេលដែលនាងត្រូវយកកូនម្នាក់បន្ថែមទៀតតាមគម្រោងហើយ សូម្បីតែអ្នកគាំទ្រក៏ទន្ទឹងរងចាំ ឃើញតារាចម្រៀងរូបនេះយកកូនបន្ថែមផងដែរ ។ អ្នកគាំទ្រជាច្រើននៅតែសួរសំណួរដដែលៗទៅកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ថាតើពេលណានាងយកកូនទី ២…

ផ្អាកមួយរយៈធំ ពេលនេះ កែវ ចាន់និមល វិលរកពិភពសិល្បៈវិញ!

(ភ្នំពេញ)៖ ជាការពិតណាស់ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ មហាជនក៏ដូចជាអ្នកគាំទ្រសង្កេតឃើញថា ពិធីការិនីសម្បូរវោហារស័ព្ទ កែវ ចាន់និមល និងគ្រួសារបានដឹកដៃគ្នា ទៅសម្រាកលំហែកាយនៅក្រៅប្រទេសយ៉ាងមានក្តីសុខ និងបានបាត់មុខមួយរយៈលើឆាកតន្ត្រី។ តែយ៉ាងណា នៅពេលនេះស្រាប់តែមានតម្រុយនៃការវិលត្រឡប់ជាថ្មី របស់ កែវ ចាន់និមល មកកាន់ពិភពសិល្បៈក្នុងស្រុកហើយ តាមរយៈការបង្ហាញរូបភាពប៉ុន្មានសន្លឹកថ្មីៗនេះ។ រូបភាពបង្ហាញស្នាមញញឹមស្រស់បំព្រង ហាក់សប្បាយរីករាយក្នុងការវិលត្រឡប់មកកាន់អាជីពសំណព្វចិត្តរបស់របស់ខ្លួននេះ ចាន់…

ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ មានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប អ្នកឧកញ៉ា គិត…

វី ឌីណែត៖ «ម៉ាក់កូននឹកម៉ាក់ សង្ឃឹមថាម៉ាក់បានស្ដាប់លឺ ណាម៉ាក់»

(ភ្នំពេញ)៖ តារាចម្រៀងស្រីរបស់ផលិតកម្ម រស្មីហង្សមាស គឺកញ្ញា វី ឌីណែត ដែលគេស្គាល់ថាជាកូនស្រីរបស់កំពូលតារាជើងចាស់លោក ហួរ ឡាវី បានបញ្ចេញអារម្មណ៍សោ ក សៅមួយនៅទំព័រហ្វេសប៊ុករបស់ខ្លួន ដោយកញ្ញាបានរៀបរាប់ពីជីវិតពិតក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីអ្នកម្ដាយជាទីស្រឡាញ់តែម្នាក់គត់របស់នាង បានចែកឋានទៅកាលពីប៉ុន្មានខែមុននេះ ដោយសារជំងឺកូវីដ-១៩។ ភ្ជាប់ជាមួយរូបភាពអង្គុយយ៉ាងក្រៀមក្រំ កញ្ញា វី ឌីណែត…